Posts in ‘សង្គម’ Category

ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​ការ​បណ្តេញ​អ្នកសារព័ត៌មាន ​នៅ​ទី​សាធារណៈ

ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​ការ​បណ្តេញ​អ្នកសារព័ត៌មាន ​នៅ​ទី​សាធារណៈ

នេះជាលើកដំបូងហើយ ដែលរដ្ឋមន្ត្រីមួយរូប ចេញពីគណបក្សកាន់អំណាច បានសម្ដែងប្រតិកម្ម ទៅនឹង​សកម្មភាព ទង្វើ ឬពាក្យសំដីរបស់មន្ត្រីណាម្នាក់ ដែលបានបណ្ដេញអ្នកសារព័ត៌មាន មិនឲ្យធ្វើការងាររបស់​ខ្លួន នៅទីសាធារណៈ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បានបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់ មានសិទ្ធិអំណាច ក្នុងការហាមឃាត់អ្នកសារព័ត៌មាន នៅទី​សាធារណៈឡើយ។ ការលើកឡើងនេះ ជាការបាញ់ឆ្ពោះ ដោយមិនចំពោះ សំដៅមន្រ្តីសាធារណៈណា ដែល​ហាមឃាត់អ្នកសារព័ត៌មាន នៅទីសាធារណៈ ដែលអ្នកសារព័ត៌មានមានសិទ្ធិ ក្នុងការធ្វើការងាររបស់ខ្លួន ដូច​មានចែង នៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន។

លោកបានបញ្ជាក់ថា សូម្បីបរិវេណ ឬទីកន្លែងរដ្ឋសភា ក៏ជាកន្លែងសាធារណៈដែរ ដូច្នេះអ្នកសារព័ត៌មាន មាន​សិទ្ធិក្នុងការសួរ និងយកព័ត៌មានបាន។ ចំណុចត្រង់នេះ ទំនងជាលោករដ្ឋមន្ត្រី ចង់សំដៅទៅលោក [...]

ស ខេង ថា តាម​ចាប់ សុខ ប៊ុន ព្រោះ​កុំឲ្យ​គេ​​ជេរ​«នាយក​រដ្ឋមន្រ្តី»

ស ខេង ថា តាម​ចាប់ សុខ ប៊ុន ព្រោះ​កុំឲ្យ​គេ​​ជេរ​«នាយក​រដ្ឋមន្រ្តី»

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ បានស្នើទៅកាន់ អគ្គស្នងការនគបាលជាតិ ដែលពាក់ព័ន្ធ ឲ្យតាមចាប់ខ្លួនលោក សុខ ប៊ុន ដែលបានប្រើអំពើហិង្សា ទៅលើ​កញ្ញា ឯក សុជាតា ហៅកញ្ញា សាសា តាមដីកានាំខ្លួនរបស់តុលាការ មកផ្តន្ទាទោសតាមច្បាប់ បើទោះជា​ជន​នោះ រត់ដល់ទីណាក៏ដោយ ព្រោះវាមិនមែនជារឿង លេងសើចឡើយ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី បញ្ហាបច្ចុប្បន្នភាពកិច្ចការព្រំដែន នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្រ្តីរូបនេះបានថ្លែងឡើងថា បើទោះពេលនេះ លោក សុខ ប៊ុន លាចេញពី«ឧកញ៉ា» លាចេញពីក្រុមហ៊ុន និងជួយចេញថ្ងៃព្យាបាលជំងឺដប់ម៉ឺនក៏ដោយ តែទាំងនេះ វាមិនគ្រប់គ្រាន់ នឹងទទួលយកបានឡើយ សម្រាប់​យុត្តិធម៌នៃសង្គមកម្ពុជា។ លោកបានស្នើ ទៅកាន់អគ្គស្នងការនគរបាលថា៖ «ស្នើឲ្យអគ្គនគរបាលម៉ឺងម៉ាត់ ក្នុង​រឿងនេះ អត់មានលេងសើចទេ។ (…) ទោះបីស្រ្តីនោះ គេខុសយ៉ាងណាក៏ដោយ តែយើងទៅវាយគេ [...]

