យន្ដហោះអាហ្សេរី បានបាត់ខ្លួនក្នុងលំហមេឃនៃប្រទេសម៉ាលី
ហេតុការទាក់ទងនឹង គ្រោះថ្នាក់យន្ដហោះ កើតជាបន្តបន្ទាប់ មួយហើយមួយទៀត។ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី បានប្រកាសថា យន្ដហោះរបស់ខ្លួនដែលមានមនុស្សជិះ១១០នាក់ បានបាត់ពីកញ្ចក់ត្រួតពិនិត្យរលកអាកាស នៅលើលំហមេឃរបស់ប្រទេស ម៉ាលី។ ការបាត់ខ្លួនដ៏ចម្លែកមួយទៀត ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីភេវរកម្ម។
យន្ដហោះមួយគ្រៀង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី។ (រូបថតជំនួស របស់ក្រុមហ៊ុន)
បាត់យន្ដហោះ - ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាហ្សេរី ឈ្មោះ អ៊ែរអាហ្សេរី (Air Algérie) បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍នេះថា បានបាត់ការទាក់ទង ជាមួយនឹងយន្ដហោះមួយរបស់ខ្លួន នៅ៥០នាទីក្រោយ [...]