Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

យន្ដហោះ​បង្ខំ​ចិត្ត​ចុះ​ចត ព្រោះ​អ្នក​ដំណើរ​ច្រឡំ​បន្ទប់​បើកបរ​ថា​ជា«បង្គន់» (pic)

យន្ដហោះ​បង្ខំ​ចិត្ត​ចុះ​ចត ព្រោះ​អ្នក​ដំណើរ​ច្រឡំ​បន្ទប់​បើកបរ​ថា​ជា«បង្គន់» (pic)

នៅពេលដែល«វាយតប់»ខ្លាំងៗ ទៅលើបន្ទប់បើកបររបស់យន្ដហោះ បុរសជាតិអូស្ត្រាលីអាយុ២៨ឆ្នាំ បានបង្ក​ឲ្យ​មានការច្រួលច្របល់កើតឡើង នៅលើយន្ដហោះដែលកំពុងហោះហើរ។ ទង្វើរបស់បុរសនេះ បានបង្ខំឲ្យអ្នកបើកបរ​យន្ដហោះប្រកាសអាសន្នមកផែនដី ពីការ«ចាប់ពង្រត់»មួយ និងធ្វើការចុះចតជាបន្ទាន់។ ប៉ុន្តែបន្ទាប់ពីត្រូវ​បាននាំ​ខ្លួនយកទៅសាកសួរក្រោយមក បុរសដែលធ្វើឲ្យគេគិតថា គាត់ជាមនុស្សប្រមឹកនោះ បាននិយាយថា គាត់គ្រាន់តែ​ច្រឡំបន្ទប់អ្នកបើកបរ ទៅនឹង ...«បង្គន់»នៅលើយន្ដហោះប៉ុណ្ណោះ។


យន្ដហោះវៀជីនអូស្ត្រាលៀ ដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ (រូបថត Getty Images)

គ្រោះថ្នាក់យន្ដហោះ - ការភ្ញាក់ផ្អើល [...]

អ្នក​ចូល​រួម​ក្នុង​ពិធី​ខួប​២​ឆ្នាំ​របស់ ឈុត វុទ្ធី ប្តេជ្ញា​បន្ត​ការ​ការពារ​ព្រៃឈើ

អ្នក​ចូល​រួម​ក្នុង​ពិធី​ខួប​២​ឆ្នាំ​របស់ ឈុត វុទ្ធី ប្តេជ្ញា​បន្ត​ការ​ការពារ​ព្រៃឈើ

«លោកជាវិរជនមួយដ៏ឆ្នើម(...) គាត់ជាអ្នកជួយពួកយើងដ៏មុះមុត» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែល​បានមកចូលរួមរំលឹកវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី នៅនឹងកន្លែងដែលលោកត្រូវបានបាញ់សម្លាប់។ លោក ឈុត វុទ្ធី សកម្មជនការពារធនធានធម្មជាតិខ្មែរយ៉ាងល្បីឈ្មោះ ដែលបានធ្វើសកម្មភាពជាច្រើន ជាមួយ​ប្រជា​ពលរដ្ឋ ដើម្បី​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទៅដល់ផ្ទាល់កន្លែង​ដើម្បី​ធ្វើរបាយការណ៍លំអិត។


ក្រុមសកម្មជន ជួបជុំរំលឹកខួបពីរឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី នៅកោះកុង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ធនធានធម្មជាតិ - [...]

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។


អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)

តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពីខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាពក្តុកក្តួលថា ប្តីអ្នកស្រីត្រូវ​បានចាប់​ខ្លួនក្នុងថ្ងៃទី៣ [...]

CCHR៖ អាជ្ញាធរ​គប្បី​បើក​សំណុំរឿង ឈុត វុទ្ធី ឡើង​វិញ

CCHR៖ អាជ្ញាធរ​គប្បី​បើក​សំណុំរឿង ឈុត វុទ្ធី ឡើង​វិញ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់តាមភាសាអង់គ្លេស CCHR បានលើកឡើងថា បើទោះជាតុលាការ និង​រដ្ឋាភិបាលកម្ពុជាបានបិទសំណុំរឿងលោក ឈុត វុទ្ធី ហើយក៏ដោយ ក៏រហូតមកដល់ពេលនេះសំណុំរឿងនេះ នៅតែ​ស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។ ដូច្នេះរដ្ឋាភិបាល គម្បីបើកការស៊ើបអង្កេតសំណុំរឿងដ៏រសើបនេះឡើងវិញ ដោយឯករាជ្យ និងតម្លាភាពដើម្បីបិទបញ្ចប់ វប្បធម៌និទណ្ឌភាពនៅកម្ពុជា។


លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក​ ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថតឯកសារ)

ច្បាប់ - «ដើម្បីធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ តុលាការអាចស្តារនូវភាពជឿជាក់ខ្លះ ហើយសំខាន់បំផុត​ប្រជា​ពលរដ្ឋកម្ពុជាមានទំនុកចិត្តជាថ្មី ថារដ្ឋាភិបាលមានសមត្ថភាព [...]

យន្ដហោះ​ប៊ូអីង​បង្ខំ​ចិត្ត​ចុះ​ចត​បន្ទាន់​នៅ​ជិត​បាលី ព្រោះ​ជន​ប្រមឹក​ម្នាក់!

យន្ដហោះ​ប៊ូអីង​បង្ខំ​ចិត្ត​ចុះ​ចត​បន្ទាន់​នៅ​ជិត​បាលី ព្រោះ​ជន​ប្រមឹក​ម្នាក់!

ហេតុការណ៍បានកើតឡើង នោព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០១៤នេះ ដោយសារកាយវិការមិនគប្បី​របស់​អ្នក​ដំណើរមួយរូប នៅលើយន្ដហោះនៃជើងហោះហើរ VA41 ដែលហោះភ្ជាប់ពីទីក្រុង ប្រ៊ីស្បេន (Brisbane) ប្រទេស​អូស្ត្រាលី មកកាន់ទីក្រុងបាលី (Bali) ប្រទេសឥណ្ឌូនេស៊ី។ កាយវិការមិនគប្បី ដែលបានបង្ខំឲ្យយន្ដហោះប៊ូអីង ៧៣៧ ចុះចតជាបន្ទាន់។


បុរសប្រមឹកដែលធ្វើសកម្មភាព រហូតដល់យន្ដហោះបង្ខំចិត្តចុះចតបន្ទាប់។ (រូបថត Agung Parameswara/Getty Images)

 គ្រោះយន្ដហោះ - ស្រង់សម្ដីដោយទូរទស្សន៍ក្នុងស្រុក អ្នកនាំពាក្យនៃកងទ័ពអាកាស របស់ប្រទេសឥណ្ឌូនេស៊ី លោក ហាឌី ច្យាយ៉ាន់តូ (Hadi Tjahjanto) បានថ្លែងថា «យើងបានទទួលដំណឹងថា យន្ដហោះ៧២៧-៨០០ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...