Posts in ‘សង្គម’ Category

មន្ត្រី​ស័ក្ដិ​១​ឡើង​ដឹកនាំ​នាយកដ្ឋាន តាម​បែប​«ឆ្អឹង​អណ្ដែត»

មន្ត្រី​ស័ក្ដិ​១​ឡើង​ដឹកនាំ​នាយកដ្ឋាន តាម​បែប​«ឆ្អឹង​អណ្ដែត»

ជាការតែងតាំង ធ្វើឡើងតាមរយៈ ការណែនាំរបស់លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក គិន សុលីតា ត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំឡើងតួនាទី ពីមន្ត្រីនគរបាល​សាមញ្ញមួយរូប នៃនាយកដ្ឋានរដ្ឋបាលសរុប ទៅជាអនុប្រធាននាយកដ្ឋាន​គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ខណៈលោក គិន សុលីតា មានឋានន្តរស័ក្តិត្រឹមតែ អនុសេនីយ៍ត្រី (ស័ក្ដិមួយ) ប៉ុណ្ណោះ។

លិខិតតែងតាំង របស់លោក ស ខេង​ ដែលត្រូវបានចុះហត្ថលេខា តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ និងដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី៦ ខែមីនានេះ បានសរសេរសម្រេច ពីការតែងតាំងនេះ ដោយ«យោងតាមសំណូមពរចាំបាច់ នៃការងារ»។

ប៉ុន្តែគេអាចនឹងយល់ ពីភាពចាំបាច់ នៃសំណូមពររបស់លោក ស ខេង ប្រសិនជាគេមិនបានដឹង ពីលិខិតណែនាំ​របស់លោក ព្រំ សុខា ដែលបានសរសេរ សុំលោក ស ខេង ឲ្យតំឡើងតួនាទី [...]

កម្ពុជា​កាន់​តែ​«មហា​ពុក​រលួយ» បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ

កម្ពុជា​កាន់​តែ​«មហា​ពុក​រលួយ» បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ

របាយការណ៍ឆ្នាំនេះ អំពី«សន្ទស្សន៍​សកលស្តីពី​អំពើ​ពុករលួយ - Corruption Perception Index» បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ដ៏ទាបជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងគ្រាន់ជាងតែប្រទេសកូរ៉េកុម្មុយនីស្ដ៍ប៉ុណ្ណោះ បើធៀបទៅបណ្ដាប្រទេស នៅអាស៊ីខាងកើត។ របាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែដោយអង្គការតម្លាភាពអន្តរជាតិ បានផ្ដល់ចំណាត់ថ្នាក់ ១៦១ សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំនេះ ដែលធ្លាក់ចុះជាងឆ្នាំកន្លងទៅ ៥ចំណាត់ថ្នាក់។

បើតាមរបាយការណ៍នោះ កម្ពុជាទទួលបានពិន្ទុ ២១ ពីក្នុងចំណោមពិន្ទុពេញ ចំនួន១០០ពិន្ទុ។ ផ្ទុយទៅវិញ បណ្ដាប្រទេស នៅជុំវិញកម្ពុជា និងជាសមាជិកសមាគមអាស៊ាន សុទ្ធតែទទួលបានពិន្ទុ គ្រាន់ជាងកម្ពុជាទាំងអស់។ នេះ បើគេមិននិយាយដល់ផងទេ ចំពោះប្រទេសសិង្ហបូរី [...]

ចូល​ឆ្នាំ​ថ្មី ប្រធានាធិបតី​ចិន​សន្យា​លប់​បំបាត់​ភាព​ក្រីក្រ

ចូល​ឆ្នាំ​ថ្មី ប្រធានាធិបតី​ចិន​សន្យា​លប់​បំបាត់​ភាព​ក្រីក្រ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានសន្យា នឹងលប់បំបាក់«បីសាច» នៃភាពក្រីក្រ ដែលនៅតែបន្តលងប្រទេសចិន រហូតមកដល់សព្វថ្ងៃ។ នេះ បើតាមការផ្សព្វផ្សាយឲ្យដឹង របស់ប្រព័ន្ធសារព័ត៌មានរដ្ឋ របស់ប្រទេសចិន នៅមុនបុណ្យចូលឆ្នាំថ្មី ចូលមកដល់បន្តិច។

លោក ស៊ី ជីនពីង ត្រូវបានសារព័ត៌មានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរចិន​នឹង​តាមប្រមាញ់ «ស្រមោលអន្ទោល» ដ៏អាក្រក់ទាំងនេះ តាមរយៈ«វប្បធម៌ ចំណេះដឹង និងសុខភាព»។

