Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

នៅក្នុងនីតិវិធីរបស់ខ្លួន តុលាការសាលាដំបូងរាជធានី បានហៅលោក ថោង សារ៉ាត់ មកសាកសួរជាថ្មីទៀត កាលពី​រសៀល​​ថ្ងៃទី២៣ ខែមេសា នេះ តែនៅមិនទាន់ មានការកំណត់ជាក់លាក់ អ្វីឡើយ។ នេះជាការបញ្ជាក់អះអាង ដោយមិន​មាន​ភាព​លំអិតជាងនេះ របស់លោកមេធាវី ការពារក្ដីឲ្យលោក ថោង សារ៉ាត់។

លោកមេធាវី គា អ៊ាវ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានមេធាវីដៃគូ ចំនួនពីររូបផ្សេងទៀត ក្នុង​ការ​ការពាររឿងក្តីនេះ។ ដូច្នេះលោកនៅមានកិច្ចប្រជុំបន្ទាប់ទៀត មុននឹងឡើងសវនានានោះ នៅឡើយ។ ចំណែកលោក​មេធាវី លឹម វណ្ណា និងលោក ស៊ី សត្យា ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់បន្ថែមបានឡើយ ដោយលោកបានថ្លែងថា កំពុង​ជាប់ប្រជុំ ហើយអាចសារសួរ ក្រោយបញ្ចប់សវនាការ នារសៀលថ្ងៃទី២៣ ខែមេសានេះ។

បើតាមការចេញផ្សាយ របស់គេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញថា លោកថោង សារ៉ាត់ មាន​ជាប់​ពាក់ព័ន្ធ ក្នុងការផ្តើមគំនិតឃាតកម្ម គិតទុកជាមុន លើលោក [...]

រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

សកម្មភាពលួចគោនេះ បានកើតឡើងជាថ្មីទៀត កាលពីវេលាម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅ​ចំណុចទួល ពេជ្រសង្វារ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានបណ្តាលឲ្យសត្វគោ ចំនួនបីក្បាល បាន​ស្លាប់ ដោយជនមិនស្គាល់មុខ បានលួចយកទៅកាប់ នៅឆ្ងាយពីផ្ទះម្ចាស់គោ។ គោដែលបានស្លាប់យ៉ាង​អាណោច​អធម​នេះ មានម្ចាស់ពីរនាក់ ម្នាក់ឈ្មោះលោក ទិត សុង អាយុ ៦០ ឆ្នាំជាកសិករ ម្នាក់ទៀតឈ្មោះលោក អេម ឈន មុខរបរ​កសិករ ហើយ​អ្នកទាំងពីរ ជាអ្នកភូមិទ្រា ដូចគ្នា។

កសិករ ម្ចាស់សត្វគោ ដែលត្រូវបានគេលួច យកទៅកាប់សាច់នោះ បានរៀបរាប់ថា លោកបានបាត់គោ ពីក្រោលតាំង ពីម៉ោង៦ល្ងាច ថ្ងៃទី២១ មកម្លេះ រហូតមកដល់ម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ទើបប្រទះឃើញគោ របស់គាត់នៅ​កន្លែង​កើតហេតុ ដែលមានវត្ថុតាង មួយចំនួននៅជាមួយ ក្នុងនោះមាន កាំបិតចំនួន៦ និងពូថៅ១ ដែលនៅជាប់ជាមួយ កំណាត់​សាច់​គោ​ខ្លះ ដែលគេបានវះយក សាច់ភ្លៅជើងមុខ ជើងក្រោយអស់។

[...]
អង់គ្លេស៖ យុវតី​អ្នក​រាំ​វ័យ​ក្មេង​ម្នាក់ រង​ការ​វាយ​ប្រហារ ទាំង​មិន​ដឹង​រឿង

អង់គ្លេស៖ យុវតី​អ្នក​រាំ​វ័យ​ក្មេង​ម្នាក់ រង​ការ​វាយ​ប្រហារ ទាំង​មិន​ដឹង​រឿង

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន នាងកញ្ញា ក្លេអេ ដ៏ប្រិមប្រិយ បានបើករថយន្ដរបស់នាង វិលត្រឡប់មកផ្ទះ ដូច​តាម​ទម្លាប់។ ប៉ុន្តែហេតុការណ៍មួយបានកើតឡើង ដោយមិននឹកស្មានដល់។ រថយន្ដមួយទៀត នៅខាងមុខនាង បានបង្ខំ​ឲ្យ​នាង ក្លូអេ ត្រូវចាប់ហ្វ្រាំង ឈប់ឡានជាបន្ទាន់ ព្រោះរថយន្ដនោះ បានទុកផ្លូវ ឲ្យអ្នកជិះកង់ម្នាក់។

