ក្លឹបអ្នកការសែតកម្ពុជា៖ សេរីភាពសារព័ត៌មាននៅតែរងការគម្រាមកំហែង
ក្លឹបអ្នកការសែតកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព និងសេរីភាពអ្នកសារព័ត៌មាន ខណៈចំនួនអ្នកសារព័ត៌មានកាន់តែច្រើនឡើង បានរងការចោទប្រកាន់ពីតុលាការ និងការគម្រាមកំហែងផ្សេងៗ។
សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។
តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ របស់ក្លឹបអ្នកការសែតកម្ពុជា បានបង្ហាញថាមានអ្នកការសែតចំនួន៧នាក់ ត្រូវបានសាលាតំបូងខេត្តកំពង់ឆ្នាំង ចោទប្រកាន់ពីបទគំរាមកំហែង ហើយអាចនឹងត្រូវសមត្ថកិច្ចចាប់ខ្លួនទៀតផង។ សេចក្តីថ្លែងការណ៍ដដែល បានស្នើរឲ្យមានការគោរពដល់សកម្មភាពរបស់អ្នកសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ [...]