បាតុកម្មរាល់ថ្ងៃបក្សសង្គ្រោះជាតិ មិនសង្គ្រោះ«ថង់ប្រាក់»របស់បាតុករ?
គណបក្សសង្រ្គោះជាតិ នឹងនៅតែបន្តបាតុកម្មរបស់ខ្លួនមិនរាថយ ទោះបីជាមានការលើកឡើងពីការប៉ះពាល់ដល់ ការងារចិញ្ចឹមជីវិត និងសេដ្ឋកិច្ចគ្រួសាររបស់បាតុករ ក៏ដោយ។ មន្ត្រីអ្នកនាំពាក្យរបស់គណបក្សប្រឆាំងមួយនេះ បានលើកពីដំណោះស្រាយថវិកា ដែលត្រៀមសម្រាប់ធ្វើបាតុកម្មនេះ និងនៅតែសម្ដែងនូវក្ដីសង្ឃឺម ពីទឹកចិត្តរបស់ពលរដ្ឋដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរ។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលឈានមកដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ Channita)
បាតុកម្ម និងជីវភាព - ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានកើតឡើងចំរដូវដែលប្រជាកសិករ កំពុងប្រមូលផលដំណាំកសិផល ដូចជាស្រូវ ដំឡូង ពោតជាដើម។ ទាំងនេះហើយ ដែលធ្វើឲ្យមានការលើកឡើងថា «បាតុកម្ម»របស់បក្សប្រឆាំងមួយនេះ [...]