Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ក្រឡាប់​ឡាន​ហើយ នៅ​ឆ្លៀត​ដោះ​ស្លាក​លេខ រត់​បាត់​ស្រមោល

ក្រឡាប់​ឡាន​ហើយ នៅ​ឆ្លៀត​ដោះ​ស្លាក​លេខ រត់​បាត់​ស្រមោល

គ្រោះថ្នាក់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីរវេលាម៉ោង ១១ យប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ទន្លេសាប ជិតសណ្ឋាគារសុខា ភូមិទីមួយ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ករណីក្រឡាប់ឡានខាងលើ មិនមានអ្នគ្រោះថ្នាក់ធ្ងន់នោះទេ នេះបើតាមកាបញ្ជាក់ របស់លោក យ៉ឹម សុខា មេប៉ុស្តិ៍ជ្រោយចង្វារ។

លោកនាយប៉ុស្តិ៍ខាងលើ បានបន្ថែមទាំងហួសចិត្តថា ពេលលោក និងកម្លាំងសមត្ថកិច្ច ទៅដល់​ទីតាំងកើត​ហេតុ គឺនៅសល់តែសម្បកឡានប៉ុណ្ណោះ។ រថយន្ដរងគ្រោះថ្នាក់នោះ មានម៉ាក លុចស៊ិស ៣០០ ពណ៍ស្ករ។ លោកបន្ថែមទៀតថា អ្នកឃើញហេតុការណ៍ ក្រឡាប់រថយន្តនេះ បានបញ្ជាក់ប្រាប់លោកថា បន្ទាប់ពី​គ្រោះថ្នាក់ ក្រឡាប់ធ្លាក់ឡានចុះទៅក្រោម ប្រមាណ១០ ម៉ែត្រពីផ្លូវ ម្ចាស់ឡានប្រញាប់ប្រញាល់ ដោះស្លាក​លេខ រួចជិះម៉ូតូចាកចេញ ពីកន្លែងកើតហេតុ ហាក់ដូចជាមានអ្នកណា តាមពីក្រោយ។

លោក យឹម សុខា បានប្រាប់ទស្សនាវដ្តី ឲ្យដឹងទៀតថា [...]

អស់​ពី​ប្រពន្ធ ចាប់​កូន​ស្រី​​​បង្កើត​តូចៗ​រំលោភ នៅ​បាត់ដំបង

អស់​ពី​ប្រពន្ធ ចាប់​កូន​ស្រី​​​បង្កើត​តូចៗ​រំលោភ នៅ​បាត់ដំបង

ហេតុការណ៍ដ៏ក្រៀមក្រំ និងអាណោចអាធម បានកើតទៅលើ កូនស្រីច្បងពីរនាក់ អាយុ៧ និង៩ឆ្នាំ ពីក្នុង​ចំណោម​កូនស្រីបីនាក់ ដែលពួកគេគួរតែទទួលបាន ពីឪពុករបស់ខ្លួន នូវការថ្នាក់ថ្នម ចិញ្ចឹមបីបាច់ ដូច​កុមារ​ផ្សេងទៀត។ តែផ្ទុយទៅវិញ ឪពុកដែលមានអាយុ៤៦ឆ្នាំ ឈ្មោះ នន់ ផល បានបង្រៀនឲ្យកូនស្រីតូចៗ របស់​ខ្លួនចេះមើលវីដេអូ«កូនជ្រូក» ទាំងពួកគេមិនទាន់ដឹងថា អ្វីទៅជាការរួមភេទ ហើយបានចាប់ពួកនាងរំលោភ។

ស្រង់សម្ដីដោយ សារព័ត៌មាន ឌឹខេមបូឌៀដេល្លី លោក​​​ ឡម ​​​ឡាន ​​​នាយការិយា​​​ល័យ​​​​​​នគរ​​​បាល​​​យុត្តិធម៌​​​ស្រុក​​​ ឯកភ្នំ បានថ្លែងឲ្យដឹងថា បុរសដែលប្រកបរបរ ជាអ្នកនេសាទខាងលើ ត្រូវបានចាប់​​​ខ្លួន​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ នៅ​​​ផ្ទះ​​​របស់​​​ជន​​​នេះ ​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ព្រែកហ្លួង​​​ ស្រុក​​​ឯក​​​ភ្នំ​​​។ មន្ត្រីអាជ្ញាធររូបនេះ បានថ្លែងរៀបរាប់ នូវហេតុការណ៍​ដ៏រន្ធត់ជាច្រើន នៅក្នុងការស៊ើប​អង្កេត​​របស់​ខ្លួន [...]

បង្ក​គ្រោះ​ថ្នាក់​ហើយ​រត់​គេច រង់​ចាំ​ដោះ​ស្រាយ​តាម​ទូរស័ព្ទ

បង្ក​គ្រោះ​ថ្នាក់​ហើយ​រត់​គេច រង់​ចាំ​ដោះ​ស្រាយ​តាម​ទូរស័ព្ទ

មិនពិបាកយល់នោះទេ ព្រោះបើមានបញ្ហា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយភាគីណាមួយ មិននៅដោះ​ស្រាយ នោះមូលហេតុ វាច្បាស់ជាភាគីរត់គេចខ្លួននោះ គឺជាអ្នកខុស ហើយមិនហ៊ានប្រឈមមុខ។ ដូចជា​ករណីម្ចាស់រថយន្តបង្ក ម៉ាក តាកូមា (TACOMA) ស្លាកលេខភ្នំពេញ ២A-៦០៥៣ នេះជាដើម ដែលបាន​បង្ក​គ្រោះថ្នាក់ ជាមួយរថយន្តធន់ធ្ងន់ មួយគ្រឿង ម៉ាក នីសាន់ របស់ក្រុមហ៊ុន ឯកជនមួយ ស្លាកលេខ ភ្នំពេញ ៣A-៣៣៣២ ក្នុងទិសដៅស្របគ្នា ដោយវ៉ាស្តាំមិនផុត។

