ជា មុន្នី ថ្កោលទោសការបង្ក្រាបយ៉ាងសាហាវ តែខេង ទីតូថាមិនដឹង
បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងកម្មកររោងចក្រ អែស.អិល និងកងកម្លាំងសមត្ថកិច្ចមក អង្គការសិទ្ធិមនុស្ស និងសហជីកម្មករបានធ្វើការថ្កោលទោស ចំពោះការបង្រ្កាបនេះ ថាជាអំពើហិង្សាយ៉ាងសាហាវ។ តែសមត្ថកិច្ចអះអាងថា ការប៉ះទង្គិចនេះ បណ្តាលមកពីបាតុករប្រើអំពើហិង្សា មកលើសមត្ថកិច្ចមុន ដូចច្នេះសមត្ថកិច្ចចាំបាច់ត្រូវតបតដើម្បី គ្រប់គ្រងស្ថានការណ៍កុំឲ្យរីករាលដាល។
rថយន្ដនិងម៉ូតូ របស់កងនគរបាល ត្រូវបានក្រុមបាតុករ ដុតកម្ទេចចោល។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិសង្គម - ប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៣ នេះថា៖ «ហេតុការណ៍នេះ មិនមែជាការប៉ះទង្គិចទេ [...]