ដួលម៉ូតូខ្លួនឯងហៅបក្សពួក មកព្រួតវាយជនរងគ្រោះទាំងយប់
ហេតុការណ៍ព្រួតគ្នា វាយម្ចាស់រ៉ឺម៉កកង់បីម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ មុន្នីរ៉េត ត្រង់ចំណុច ទល់មុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់រឺម៉កកង់បី ដែលរងការវាយដំ យ៉ាងដំណំ ពីសំណាក់បក្សពួកម្ខាងទៀត ដែលមានគ្នាមួយឡាននោះ ឈ្មោះ ភឹម សុផាត និងមានអាយុ ៣៦ឆ្នាំ។ សព្វថ្ងៃ ជនរងគ្រោះរូបនេះ ជាសមាជិកសមាគមកង់បីមួយ ឈ្មោះ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលដឹកនាំដោយលោក វន ពៅ។
ករណីបង្កររបួសស្នាម ដោយមនុស្សច្រើននាក់ ទៅលើជនរងគ្រោះម្នាក់នេះ មានមនុស្សជាច្រើនបានឃើញ។ លោក ឈុំ កក្កដា សាក្សីដែលឃើញហេតុករណ៍នេះផ្ទាល់ បានប្រាប់អ្នកសារព័ត៌មានថា ដំបូងឡើយ ជនល្មើសមិនស្គាល់អត្តសញ្ញាណរូបនេះ គ្មានគ្នីគ្នាទេ គឺជិះម៉ូតូធុន វេវ តែម្នាក់ឯង តាមបណ្តោយផ្លួវខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ [...]