រំពេចនោះ ទាំងមិនដឹងរឿងហេតុអ្វីសោះ បុរសម្នាក់បានកាន់ដបមួយ ចូលមកវាយកញ្ចក់រថយន្ដ របស់នាង ក្លូអេ មុន​នឹង​ប្រើដបនោះ វាយយ៉ាងដំណំ ទៅលើក្បាល របស់នាង។ មុខមាត់ និងរាងកាយរបស់នាង បានរងរបួសយ់ាងធ្ងន់ធ្ងរ ព្រោះ​អំបែងកញ្ចក់ បានបែកខ្ទាតមកចំ។

អ្នកស្រី អ័លីសុន ក្នេបថុន (Allyson Knapton) ម្ដាយរបស់នាង ក្លូអេ ក្នេបថុន បានថ្លែងទាំងរន្ធត់ចិត្តថា៖ «ពេលនោះ កូន​ខ្ញុំ​មានឈាម ដាបខ្លួន»។

អ្នកម្ដាយរូបនេះ បានថ្លែងទៀតថា៖ «ស្ថានភាពសុខភាពរបស់កូនខ្ញុំ មានសភាពធ្ងន់ធ្ងរគួរសម។ នាងមិនអាចសើច​បាន​ទេ [...]

ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

សង្គ្រាមពាក្យសម្ដី បានឈានដល់តុលាការ។ ការបញ្ចេញមតិ ឬការឆ្លើយឆ្លង របស់ក្រុមមួយ ដែលក្រុម​ម្ខាង​ទៀត មិន​​ពេញចិត្ត ត្រូវបានក្រុមនោះ យកតុលាការមកដោះស្រាយ។ នេះជាករណី របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ដឹកនាំដោយលោក ខឹម វាសនា ដែលមិនពេញចិត្ត ទៅនឹងការលើកឡើងរបស់ សាស្ត្រាចារ្យ​មួយ​រូប លោក ស៊ន តារា ដែលមាននិន្នាការស្និត នឹងគណបក្សសង្គ្រោះជាតិ។

លោក ខឹម វាសនា បានសរសេរនៅលើ ជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «LDP បានទាក់ទងនឹងមេធាវី ដើម្បី​ពិភាក្សា​ផ្លូវច្បាប់រួចហើយ LDP សំរេចចិត្តថា នឹងប្តឹងលោក ស៊ន តារា» ហើយ«ប្រមុខ»គណបក្សជួងរូបនេះ បាន​បញ្ជាក់​ទៀតថា ខណៈនេះ លោកនិងគណបក្ស កំពុងតែរៀបចំប្រមូលឯកសារ និងភស្តុតាង ដើម្បីដាក់​ពាក្យ​បណ្តឹង ក្នុងពេលឆាប់ៗ​នេះ។

ការសរសេរអះអាងរបស់លោក ខឹម វាសនា បានធ្វើឡើង អមជាមួយនឹងរូបថត ដែលផ្តិតចេញ ពីជញ្ជាំង​ហ្វេសប៊ុក របស់​លោក ស៊ន តារា បន្ទាប់ពីសាស្ត្រាចារ្យរូបនេះ [...]

អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គិភ័យ នៅសណ្ឋាគារឈូកទិព្វនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ ៣៣៦ ខាងកើតផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ មិនមាននរណាម្នាក់ រងរបួសដល់ជីវិតនោះទេ។ ភ្លាមៗ នៅពេលកើតហេតុ ប្រធានផ្នែកគ្រប់គ្រង ក្នុងសណ្ឋាគារនេះ លោក លី កាំង បានរអ៊ូថា ឡានទឹកទាំងអស់ ដែលមកសង្គ្រោះ មិនបានធ្វើការឲ្យទាន់ សភាពការណ៍ បណ្តាល​ឲ្យ​សណ្ឋាគារ​របស់លោក រងការខូចខាតមួយចំនួន។

តែការលើកឡើង របស់លោក លី កាំង ត្រូវបានលោក ព្រំ យ៉ុន អ្នកទទួលខុសត្រូវ មួយរូបពីអង្គភាពពន្លត់អគ្គីភ័យ បដិសេធ។ មន្ត្រីរូបនេះ បានឆ្លើយតបថា ក្រុមបុគ្គលិករបស់លោក បានព្យាយាម អស់ពីលទ្ធភាព ដើម្បីសង្គ្រោះ ក្នុង​ហេតុ​ការណ៍​នេះ។ ប៉ុន្តែលោកបានបញ្ជាក់ថា មូលហេតុនៃកាយឺតយ៉ាវខ្លះៗ ក៏ព្រោះតែ កន្លែងដែលឆេះ មានទីតាំងខ្ពស់ រហូត​ដល់​ជាន់​ទី៧។ ហេតុ​នេះ ត្រូវការពេល តភ្ជាប់ទុយោរ សម្រាប់បាញ់ទឹក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...