Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

អាវុធ​ហត្ថ​បង្កើត​គណៈកម្មការ អង្កេត​ករណី​«ជញ្ជីង​ថ្លឺង» និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

អាវុធ​ហត្ថ​បង្កើត​គណៈកម្មការ អង្កេត​ករណី​«ជញ្ជីង​ថ្លឺង» និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក សៅ សុខា បានបង្កើតនូវ «គណៈកម្មការចំពោះកិច្ច» កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៥ម្សិលម៉ិញនេះ ដើម្បីធ្វើ«អធិការកិច្ច» នូវបាតុភាព ដែលបានឡើង ក្នុងពេលបំពេញភារកិច្ច របស់​នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥​នេះ។ នេះបើតាមការបង្ហោះផ្សាយ នៃសេចក្ដីសម្រេចនេះ នៅលើគណនីហ្វេសប៊ុក របស់អ្នកនាំពាក្យ នៃកងរាជអាវុធ​ហត្ថ លើផ្ទៃប្រទេស លោក ខេង ទីតូ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ ។

ការបង្កើតឲ្យមាន«គណៈកម្មការចំពោះកិច្ច» នៃបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនេះ បានធ្វើឡើង បន្ទាប់ពី​មាន​ករណីដោយហិង្សា និងការផ្ទុះអាវុធមួយ មកលើប្រជាពលរដ្ឋដឹកស្រូវ ពីសំណាក់មន្រ្តី កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុច គីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយ ផ្លូវជាតិលេខ១១ ក្នុងស្រុកអូរាំងឪ [...]

មន្ត្រី​​សិទ្ធិ​​មនុស្ស៖ មិន​​ត្រូវ​បាញ់​បោះ​និង​វាយ​តប់ បើឃាត់​​ឡាន​​មិន​​ឈប់​

មន្ត្រី​​សិទ្ធិ​​មនុស្ស៖ មិន​​ត្រូវ​បាញ់​បោះ​និង​វាយ​តប់ បើឃាត់​​ឡាន​​មិន​​ឈប់​

«កំហុសដែលគាត់ មិនឈប់ឲ្យសមត្ថកិច្ចឆែក ជារឿងមួយផ្សេង។ តែសមត្ថកិច្ច ក៏គ្មានសិទ្ធិណា ទៅចាប់ហើយវាយគេ និងបាញ់នោះដែរ។ រឿងនេះ ក៏មិនទាន់ដល់ថ្នាក់ប្រើកាំភ្លើង ព្រោះសមត្ថកិច្ចមានគ្រប់កន្លែង គេអាចទំនាក់ទំនង​សមត្ថ​កិច្ច នៅកន្លែងបន្ទាប់ ស្ទាក់រថយននោះបាន ដោយមិនចាំបាច់ ប្រើហិង្សាយ៉ាងដូច្នេះ។» នេះជាការលើកឡើង របស់​លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឈន៍នៅកម្ពុជា (អាដហុក) ថ្លែង​ប្រតិកម្ម​ទៅនឹងករណី ដែលមន្រ្តីសមត្ថកិច្ច ឬកងរាជអាវុធហត្ថ ប្រើប្រាស់នូវអំពើហិង្សា លើជនស៊ីវិលសមញ្ញ បើគ្រាន់​តែ​ជន​ទាំង​នោះ មិនបានឈប់ឡាន ឲ្យមន្ត្រីសមត្ថកិច្ចទាំងនោះ ធ្វើការឆេកឆេរ។

ការវាយធ្វើទារុណកម្ម លើបុរសបើកឡានដឹកស្រូវ ពីសំណាក់កងរាជអាវុធហត្ថនេះ ត្រូវបានលោក ផែង វណ្ណៈ ដែលគេ​ស្គាល់ថា ជាតារាហ្វេសប៊ូកដ៏ល្បីម្នាក់ ស្និតនឹងគណបក្សកាន់អំណាច បានចុះផ្សាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។ [...]

ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ឈប់​នៅ​កៀន​ផ្លូវ រួច​ទារ​ឲ្យ​សង​៧០​ដុល្លា!

ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ឈប់​នៅ​កៀន​ផ្លូវ រួច​ទារ​ឲ្យ​សង​៧០​ដុល្លា!

