Posts in ‘សេដ្ឋកិច្ច’ Category

សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បើក​មហា​សន្និបាតលើក​ទី​មួយ

សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បើក​មហា​សន្និបាតលើក​ទី​មួយ

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំមួយ ដើម្បីពិនិត្យមើលពីលទ្ធភាពការងារ ការដោះស្រាយបញ្ហា រួមទាំងសកម្មភាពនានា ដែលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានសកម្មភាពនាំអង្ករចេញ ទៅក្រៅប្រទេសផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានលើកឡើងថា៖ «ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ពិសេសក្នុងការប្រកួតប្រជែងទីផ្សារក្រៅប្រទេស គេត្រូវសហការរួមគ្នាជាប្រព័ន្ធមួយ ដើម្បីអាចបង្កើនភាពប្រកួតប្រជែង និងធានាបាននូវគុណភាពខ្ពស់ របស់អង្ករកម្ពុជា។»

តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា អ្នកធ្វើការពាក់ព័ន្ធវិស័យស្រូវអង្ករ ប្រមាណជាង២០០នាក់ នឹងចូលរួមក្នុងមហាសន្និបាតនេះ។ ក្នុងនោះ ក៏មានវត្តមានរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, [...]

ក្រុមហ៊ុន​សំណង់​ដ៏​ធំ​នៅ​វៀតណាម គ្រោង​​ធ្វើ​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន​សំណង់​ដ៏​ធំ​នៅ​វៀតណាម គ្រោង​​ធ្វើ​វិនិយោគ​នៅ​កម្ពុជា

តាមសម្តីរបស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យលោក ហេង សំរិន បានឲ្យអ្នកសាព័ត៍មានដឹង ពីជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ជាមួយលោកលោក ឡេ សុង អគ្គនាយកក្រុមហ៊ុន Construction Cooperation Number One បានឲ្យដឹងថា ដោយមើលឃើញវិស័យសំណង់នៅកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ដូច្នេះក្រុមហ៊ុនរបស់លោក មានបំណងចង់ធ្វើការវិនិយោគក្នុងវិស័យនេះ ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍន៍ ជាមួយប្រទេសកម្ពុជា កាន់តែខ្លាំងឡើង។

អគ្គនាយកក្រុមហ៊ុនរូបនេះ បានលើកឡើងថា នៅក្នុងដំណើរទស្សនៈកិច្ច របស់តំណាងក្រុមហ៊ុនលោក បានទៅពិនិត្យមើលនៅខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបនឹងបង្កើតថ្មី ដោយមើលថា ខេត្តនោះគឺមានកន្លែង ដែលត្រូវធ្វើការវិនិយោគច្រើន បើរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតនោះ ក្រុមហ៊ុនរបស់លោក នឹងធ្វើការវិនិយោគនៅទីនោះតែម្តង។

សម្តេច ហេង សំរិន បានស្វាគមន៍ដំណើរទស្សនៈកិច្ច [...]

ឆ្នាំ២០៣០ យ៉ាង​ហោច​ពលរដ្ឋ​៧០% នឹង​មាន​ភ្លើង​ប្រើ​គ្រប់​គ្រាន់?

ឆ្នាំ២០៣០ យ៉ាង​ហោច​ពលរដ្ឋ​៧០% នឹង​មាន​ភ្លើង​ប្រើ​គ្រប់​គ្រាន់?

រដ្ឋលេខាធិការ​ក្រសួង ឧស្សាហកម្ម រ៉ែ​និង​ថាមពល លោក អ៊ិត ប្រាំង បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​នឹង​សម្រេច​ឱ្យ​បាន សម្រាប់​ទិស​ដៅ ក្នុង​ការ​ផ្តល់​ថាមពល​អគ្គីសនី ទៅ​ដល់​គ្រប់​ភូមិ​ទាំង​អស់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ការ​ថ្លែង​របស់​រដ្ឋ​លេខាធិការ​ក្រសួង ឧស្សាហកម្ម រ៉ែ​និង​ថាមពល​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​សន្នសីទ ប្រសិទ្ធភាព​ថាមពល​អាស៊ី​បូព៌ា​លើក​ទី៣ ស្តី​ពី​«ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា និង​ប្រសិទ្ធភាព​ថាមពល» ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥នេះ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​របស់​លោក និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា។

លោក អ៊ិត ប្រាំង បានឱ្យដឹងបន្តថា ទន្ទឹមនឹងការខិតខំសម្រេចឱ្យបាន នូវគោលដៅឆ្នាំ២០២០នេះ នៅឆ្នាំ​២០៣០​ខាងមុខ ប្រជាជនកម្ពុជា យ៉ាងណាស់គ្រួសារ៧០%ទូទាំងប្រទេស នឹងមិនព្រួយបារម្ភពី​ការខ្លះភ្លើង​ប្រើប្រាស់ [...]

