Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ប្រកាស​ថា​«ការ​បាត់​យន្ដហោះ MH370 ជា​ឧប្បត្តិ​ហេតុ» មាន​អាថ៌កំបាំង?

ប្រកាស​ថា​«ការ​បាត់​យន្ដហោះ MH370 ជា​ឧប្បត្តិ​ហេតុ» មាន​អាថ៌កំបាំង?

«ក្នុងក្ដីរន្ធត់ដក់ជាប់ក្នុងបេះដូង និងក្ដីក្រៀមក្រំក្រៃលែង ដែលយើងសូមប្រកាសជាផ្លូវការ ក្នុងនាមរដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ថាយន្ដហោះ នៃភ្ជាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ បានជួបគ្រោះថ្នាក់ ដោយឧប្បត្តិហេតុមួយ»។ នេះជាការថ្លែងរបស់ ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី២៩ ខែមករាកន្លងមក នៅចំពោះមុខអ្នកសារព័ត៌មាន មកពីគ្រប់ទិសទី ក្នុងពិភពលោក។

ការប្រកាសនេះ អនុញ្ញាតឲ្យគេអាចបិទ សំនុំរឿងស៊ើបអង្កេត ទាក់ទងនឹងការបាត់ខ្លួន យ៉ាងអាថ៌កំបាំង នៃយន្ដហោះ​ប៊ូអីង (Boeing 777) ជាមួយនឹងអ្នកដំណើរ ទាំង២៣៩នាក់ នៅលើយន្ដហោះ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤​កន្លង​ទៅ។ តែការប្រកាស ដែលដូចជាបានចាត់ទុក ថាគ្មានរឿងអ្វីកើតឡើងនេះ បង្កឲ្យមានសង្គ្រាមពាក្យសម្ដី បានផ្ទុះ​ឡើង។ សម្រាប់គ្រួសារនៃជនរងគ្រោះ ការប្រកាសរបស់អាជ្ញាធរ ម៉ាឡេស៊ី វាប្រៀបបាននឹងយកសាំង មកចាក់​បន្ថែម​នៅលើភ្លើង [...]

អគ្គីភ័យ​ឆេះ​រោង​ជូសជុល​រថយន្ត គិត​ជា​ប្រាក់ អស់​៤ម៉ឺន​ដុល្លា

អគ្គីភ័យ​ឆេះ​រោង​ជូសជុល​រថយន្ត គិត​ជា​ប្រាក់ អស់​៤ម៉ឺន​ដុល្លា

អគ្គីភ័យមួយបានឆាប់ឆេះ យករោងជូសជុលរថយន្តមួយកន្លែង នៅភូមិ ទួលគោក សង្កាត់ទួលសង្កែ ខ័ណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ អស់មួយផ្នែកធំ នៃរោងជួសជុលរថយន្តនោះ។ អាជ្ញាធរនៅមិនទាន់ ប្រាប់ឲ្យដឹងពីតុល្យភាពចុងក្រោយ នៃការ​ខូច​ខាត ដែលទទួលរង ពីការឆេះនេះនៅឡើយ។ ប៉ុន្តែអគ្គីភ័យនោះ ត្រូវបានក្រុមពន្លត់អគ្គិសនី បានព្យាយាម​ជួយ​ពន្លត់​អគ្គីភ័យ​នោះ រលត់អស់៩៩ភាគរយហើយ ដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៩គឿង របស់​សាលារាជធានី​ភ្នំពេញ។ នេះ​បើតាមការបញ្ជាក់ របស់លោក លីន ញ៉ក់ អភិបាលរងខ័ណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន ដែលបានពិនិត្យមើលករណីនេះ បានរកឃើញប្រភព ដែលបានឆាបឆេះមុនគេ គឺនៅត្រង់ចំណុចមួយ ជិតម៉ាស៊ីនប៉ុងស្ទូចរថយន្តឡើង សំរាប់ជួសជុល។ ប្រភពដដែលនោះ បានសន្និដ្ឋានថា មូលហេតុដែលបង្កគ្រោះអគ្គិភ័យ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។

អ្នកស្រី អុក ចាន់រ៉ានី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកស្រី [...]

កុងទីន័រ បុក ​កូរ៉ូឡា ​ទារ​​សំណង​មិន​បាន បង្ក​ការ​កក​ស្ទះ

កុងទីន័រ បុក ​កូរ៉ូឡា ​ទារ​​សំណង​មិន​បាន បង្ក​ការ​កក​ស្ទះ

នៅម៉ោងប្រមាណជា៩ និង៣០នាទី យប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បាន​កើត​ឡើងរវាងរថយន្ត និងរថយន្ត នៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ខាងត្បូងស្តុបបឹងសាឡាង ទល់មុខគ្លីនិចសម្ភពចិត្រា ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ្រោះថ្នាក់ បានបណ្តាលឲ្យរថយន្ត ម៉ាកកូរ៉ូឡាពណ៍ខ្មៅមួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ2R-5794 ខូចខាតផ្នែកខាងក្រោយ។ ចំណែកឯឡានកុងតឺន័រ ជាភាគីម្ខាងទៀត ពាក់សា្លកលេខ 3A-4161 ខូចខាតតិចតួច ផ្នែកខាងមុខ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តកូរ៉ូឡា បើកបរដោយមន្ត្រីប៉ូលិសម្នាក់ បើកនៅខាងមុខ ឯរថយន្តកុងតឺន័រ បើកបរដោយបុរសវ័យកណ្តាលម្នាក់ មិនស្គាល់អត្តសញ្ញាណ តែជាឡានរបស់ក្រុមហ៊ុន កុងទីន័រ បើក​នៅពីក្រោយ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដ កុងទីន័រ បើកលឿនជ្រុល ទៅបុករថយន្តកូរ៉ូឡា ដែលនៅ​ពីមុខ បណ្តាលឲ្យបែកស្តុបខាងក្រោយ។ ហេតុការណ៍នេះ សាក្សីឲ្យដឹងទឿតថា [...]

