CCHR៖ ការបញ្ចេញមតិនៅកម្ពុជាឆ្នាំនេះ ប្រសើរជាងឆ្នាំមុន
ក្នុងពិធីបង្ហាញរបាយការណ៍ប្រចាំឆ្នាំ របស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) ដែលមានកំរាសជាង ១០០ទំព័រ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារអ៊ិនធើខន (InterCont) បានលើកឡើងថា ស្ថានភាពការបញ្ចេញមតិនៅកម្ពុជា ក្នុងឆ្នាំ២០១៣នេះមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗបន្តិច តែបានអះអាងថាសេរីភាពនៃបញ្ចេញមតិនៅកម្ពុជា នៅតែបន្តមានការគាបសង្កត់នៅឡើយ។
ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិបញ្ចេញមតិ - ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ ដែលបានចូលរួមក្នុងពិធីបង្ហាញរបាយការណ៍នេះ បានពលន្យល់ថា ការគៀបសង្កត់ ការត្បិតត្បៀត ការបំភិតបំភៃ [...]