សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

មុននឹងតុលាការនាំខ្លូនលោក មាជ សុវណ្ណារ៉ា ទៅកាន់ពន្ធនាគានោះ លោកបានបន្សល់នូវជំនឿចិត្ត និងក្តីសង្ឃឹម ជាមួយ​ពាក្យសំដីចុងក្រោយមួយចំនួន ទាក់ទងនឹងការចាប់ខ្លួនលោកនេះ។
សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ
លោក មាជ សុវណ្ណរ៉ា (រូបកណ្ដាល)។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 16, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការរាជធានីភ្នំពេញបាន​សម្រេច​ចេញ​ដីការ ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះ​អាសន្ន។ ការ​ចាប់​ខ្លួន និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នៅ មន្ទីរ​អប់រំ​កែ​ប្រែ​ម១ ព្រៃ​សរ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សកម្មជនរបស់គណបក្សប្រឆាំងរូបនេះ បាន​លើក​ឡើង មុន​នឹង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​លោក ចូល​ពន្ធនាគារ​យ៉ាង​ដូច្នេះ​ថា៖ «យុត្តិធម៌​នឹង​កើត​មាន។ ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ទេ។ រឿង​នេះ​ជា​ករណី​នយោបាយ​ទេ។ អញ្ចឹង​ខ្ញុំ​គិត​ថា រឿង​នេះ យើង​បាន​ធ្វើការ​ចរចា​បញ្ចប់​បញ្ហា តាំង​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤​មក​ម្លេះ។ ហើយ​មក​ដល់​ពេល​នេះ យើង (អាជ្ញាធររដ្ឋាភិបាល) នៅ​តែ​មាន​ការ​ចាប់​ចង​​អ្នក​នយោបាយ​ទៀត។»

លោក មាជ សុវណ្ណារ៉ា បានបន្តដោយ​សេចក្តីសោមនស្សថា៖ «ខ្ញុំគ្មានអ្វីនឹងត្រូវធ្វើការថ្កោលទោសថា តុលាការ​អយុត្តិធម៌ សមត្ថកិច្ចធ្វើខុសអីនោះទេ។ យើងធ្វើការទៅតាមច្បាប់ទៅ ព្រោះប្រទេសគោរពច្បាប់ សេរីពហុ​បក្ស។ អំពើល្អជារបស់យើង ហើយអ្វីដែលយើងមិនធ្វើខុស មិនសាបសូន្យឡើយ។ សេចក្តីល្អនឹងកើតមាន។»

ស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍រូបនេះ ក៏បានដាក់សេចក្តីសង្ឃឹម ទៅលើស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ពិសេស​សហរដ្ឋ​អាមេរិកតែម្តង ក្នុងការជួយជ្រោមជ្រែងស្វែងរកយុត្តិធម៌ សម្រាប់លោកតាមផ្លូវច្បាប់ នាពេល​​ខាង​មុខ​នេះ។ លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា យុត្តិធម៌នឹងកើតមានសម្រាប់ខ្ញុំ។ (…) ហើយខាងសហរដ្ឋអាមេរិក ក៏​កំពុង​អន្តរាគមន៍ក្នុងនាមខ្ញុំ ជាសញ្ជាតិអាមេរិកកាំងដែរ។»

លោក មាជ សុវណ្ណារ៉ា ត្រូវបានចាប់ខ្លួនត្រង់ចំណុចផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យ អង្គឌួង ខណៈលោកកំពុងធ្វើ​ដំណើរតាមរថយន្ត នាវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។ លោកត្រូវបានតុលាការរាជធានី​ភ្នំពេញ កោះហៅឲ្យចូលខ្លួនកាលពីថ្ងៃទី១២ ខែសីហាម្តងហើយ។ តែដោយលោកមានបេសកកម្ម នៅក្រៅ​ប្រទេស នៅពេលនោះមេធាវីរបស់លោក បានស្នើសុំពន្យាពេល។ លោករងការចោទប្រកាន់ថា មានជាប់​ពាក់​ព័ន្ធ ករណីហិង្សា វាយតប់គ្នានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅជិតស្ពាននាគ ផ្លូវព្រះនរោត្តម ក្រុងភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...