ភេវរកម្មនៅបារាំង៖ មនុស្សម្នាក់ស្លាប់ដាច់ក - រកឃើញទង់ ISIS
បើតាមលទ្ធផលនៃការស៊ើបអង្កេត ភ្លាមៗដំបូង ដែលបានធ្វើនៅនឹងកន្លែង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឬច្រើននាក់ ដែលស្ថិតនៅក្នុងរថយន្ដមួយ បានបើកបុកចូល ទៅក្នុងរោងចក្រ។ ប្រភពមួយទៀត បានរាយការណ៍ដែរថា ការផ្ទុះមួយដ៏ខ្លាំង បានកើតឡើង នៅពេលនោះ។
ប្រភពបានការនោះ បានឲ្យដឹងទៀតថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញស្លាប់ ដោយដាច់ក នៅក្បែរនឹងរោងចក្រ។ ប៉ុន្តែគេមិនដឹងច្បាស់ថា តើសាកសពនេះ ត្រូវបានសម្លាប់នៅនឹងកន្លែង ឬត្រូវបានដឹកពីទីណាមួយ ហើយយកមកទម្លាក់ចោលនៅទីនេះទេ។ ទង់របស់ក្រុមអង្គការ រដ្ឋអ៊ីស្លាមមួយ ក៏ត្រូវបានរកឃើញ នៅនឹងកន្លែងនោះដែរ។
បើតាមប្រភពមួយទៀត បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យដទៃទៀត បានចូលទៅក្នុងរោងចក្រ «Air Products» ដោយមានទង់ របស់អង្គការរដ្ឋអ៊ីស្លាម នៅនឹងដៃ [...]