ដេញឈ្លោះគ្នាផ្អើល ទារយកពីរម៉ឺនរៀល... ព្រោះជិះម៉ូតូប៉ះគ្នា
ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ និង៣០ នាទី រហូតដល់ម៉ោង ១២ និង៣០ នាទីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៥ នៅត្រង់ចំណុចផ្លូវបំបែក ជាបួន មហាវិថីសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមកញ្ញាម្ចាស់ម៉ូតូបង្កឈ្មោះ នៅ មួយជួន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នាងជិះម៉ូតូម៉ាក គុប ស្លាកលេខភ្នំពេញ ១AI-៤៤៦១ បានប៉ះគ្នា ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកវេវ ស្លាកលេខភ្នំពេញ ១W-៣៨២៩ នៅខាងលិចវត្តលង្កា។
យុវតី មួយជូន បានបន្តថា ភ្លាមៗ នាងបានលើកម៉ូតូហើយ បុរសនោះក៏បានលើកម៉ូតូ ចេញពីកន្លែងកើតហេតុដែរ ដែលធ្វើឲ្យនាងគិតថា អស់បញ្ហាហើយ។ តែមិននឹកស្មានថា បុរសនោះជិះម៉ូតូ តាមនាងពីក្រោយរហូតដល់ ផ្លូវសុធារស ក៏ឈប់ជជែកគ្នារកខុសត្រូវ ឡើងផ្អើលគេបែបនេះ។ បុរសម្ចាស់ម៉ូតូ ដែលជិះតាម និងដែលឈរ នៅក្បែរនោះ បាននិយាយខ្លាំងថា៖ «ខ្ញុំជាអ្នកត្រូវ នាងជាអ្នកខុស ជិះម៉ូតូបុកខ្ញុំហើយ ចង់រត់គេច [...]