សំដីចុងក្រោយរបស់ មាជ សុវណ្ណារ៉ា មុនបញ្ជូនទៅពន្ធនាគារព្រៃសរ
តុលាការរាជធានីភ្នំពេញបានសម្រេចចេញដីការ ឃុំខ្លួនលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន។ ការចាប់ខ្លួន និងសម្រេចឃុំខ្លួនក្នុងថ្ងៃទី១១ ខែវិច្ឆិកានៅ មន្ទីរអប់រំកែប្រែម១ ព្រៃសរនេះ បានធ្វើឡើងក្រោមបទចោទញុះញង់ បង្កឲ្យមានអំពើហិង្សាលើមន្រ្តីរាជការសាធារណៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
សកម្មជនរបស់គណបក្សប្រឆាំងរូបនេះ បានលើកឡើង មុននឹងសមត្ថកិច្ចបញ្ជូនខ្លួនលោក ចូលពន្ធនាគារយ៉ាងដូច្នេះថា៖ «យុត្តិធម៌នឹងកើតមាន។ ខ្ញុំគ្មានធ្វើអ្វីខុសទេ។ រឿងនេះជាករណីនយោបាយទេ។ អញ្ចឹងខ្ញុំគិតថា រឿងនេះ យើងបានធ្វើការចរចាបញ្ចប់បញ្ហា តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤មកម្លេះ។ ហើយមកដល់ពេលនេះ យើង (អាជ្ញាធររដ្ឋាភិបាល) នៅតែមានការចាប់ចងអ្នកនយោបាយទៀត។»
[...]