Posts in ‘សង្គម’ Category

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

បើទោះជាសាលារាជធានីភ្នំពេញ បានធ្វើការបដិសេធយ៉ាងណាក្តី ក៏សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបោះបង់​គម្រោងរបស់ខ្លួននោះទេ ពោលគឺនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា ការប្រារព្ធកម្មវិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគ្រូបង្រៀន ដែលមានចែងក្នុច្បាប់។


លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

រាជធានីភ្នំពេញ - ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នេះថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក [...]

មន្ត្រី​ខ័ណ្ឌ​ដូន​ពេញ​បួន​រូប រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្លន់»

មន្ត្រី​ខ័ណ្ឌ​ដូន​ពេញ​បួន​រូប រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្លន់»

លោកអភិបាលរងខ័ណ្ឌដូនពេញ ប្រធានសណ្តាប់ធ្នាប់ខ័ណ្ឌ លោកស្រីមន្រ្តីក្រុមប្រឹក្សាសាលាខ័ណ្ឌ និង​លោកអធិការរង​ខ័ណ្ឌដូនពេញ ទាំងបួនរូប ត្រូវបានអតីតប្រជាពលរដ្ឋអ្នកបឹងកក់១១នាក់ ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ​ពីបទប៉ុនប៉ង​មនុស្សឃាត និងប្លន់ កាលបីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣។


ក្រុមពលរដ្ឋរងគ្រោះនឹងអំពើហិង្សា បានបង្ហាញពាក្យបណ្ដឹងរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់បានមកពីសហគមន៍បូរីកីឡា ក្នុងនោះប្រជាពលរដ្ឋដប់មួយនាក់ បានប្តឹងលោក សុខ ពេញវុធ លោក គឹម វុត្ថា លោកស្រី ពេជ្រ សុជាតា និងលោក សៅ ណុល ទៅព្រះរាជអាជ្ញាអម​សាលា​រាជធានីភ្នំពេញ។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា [...]

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំណាត់​ការ​​អាជ្ញាធរ ជុំ​វិញ​សិទ្ធិ​លំនៅ​ដ្ឋាន​ពលរដ្ឋ

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំណាត់​ការ​​អាជ្ញាធរ ជុំ​វិញ​សិទ្ធិ​លំនៅ​ដ្ឋាន​ពលរដ្ឋ

ប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល បានកើតឡើងទៀត បន្ទាប់ពីការរារាំង ឬភាពមិនអើពើរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុង​រយៈកាលកន្លងមកនេះ នៅក្នុងវិបត្តិដីធ្លីដែលបានកើតឡើង មិនចេះចប់មិនចេះហើយ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយ​ការរំលោភយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ នៅតែប្រកាន់យកការទាមទាតវ៉ា នូវអ្វីដែលសិទ្ធិស្របច្បាប់របស់​ពួក​គេ ជាពិសេសសិទ្ធិរស់នៅសមរម្យ សិទ្ធិមានកម្មសិទ្ធិដីធ្លីផ្ទះសម្បែង និងសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញ។


ការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់សិបរយនាក់ ដើម្បីទប់ទល់នឹងការជួបជុំ របស់ពលរដ្ឋរងគ្រោះនឹងបញ្ហាដីធ្លី។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្មានជំរក បានមកជួបជុំគ្នានៅទីទួលយាយដូនពេញ [...]

អាជ្ញាធរ​រាជធានី ចោទ​ពលរដ្ឋ​ដែល​ប្រារព្វ​ទិវា​សិទ្ឋិ​លំនៅដ្ឋាន ថា​«គ្មាន​ច្បាប់»

អាជ្ញាធរ​រាជធានី ចោទ​ពលរដ្ឋ​ដែល​ប្រារព្វ​ទិវា​សិទ្ឋិ​លំនៅដ្ឋាន ថា​«គ្មាន​ច្បាប់»

ការជួបជុំរបស់អង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូលលោកយាយដូនពេញ (ក្បែរវត្តភ្នំ) ទាំងនេះ ហើយ​បានដង្ហែក្បួនទៅកាន់សាលារាជធានីនោះ ត្រូវ​បាន​អាជ្ញាធរសាលារាជធានីភ្នំពេញ ធ្វើការរំខាន ដោយបានចោទប្រកាន់​ថាពួកគេ «រំលោភបំពានច្បាប់ និងកិច្ចប្រជុំកាលពី​ថ្ងែ​ទី៨ ខែតុលានេះ»។


រូបសំណាក់ផ្ទះដែល ក្រុមពលរដ្ឋបានលើកមកបង្ហាញក្នុងទិវាសិទ្ធិលំនៅដ្ឋាន ថ្ងៃទី១០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែតុលានេះ អង្គការសិទ្ធិលំនៅដ្ឋាន ប្រជាពលរដ្ឋដែលរងការបណ្តេញ ពី​លំនៅដ្ឋាន​ដោយបង្ខំរួមមានសហគមន៍បុរីកីឡា បឹងកក់ ៣៤៧ ថ្មគោលនិងសហគមន៍ជាច្រើនទៀត ដែលឡើងមក​តាម​បណ្តាខេត្តនានា ប្រមាណជិតមួយពាន់នាក់ រួមទាំងព្រះសង្ឃផង [...]

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដមសេនីយ៍មួយរូប ពីក្នុងចំណោមឧត្ដមសេនីយចុងក្រោយផ្សេងទៀត ដែលសេសសល់តាំងពីជំនាន់ អគ្គមគ្គុទេស​ដ៏​ល្បី​ឈ្មោះ លោក ហូ ជីម៉ិញ បានលាចាកលោកហើយ នៅក្នុងមន្ទីរពេទ្យក្រុងហាណូយ នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣នេះ។


លោក វ៉ូ ង្វៀនហ្គាប់ ឧត្ដមសេនីយចុងក្រោយ មួយរូបរបស់វៀតណាម សល់ពីសម័យហូ ជីម៉ិញ។ (រូបថត inbeijing.se)

រាជធានីភ្នំពេញ - ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) បានផ្សាយឲ្យដឹងថា ឧត្ដមសេនីយ វ៉ូ ង្វៀនហ្គាប់ (Vo Nguyen Giap) ដែលល្បីឈ្មោះខាងបានវាយប្រយុទ្ធបណ្ដេញទ័ពបារាំង នៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងអាមេរិក ចេញពីប្រទេសខ្លួន នៅក្នុង​ទស្សវត្តន៍ឆ្នាំ៧០ បានស្លាប់ហើយ នៅក្នុងអាយុ១០២ឆ្នាំ ដោយសារតែមានជំងឺរ៉ាំរ៉ៃ គ្រប់ជំពូក។ លោកបានចូលទៅ​សម្រាក​នៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហាណូយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...