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

មិនមែនជារឿង ដែលទើបនឹងកើតមានថ្មីនេះទេ តែវាជារឿងចាស់ ដែលកើតឡើង តាំងពីដើមឆ្នាំ២០១៥​មក​ម្លេះ ហើយការព្រួយបារម្ភ របស់ប្រជាពលរដ្ឋមួយចំនូន ព្រះសង្ឃ និងនាយកសាលា នៅតែមានដដែល។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ធ្លាប់ធ្វើរបាយការណ៍ ពីករណីនេះម្ដងហើយ នៅពេលនោះ ដែលអាចរកអាន​ឡើង​វិញ​បាន ដោយចុចនៅលើទីនេះ

ផ្ទុយពីការខ្វល់ខ្វាយ របស់ពលរដ្ឋ ព្រះសង្ឃ និងនាយកសាលា មកទល់នឹងពេលនេះ នៅលើចិញ្ចើមផ្លូវ​សាធារណៈ​នោះ រឹតតែមានការីកដុះដាល នូវតូបធ្វើអាជីវកម្មឯកជន កាន់តែច្រើនឡើងៗ (១ទៅ១០តូប)។ នោះ​ដោយសារតែ ការបារម្ភទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធ ដោយប្រាប់មក​វិញថា វាគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។

លោក ង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥នេះថា [...]

ថ្ងៃ​នេះ បើ​គ្មាន​កាត​ពិសេស ហាម​ចូល​រដ្ឋសភា​!

ថ្ងៃ​នេះ បើ​គ្មាន​កាត​ពិសេស ហាម​ចូល​រដ្ឋសភា​!

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជា បានបើកសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីសេចក្តី​ព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ប៉ុន្តែសិក្ខាសាលានេះ មិនសម្រាប់បុគ្គលិកអង្គការសង្គមស៊ីវិល និងអ្នកកាសែតមួយចំនួន ដែល​មិន​បាន​ចុះ​ឈ្មោះ​ទាន់ពេល ឬមិនមានកាតពិសេសនោះឡើយ។ ផ្ទុយទៅវិញ តំណាងរាស្ត្រមួយចំនួន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏កំពុងដើរចេញ ពីអង្គសិក្ខាសាលានោះ ជាបណ្តើរៗដែរ។

លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ដែលសន្តិសុខរដ្ឋសភា មិនអនុញ្ញាតឲ្យចូល និងឲ្យ​ឈរ នៅក្រៅរបងសភានោះ បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា លោកមានការសោកស្តាយណាស់  ដែល​រដ្ឋសភាបានរៀបចំ សិក្ខាសាលាថ្នាក់ជាតិនេះ តែបែរជាមានលក្ខណៈ រិតត្បិត ចង្អៀត ហើយមិនអនុញ្ញាត ឲ្យអង្កការសង្គមស៊ីវិល មួយចំនួនធំចូលរួម។ លោកបានបន្តថា មិនមែនលោក មិនបានចុះឈ្មោះចូលរួមទេ [...]

អង្គការ​តម្លា​ភាព​អន្តរជាតិ ថ្កោល​ទោស​សេចក្តី​ព្រាង​ច្បាប់ NGO

អង្គការ​តម្លា​ភាព​អន្តរជាតិ ថ្កោល​ទោស​សេចក្តី​ព្រាង​ច្បាប់ NGO

អង្គការតម្លាភាពអន្តរជាតិ ដែលល្បីល្បាញខាងការឃ្លាំមើល ភាពស្អាតស្អំ នៅគ្រប់ជ្រុងជ្រោយ នៃផែនដី បាន​ធ្វើការថ្កោលទោស ទៅលើសេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្កការក្រៅរដ្ឋាភិបាល របស់រដ្ឋាភិបាល​កម្ពុជា ដោយបានចាត់ទុកសេចក្ដីព្រាងច្បាប់នេះ ថាបានរំលោភលើច្បាប់ និងអនុសញ្ញាអន្តរជាតិ។

សេចក្ដីថ្លែងការណ៍ថ្កោលទោស របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានទីតាំង នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវ​បានដាក់ផ្សាយ នៅលើគេហទំព័រ​របស់​អង្គការនេះ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ (ប្រិយមិត្តអាចរកអាន​បាន ជាភាសាអង់គ្លេស ដោយចុច​នៅទី​នេះ)។ លោក ចូហ្សេ អ៊ូហ្គាស (Jose Ugaz) ប្រធាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ថ្លែង​ថា «​សង្គម​ស៊ីវិល​ គឺ​ជា​ការ​តំណាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...