បុរសម្នាក់ នៅក្នុងហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ដំបូងឡានទាំងពីរ បើកក្នុងទិសដៅស្របគ្នា តាម​បណ្តោយផ្លូវលេខ ២១៧ (ផ្លូវចំការដូង) ស្រាប់តែមកដល់ កន្លែងកើតហេតុ ទល់មុខ ហាងព្រះច័ន្ទពេញវង្ស់ ឡានតាកូមា ព្យាយាមបើកវ៉ារថយន្តធំ ពីខាងស្តាំយ៉ាងលឿន តែមិនបានសម្រេច ដោយប៉ះគៀរឡានធំ បណ្តាលឲ្យឡានតូចមួយនេះ ជ្រុលចង្កូតទៅចំហៀងផ្លូវម្ខាង ជាប់ដីទើបអស់ល្បឿន។

សាក្សីបន្ថែមទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុ [...]

គ្រូ​ពេទ្យ​ចាក់​ថ្នាំ​សន្តំ​បន្លំ​រំលោភ​ប្រពន្ធ​អ្នក​ជំងឺ ផ្អើល​ខេត្ត​ក្រចេះ

គ្រូ​ពេទ្យ​ចាក់​ថ្នាំ​សន្តំ​បន្លំ​រំលោភ​ប្រពន្ធ​អ្នក​ជំងឺ ផ្អើល​ខេត្ត​ក្រចេះ

គ្រូពេទ្យដែលជាប់សង្ស័យ ថាបានរំលោភបានសម្រេច រួចគេចខ្លួនបាត់ស្រមោលនោះ មានឈ្មោះថា ហេង ម៉េងលាង មានជំនាញ ជាគ្រូពេទ្យផ្នែកវះកាត់។ ហើយហេតុការណ៍បង្កការភ្ញាក់ផ្អើល ពីករណីចាប់រំលោភ បានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នេះតែម្ដង នៅមន្ទីរពេទ្យ បង្អែក ខេត្តក្រចេះ។

បុរសជាអ្នកជំងឺ ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងប្រាប់ក្រុមសមត្ថកិច្ច ដែលចុះទៅដល់មន្ទីរពេទ្យថា ខ្លួនមានជំងឺ ហើយនាងជាភរិយា បានមកសម្រាកកំដរថែទាំ។ ប៉ុន្តែពេលបុរសកំពុងដេកលក់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែកក្កដានេះ ស្រាប់តែគ្រូពេទ្យ ហេង ម៉េងលាង បានហៅប្រពន្ធ ឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយនិយាយថា ត្រូវបូមឈាម ដើម្បីយកទៅជួយព្យាបាលជំងឺប្តី។

ស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងឲ្យដឹងទៀតថា៖ «ពេលចូលទៅដល់ក្នុងបន្ទប់ គ្រូពេទ្យ ហេង ម៉េងលាង បាន​កាន់ម្ជុលពីរ គឺមួយធំ មួយតូច ចាក់ទៅលើភរិយាខ្ញុំ បន្ទាប់មក [...]

សុខ ប៊ុន ត្រូវ​​ចាប់​ខ្លួន​បាន​សម្រេច ព្រោះ​ខ្លាច​​«ហ្វេសប៊ុក»?

សុខ ប៊ុន ត្រូវ​​ចាប់​ខ្លួន​បាន​សម្រេច ព្រោះ​ខ្លាច​​«ហ្វេសប៊ុក»?

ការបញ្ជាឲ្យតាមចាប់ខ្លួន លោក សុខ ប៊ុន ពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជា ពីលោកនាយក​រដ្ឋមន្រ្តី ឲ្យលោក សុខ ប៊ុន មកបង្ហាញខ្លួននោះ ជាការ«ភ័យខ្លាច» និង«ញញើត» នូវព័ត៌មានជាវីដេអូ ដែល​បណ្តាញសង្គមហ្វេសប៊ុក បានផ្សាយចេញទៅ ហើយក្នុងនាមរដ្ឋាភិបាល មិនអាចព្រងើយ មិនដោះស្រាយ​នោះឡើយ។ នេះជាការបញ្ចេញទស្សនៈ របស់មន្ត្រីអ្នកឃ្លាំមើលបញ្ហាសង្គម លោក យ៉ង់ គឹមអេង ថ្លែងក្នុង​កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ

លោក យ៉ង់ គឹមអេង ដែលជាប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនោះ បានពន្យល់​ថា៖ «មានការដាក់សម្ពាធ តាមប្រព័ន្ធហ្វេសប៊ុកខ្លាំង។ អំពើហិង្សានោះ ដូចជាព្រៃផ្សៃទៅលើស្រ្តីម្នាក់ ដែល​មិន​គួរ​ឲ្យ​កើត​មាន ដែលជារឿងអសីលធម៌មួយធំ ក្នុងសង្គម និងជាអំពើឧក្រិដ្ឋ ដែលមានភាពសាហាវ និង​ឃោ​ឃៅ។»

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដ្លែងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...