នៅ​ក្នុង​រដ្ឋ​អ៊ីស្លាម អ្នក​ម្ដាយ​ម្នាក់​បាន​ស៊ី​សាច់​កូន​ខ្លួន​ឯង!

នៅ​ក្នុង​រដ្ឋ​អ៊ីស្លាម អ្នក​ម្ដាយ​ម្នាក់​បាន​ស៊ី​សាច់​កូន​ខ្លួន​ឯង!

ជារឿងប្រឌិត? ឬជារឿងនិទាន? តើការថ្លែងនោះ ជាការពិតឬទេ? យ៉ាងណាក៏ដោយ ក៏ហេតុការណ៍នេះ ត្រូវបាន ទាហាន ជាតិអង់គ្លេសមួយរូប ដែលធ្លាប់ធ្វើជាកងទ័ព នៅក្នុងប្រទេសអ៊ៀរ៉ាក់ ប្រឆាំងនឹងរដ្ឋអ៊ីស្លាម រៀបរាប់ប្រាប់កាសែត​អង់គ្លេស ឈ្មោះ The Sun បង្កឲ្យមានភាពរន្ធត់ យ៉ាងខ្លាំង។ ទាហាររូបនេះ ឈ្មោះ យ៉ាសៀរ អាប់ឌុលឡា (Yasir Abdulla) អាយុ៣៦ឆ្នាំ ទើបនឹងវិលត្រឡប់ពីអៀរ៉ាក់វិញ ហើយបាននិយាយប្រាប់កាសែត ឌឺសាន់ថា ខ្លួនកាន់តែស្អប់​ខ្ពើម​«រដ្ឋ​អ៊ីស្លាម»ខ្លាំងឡើង ដោយសាររឿងដ៏ហួសហេតុមួយ ដែលបានកើតទៅលើ ស្ត្រីវ័យចំណាស់ជនជាតិគៀដមួយរូប។

បើតាមលោក យ៉ាសៀរ ដែលបានក្លាយជាឪពុកមួយរូបដែរនោះ បានរៀបរាប់ថា ស្ត្រីចំណាស់រូបនេះ បានធ្វើដំណើរផ្សង​ព្រេង ពីភូមិស្រុកដើមរបស់គាត់ ដើម្បីទៅកាន់ក្រុង មូសូល (Mossoul ភាគខាងជើងនៃប្រទេសអៀរ៉ាក់) ដើម្បីស្វែងរក និងទទួលយកទៅវិញ នូវកូនប្រុសរបស់គាត់ ដែលត្រូវបានចាប់ខ្លួនដោយ ក្រុមកងស្ម័គ្រប្រយុទ្ធ [...]

នៅ​ឥណ្ឌា ស្ត្រី​«ត្រូវ​ស្ងាត់​មាត់ និង​ទុក​ឲ្យ​គេ​រំលោភ»

នៅ​ឥណ្ឌា ស្ត្រី​«ត្រូវ​ស្ងាត់​មាត់ និង​ទុក​ឲ្យ​គេ​រំលោភ»

«ស្រី ត្រូវទទួលខុសត្រូវ ក្នុងករណីរំលោភ ច្រើនជាងបុរស» នេះជាសម្ដី របស់ជនជាប់ចោទ ម៉ូកេស ស៊ីង (Mukesh Singh) ដែលបានចាប់រំលោភ និស្សិតស្រី កាលពីអំឡុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ នៅក្នុងរថយន្ដក្រុង កណ្ដាលរដ្ឋធានី ញ៉ូដេលី នៃប្រទេសឥណ្ឌា។ បើតាមបុរសនេះ ស្ត្រីត្រូវតែទទួលខុសត្រូវ ពីអំពើរំលោភសេពសន្ធវៈ ដែលរូបនាងបាន​រងគ្រោះ។

ផ្ដល់កិច្ចសម្ភាស នៅក្នុងភាពយន្ដឯកសារមួយ របស់ស្ថានីយទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) ដែលនឹងត្រូវយកមកបញ្ចាំង នៅ​ថ្ងៃ​អាទិត្យនេះ ក្នុងឱកាសទិវាស្ត្រីអន្តរជាតិ ជនសង្ស័យ ម៉ូកេស ស៊ីង បានថ្លែងថា ខ្លួន«គ្មានវិប្បដិសារី»សោះឡើយ នៅ​ចំពោះ​ទង្វើឧក្រិដ្ឋរបស់ខ្លួន។

«នៅពេលត្រូវគេរំលោភ មិនត្រូវរើទេ!»

នៅក្នុងឯកសារនោះ ស៊ីង បានពន្យល់ថា និស្សិតស្រី និងសង្សារបស់នាង ដែលជិះនៅលើរថយន្ដ បន្ទាប់ពីបានចេញពី​ទស្សនាភាពយន្ដ មិនគួរនឹងប្រតិកម្មការពារខ្លួន ទល់នឹងក្រុមខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...