ការលើកឡើង របស់ប្រធានាធិបតីចិន ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ព្រៃភ្នំ ដ៏ដាច់ស្រយ៉ាលមួយ នៃខេត្តស៊ីឈ័ន ភាគកណ្ដាលប្រទេស។ តំបន់នោះ មានសហគមន៍ជនជាតិ «យី (Yi)» រស់នៅយ៉ាងច្រើន។ «យី» ជាជនជាតិភាគតិចមួយ ពីក្នុងចំណោមជនជាតិភាគតិចចំនួន៥៥ ដែលទទួលស្គាល់ជាផ្លូវការ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។

លោកប្រធានាធិបតី បានយកឱកាសនៃការឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី [...]

«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

«បើ​និយាយ​ពី​មុខ​ខ្ញុំ ចិន​ល្មមៗ​មិន​ហ៊ាន​មក​ប្រកួត​ទេ»

បណ្ដាជនខ្មែរខ្លះ មិនបានចាត់ទុកពិធីបុណ្យប្រពៃណីចិន-យួនមួយនេះ ជារឿងចាំបាច់ និងត្រូវតែប្រារព្ធនោះឡើយ។ ជាពិសេស បណ្ដាជនខ្មែរនោះមួយចំនួន ថែមទាំងមានដើមកំណើត ជាប់សែស្រឡាយចិន ឬមានសាច់ឈាមជាចិន យ៉ាងជាក់ច្បាស់នោះផង។ ដូចលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ​ផ្នែកខេមរភាសា និងជាអ្នកសារព័ត៌មានដ៏ល្បីនោះជាដើម ដែលអះអាងថា លោកមិនបានចូលឆ្នាំចិន-យួន នោះឡើយ បើទោះជាលោកមានជាប់សាច់ឈាមចិន ប្រមាណជា «២០%» ក៏ដោយ។

លោកបានជ្រើសរើស សំណេរបែបកំប្លែងលេង ដើម្បីនិយាយរៀបរាប់ អំពីការមិនប្រារព្ធ ពិធីបុណ្យប្រពៃណីមួយនេះ។ លោកថា៖ «បើនិយាយពីមុខខ្ញុំ ចិនល្មមៗមិនហ៊ានមកប្រកួតទេ តែ​ចូល​ឆ្នាំ​ចិន​លើក​ណា ​ក៏ "ឃាមជាក់" តែមីកញ្ចប់ នៅកន្លែងធ្វើការដែរ។ បើនិយាយពីអាំងប៉ាវវិញ មិនដែលស្គាល់សោះ! តើអាំងប៉ាវនោះ រូបរាងយ៉ាងណាទៅហ្ន៎?»។

នៅចំពោះសំនួរថា តើលោកមានជាប់សាច់ឈាមចិនដែរ [...]

បរទេស​រាំ​ឱប​ស្រើប​ស្រាល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​សៀម​រាប

បរទេស​រាំ​ឱប​ស្រើប​ស្រាល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​សៀម​រាប

ជនបរទេស១០នាក់ ក្នុងនោះ៦នាក់ ជាជនជាតិអង់គ្លេស ពីរនាក់ជាជនជាតិកាណាដា ម្នាក់ជាជនជាតិ ញ៉ូហ្សេឡែន និងម្នាក់ទៀតមិនស្គាល់សញ្ជាតិ ត្រូវបានកងកម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ប្រចាំខេត្តសៀមរាប ចាប់ខ្លួន នៅក្នុងទីតាំង«ឯកជន»មួយកន្លែង ស្ថិតនៅភូមិគ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករាកន្លងមកនេះ។ នេះ បើតាមការអះអាង របស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃអាទិត្យនេះ។

ជនបរទេសចំនួន ៧៧នាក់ផ្សេងទៀត ក្នុងនោះ មានស្ត្រី៣៦នាក់ ដែលត្រូវបានចាត់ទុកថា ជា«ភ្ញៀវ» ក៏ត្រូវបានអាជ្ញាធរប្រមូល យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដែរ តែត្រូវបានដោះលែង នៅពេលក្រោយមក បន្ទាប់ពីក្រុមអាជ្ញាធរអះអាងថា បាន«អប់រំ»ពួកគេទាំងនោះរួច។

គេហទំព័រនគរបាលជាតិ បានរាយការណ៍ពី«

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...