សាំង​មួយ​លីត្រ អាច​លក់​ត្រឹម​តែ​៣៣០០​រៀល​ប៉ុណ្ណោះ?

សាំង​មួយ​លីត្រ អាច​លក់​ត្រឹម​តែ​៣៣០០​រៀល​ប៉ុណ្ណោះ?

កន្លែង​ចាក់​សាំង​មួយ បាន​លក់​ប្រេង​សាំង​របស់​ខ្លួន ត្រឹម​តែ​តម្លៃ​៣៣០០​រៀល​ប៉ុណ្ណោះ។ ចម្ងល់​បាន​កើត​ឡើង​ជា​ទូទៅ ថា​មាន​ចំណុច​ពិសេស​ណា ដែល​អាច​ធ្វើ​ឲ្យ​អាជីវក​នៅ​ទី​នោះ អាច​បំបាក់​តម្លៃ​សាំង​មក​យ៉ាង​ខ្លាំង​បែប​នេះ? ចម្ងល់​ទាំង​នេះ​បាន​កើត​មាន​រហូត​ដល់​មាន​មនុស្ស​មួយ​ចំនួន និយាយ​ថា អាច​ជា​ប្រេង​សាំង​លាយ​ប្រេង​កាត និង​អាច​ជា​ប្រេង​រត់​ពន្ធ។

លោក ហ៊ាន តារា ជា​ម្ចាស់​អាជីវកម្ម នៅ​ចំណុច​បណ្តោយ​ផ្លូវ (ផ្លូវ​មាត់​ទន្លេ) នៅ​ទល់​មុខ​រដ្ឋករ​ទឹក​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោក​អាច​លក់​សាំង​ក្នុង​តម្លៃ​នេះ ព្រោះ​លោក​យក​ចំណេញ​តិច។ បុរស​ដែល​រស់​នៅ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​រូប​នេះ បាន​ថ្លែង​ថា លោក​លក់​ប្រេង​បាន​ថោក​ជាង​នៅ​តាម​បណ្តា​ស្ថានីយ៍​ផ្សេងៗ មិន​មែន​មក​ពី​ការ​លាយ​ប្រេង ឬ​ប្រេង​គ្មាន​គុណភាព​នោះ​ទេ ប៉ុន្តែ​មក​ពី​លោក [...]

ពលរដ្ឋ​ត្អូញ​ថា ត្រី​ប្រហុក​ឆ្នាំ​នេះ​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុន ក្នុង​បរិមាណ​ដូច​គ្នា

ពលរដ្ឋ​ត្អូញ​ថា ត្រី​ប្រហុក​ឆ្នាំ​នេះ​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុន ក្នុង​បរិមាណ​ដូច​គ្នា

ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​រក​ទិញ​ត្រី សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក ទុក​​ទទួល​ទាន​ប្រចាំ​ឆ្នាំ និង​លក់​ដូរ​ខ្លះ បាន​ត្អូញ​ត្អែរ​ពី​ទិន្នផល​ត្រី​ថយ​ចុះ និង​មាន​តម្លៃ​ថ្លៃ​ជាង​រាល់​ឆ្នាំ។ ពលរដ្ឋ​ទាំង​នោះ បាន​អះ​អាង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក និង​មន្ត្រី​ជល​ផល បាន​បញ្ជាក់​ផ្ទុយ​ពី​ការ​ពិត ដែល​ថា​តម្លៃ​ត្រី​ប្រហុក​ថោក គឺ​ប្រហែល ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​តម្លៃ​ត្រី​លក់​ជាក់​ស្ដែង​ពី ១៧០០​រៀល ទៅ​ដល់ ៦០០០​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ឯ​ណោះ។

ពលរដ្ឋ​ម្នាក់​កំពុង​ដើរ​ទិញ​ត្រី​នៅ ឡូត៍​នេសាទ​គីឡូ​លេខ​៩ ភូមិ​​ច្រាំង​ចំរេះ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រតិកម្ម ចំពោះ​មន្ត្រី​ជល​ផល​ថ្នាក់​លើ​ថា ត្រី​ឆ្នាំ​នេះ​មិន​បាន​ធ្លាក់​ថ្លៃ​នោះ​ទេ តែ​វា​មាន​តែ​កើន​ឡើង ជាង​ឆ្នាំ​មុន។ ពលរដ្ឋ​ដែល​ទៅ​ដល់​ឡូត៍​នេសាទ​ទាំង​អស់ គាត់​មាន​បំណង​ទិញ​ត្រី​ក្នុង​ម្នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...