គោ​៣​ក្បាល​ត្រូវ​បានលួច​កាប់​ពន្លះ​សាច់​ យ៉ាង​សោក​សៅ​នៅ​ក្រចេះ

សត្វគោឈ្មោល៣ក្បាល ត្រូវបានជនមិនស្គាល់មុខ លួចកាប់ពន្លះយកសាច់ ច្រកការ៉ុងជាច្រើន ចងដាក់នៅឆ្ងាយពីផ្ទះ ក្នុងគោលបំណងលក់ តែមិនទាន់បានយកចេញ ត្រូវសម្ថកិច្ចរកឃើញ ក៏ប្រគល់ឲ្យម្ចាស់គោវិញ។ គោទាំងនោះ នៅសល់តែក្បាល ជាប់នឹងឆ្អឹងខ្លួនប៉ុណ្ណោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 04, 2015
  • ប្រធានបទ: លួចគោ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីដ៏អាណោចអាធម នៃសត្វគោទាំងបីក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សត្វគោទាំងនោះ ត្រូវបានជនមិនស្គាល់មុខ ពន្លះ​សាច់​ចេញ សល់តែក្បាលនៅជាប់ឆ្អឹង ច្រកចូលក្នុងការ៉ុង ប្រមាណជា១០ការ៉ុង។ ករណីនេះ បានបង្ករការភ្ញាក់ផ្អើល នៅ​ពេល​ដែល​ម្ចាស់​គោ បានបាត់គោរបស់ខ្លួន ហើយបានពឹងអ្នកជិតខាង ឲ្យជួយរក។

បន្ទាប់ពីកាឆោឡោរុករករបស់អ្នកភូមិរួចមក នគរបាលបានប្រទះឃើញ ការ៉ុងប្រមាណ១០ នៅក្នុងព្រៃ ចំងាយ​ជាង​៥០០ ម៉ែត្រ ពីភូមិ រួមទាំងក្បាលគោ ដែលទើបតែសម្លាប់ថ្មីៗ នៅមិនទាន់ស្ងួតឈាមផងនោះ។ សាច់គោ ដែលត្រូវ​បាន​ជន​មិន​ស្គាល់​មុខ លួចកាប់ បានដាក់ចូលក្នុងការ៉ុង ពណ៍ខៀវចងមាត់ជិត។ ចំនែកឯក្បាលទាំងបី នៅខាងក្រៅជិត​ម្ពោត​ព្រៃ។

តាមការបញ្ជាក់ ពីនគរបាល ស្រុកចិត្របុរី បានឲ្យដឹងថា ក្រុមជនដៃដល់ ដែលបានលួចគោអ្នកស្រុកចំនួន ៣ក្បាល យក​ទៅកាប់ពន្លះសាច់ ច្រកការ៉ុងនៅក្នុងព្រៃ ត្រូវបាន នគរបាលកំណត់ លើមុខសញ្ញាគោលដៅរួចរាល់ហើយ ព្រោះ​មាន​ភស្តុតាង​មួយចំនួន។ រីឯសាកសពគោ ត្រូវបានក្រុមសមត្ថកិច្ចប្រគល់ ឲ្យទៅម្ចាស់ដើមវិញទាំងអស់ បន្ទាប់ពី​ភ្នាក់​ងារ​​ស៊ើប​អង្កេត របស់​នគរបាល បានធ្វើការងាររបស់ពួកគេរួចរាល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...