ទោះជាមិនមានអ្វីធំដុំក៏ដោយ ក៏យ៉ាងហោយណាស់ ម៉ូតូមួយគ្រឿង រងការខូចខាតផ្នែកខាងមុខ ព្រោះម្ចាស់បានជិះ ទៅ​បុករឺម៉កម៉ូតូ ដែលកំពុងឈប់ស្ងៀម។ បន្ទាប់ពីបុករួច ម្ចាស់ម៉ូតូបានទាមទារ សំណងពីជនរងគ្រោះ ធ្វើឲ្យអ្នកដំណើរ​ទាំងអស់ ចោមរោមមើលយ៉ាងច្រើនកុះករ។ ហេតុការណ៍មួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០ ល្ងាច​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវមន្នីរ៉េត ត្រង់ចំណុចទល់មុខ វត្តស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញមានរឺម៉កដឹកឈើមួយ បានឈប់នៅកៀនផ្លួវ ជាប់របងវត្តស្ទឹង​មានជ័យ ប្រមាណជា១ម៉ោងទៅហើយ ទំនងជាខូច។ ពេលនោះមានអ្នកធ្វើដំណើរជាច្រើន នៅលើផ្លូវជិះទៅមក តែ​គ្មាន​គ្រោះថ្នាក់អ្វីនោះទេ ស្រាប់តែមកដល់ ពេលកើតហេតុ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាក​វេវ​ពណ៍ក្រហម ពាក់ស្លាកលេខស្វាយរៀង១ក-៧៧២៥ បើកក្នុងល្បឿនលឿន មកបុករ៉ឺម៉កដែលឈប់នោះ [...]

បន្លំ​ខ្លួន​ជា​អ្នក​កាសែត​របស់​​សមាគម​អ្នក​រត់​​កង់​បី ហើយ​មក​គម្រាម​អ្នក​កាសែត

បន្លំ​ខ្លួន​ជា​អ្នក​កាសែត​របស់​​សមាគម​អ្នក​រត់​​កង់​បី ហើយ​មក​គម្រាម​អ្នក​កាសែត

ហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២០ខែមិនា ឆ្នាំ២០១៥ នៅជិតវត្តស្ទឹង​មាន​ជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចររាចរណ៍មួយ។ ក្រុម​អ្នករត់ម៉ូតូកង់បីទាំងនោះបាន និយាយថាខ្លួនជាអ្នកសារព័ត៌មានរបស់ សមាគមកង់បីមួយឈ្មោះ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ របស់លោក វ៉ន ពៅ។ បន្ទាប់ពីបាននិយាយបែបនេះចប់ អ្នកទាំងនោះ បានយកទូរស័ព្ទរបស់ខ្លួន ទៅថតសម្លេង អ្នកយកព័ត៌មាន បន្ទាប់មកបាន ទាក់ទងតាមវិទ្យុទាក់ទង ទៅកាន់បក្សពួករបស់ខ្លួន។ បើតាមអ្នកជិតខាង នៅទីនោះ​បានឲ្យដឹងថា បុរសដែលចុះមកអួតអាងនោះ មានឈ្មោះ គុជ សុភាព។

ហេតុការណ៍ដំបូង គ្រាន់តែជាការចុះទៅយកព័ត៌មាន ស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ របស់បុគ្គលិក ផ្នែកយកព័ត៌មានម្នាក់ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូបាន។ ក្នុងពេល ដែល​អ្នកយកព័ត៌មាន លោក ហេង វុទ្ធី [...]

«គ្រូ​ពេទ្យ​ថា យុវតី​រង​ទឹក​អាស៊ីត ស្លាប់​ព្រោះ​ជំងឺ​គាំង​បេះដូង»

«គ្រូ​ពេទ្យ​ថា យុវតី​រង​ទឹក​អាស៊ីត ស្លាប់​ព្រោះ​ជំងឺ​គាំង​បេះដូង»

បងប្រុសរបស់យុវតីរងគ្រោះដោយទឹកអាស៊ីត លោក មាស រតនៈ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅ​ល្ងាច​ថ្ងៃទី២១ ខែមីនាថា ថាប្អូនស្រីរបស់លោក កញ្ញា មាស វ៉ាន់នី បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ប្រមាណ​ជាមួយរសៀល ក្នុងថ្ងៃសៅរ៍ដដែលនេះ នៅមន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីការវះកាត់មួយ។

លោកបានស្រង់សម្ដីគ្រូពេទ្យ នៅមន្ទីរពេទ្យមកបញ្ជាក់ថា នាងស្លាប់ដោយសារជម្ងឺ គាំងបេះដូង។ មុនពេលទទួល​មរណភាពនេះ យុវតី មាស វ៉ាន់នី វ័យ២០ឆ្នាំ ទើបតែបានទទួលការវះកាត់ ដើម្បីយកសរសៃរសក់ និងក្រណាត់ អាវ​ចេញ​ពី​​សាច់។

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ លោក មាស រតនៈ បានថ្លែងប្រាប់ទស្សនាវដ្ដី ពី​សភាព​ប្រសើរឡើង នៃសុខភាពរបស់ប្អូនស្រីលោក ដោយអះអាងថា នៅពេលនោះ នាងអាច​ដើរបាន និងអង្គុយ​បាន​ខ្លះៗហើយ បើទោះ​ជា​ផ្ទៃ​មុខ និងដងខ្លួនរបស់នាង ត្រូវ​បាន​រលេះរលួយ ដោយសារតែ​ឥទ្ធិពលទឹក​អាស៊ីតក៏ដោយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...