ស៊ុន ចាន់ថុល សន្យាធ្វើកំណែទម្រង់ ទាក់ទាញអ្នកវិនិយោគអាមេរិក
ដើម្បីលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគទុនអាមេរិក ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានធានាអះអាងចំពោះមុខអ្នកវិនិយោគទុន ទាំងនោះថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើការកែទម្រង់ស៊ីជម្រៅ ដោយផ្តោតសំខាន់ការលុបបំបាត់អំពើពុករលួយ និងលើកកំពស់អភិបាលកិច្ចល្អរបស់ក្រសួង។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា។ (រូបថត wikipedia)
ពាណិជ្ជកម្ម - រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា លោក ស៊ុន ចាន់ថុល បានពន្យល់ប្រាប់ក្រុមហ៊ុនធំៗ យ៉ាងតិចចំនួន៥០របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងតែធ្វើការកំណែទម្រង់ពិសេសមួយ [...]