ម្ដាយបីសាច ស៊ីកូនខ្លួនទើបកើតបានបីថ្ងៃ នៅចិន
ស្ត្រីគ្រូពេទ្យមួយរូប ដែលធ្វើការក្នុងមន្ទីរពេទ្យសម្ភព នាទីក្រុង សេនហ្សេន (Shenzhen - ផ្នែកខាងត្បូងនៃប្រទេសចិន) បានតក់ស្លុតយ៉ាងខ្លាំង នៅពេលនាងបានឃើញម្ដាយម្នាក់ «ស៊ី»ទារក ដែលទើបនឹងប្រសូតបានបីថ្ងៃ ចេញពីឧទររបស់ខ្លួន។ នាងបានចូលទៅទាន់ហេតុការណ៍នេះ នៅក្នុងបន្ទប់អ្នកជម្ងឺ ខណៈពេលដែលម្ដាយជនជាតិចិន នាង លី ហ្សេនហួ (Li Zhenghua) អាយុ២៤ឆ្នាំ កំពុងយកដៃខាងឆ្វេងរបស់ទារក មកខាំជញ្ជក់ឈាម។
គ្រូពេទ្យរូបនោះ បានប្រកាសអាសន្នភ្លាមៗ ហើយបានសាកល្បងរំដោះទារកដ៏កំសត់ ចេញពីម្ដាយបីសាច។ ប៉ុន្តែម្ដាយវ័យក្មេង ដែលទំនងជាកំពុងទទួលរសជាតិឆ្ងាញ់ពិសារ ពីសាច់កូនខ្លួនបង្កើតនេះ បានបដិសេធមិនព្រមបើកធ្មេញ ព្រលែងដៃកូនខ្ចីចេញឡើយ ធ្វើឲ្យការប្រទាញប្រទង់គ្នានៅពេលនោះ បានកើតឡើង។
ក្រុមគ្រូពេទ្យជាច្រើននាក់ទៀតបានមកដល់ [...]