ដាក់ច្រវាក់ជើងក្មួយស្រី ព្រោះមិនព្រមដេកជាមួយភ្ញៀវរបស់ខ្លួន
នៅមួយឆ្នាំចុងក្រោយនេះ កុមារី ជ.ណ.រ ដែលទើបតែមានអាយុ១៣ឆ្នាំ បានឆ្លងកាត់ នូវពេលវេលា ដ៏ខ្លោចផ្សារមួយ។ នោះគឺការរងគ្រោះ ដែលនាងតូចកំព្រា ត្រូវបានម្ដាយមីងរបស់នាង នាំឲ្យទៅរួមភេទ ជាមួយបុរសចំណាស់៣៦ឆ្នាំម្នាក់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារ។ នៅរយៈពេលចុងក្រោយនេះ ម្ដាយមីងអប្រិយមានបំណងធ្វើរឿងនេះ ឡើងសារជាថ្មីទៀត តែត្រូវបានកុមារី ជ.ណ.រ បដិសេធមិនព្រម ហើយបង្កការខឹងក្រេវក្រោធ ដល់ម្ដាយមីង រហូតយកច្រវ៉ាក់ មកដាក់លើជើងនាងតូចទាំងពីរ ជាច្រើនដង។ នេះជាការថ្លែងបញ្ជាក់ របស់មន្ត្រីទទួលខុសត្រូវ របស់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។
នាយការិយាល័យ លោក កែវ ធា បានថ្លែងថា កាលពីរសៀលថ្ងៃទី៣ ខែសីហាម្សិលម៉ិញ ក្រុមអាជ្ញាធរ ដោយមានការឯកភាព ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានចុះធ្វើការចាប់ខ្លួន ស្ត្រីជាម្តាយមីង២នាក់ [...]