Posts in ‘សង្គម’ Category

ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​ស្នើរ​សុំ​ម្ចាស់​ជំនួញ ផ្អាក​ជំនួញ​ឲ្យ​រាស្រ្ត​ទឹក​ភ្នែក

ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​ស្នើរ​សុំ​ម្ចាស់​ជំនួញ ផ្អាក​ជំនួញ​ឲ្យ​រាស្រ្ត​ទឹក​ភ្នែក

នេះមិនមែនលើកទីមួយឡើយ ដែលក្រុមអ្នកតវ៉ាដីធ្លីអហិង្សា មានកាន់រូបព្រះពុទ្ឋរួបនិងផ្កាឈូក ជាតំណាងផង នៅតែព្យាយាមធ្វើ​ការតវ៉ា ចំពោះបញ្ហាដីធ្លីដែលត្រូវបានរំលោភដោយបង្ខំ ទៅគ្រប់ទីកន្លែងដែលសម្លេងគាត់អាចទៅដល់។


ក្រុមអ្នកតវ៉ាដីធ្លី មកពីសហគមន័បឹងកក់។ (រូបថត MONOROOM.info/ Senghong)

ជម្លោះដីធ្លី - ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៣នេះ មានអ្នកតវ៉ាដីធ្លីមកពីសហគមន៏ផ្សេងៗ ដែលដឹកនាំដោយអ្នកភូមិបឹងកក់ បានចេញ​ដង្ហែរក្បួនសាជាថ្មី ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ក្នុងគោលបំណងដើម្បីស្នើរសុំដល់ម្ចាស់ជំនួញ ឲ្យបញ្ឃប់ការផ្តល់ជំនួញ​ដល់រដ្ឋាភិបាលកម្ពុជា ដែលនាំទុក្ខទោសដល់ប្រជាពលរដ្ឋ។

ក្រុមអ្នកហែលក្បួនទាំងនោះ មានគ្នាប្រមាណជាបីរយនាក់ ចេញពីទីលានប្រជាធិបតេយ្យ [...]

តំណាង​និស្សិត​បាតុករ៖ និស្សិត​ខ្មែរ​ច្បាស់​ជា​ដើរ​រើស​សំរាម​ហើយ

តំណាង​និស្សិត​បាតុករ៖ និស្សិត​ខ្មែរ​ច្បាស់​ជា​ដើរ​រើស​សំរាម​ហើយ

និស្សិតកម្ពុជាភាគច្រើន នឹងមុខជាដើររើសសម្រាមក្នុងប្រទេសកំណើតរបស់ខ្លួន នាពេលសមាហរណកម្មអាស៊ាន បានចូលមកដល់ក្នុងឆ្នាំ២០១៥ខាងមុខនេះ។ ប្រសិនបើរដ្ឋមន្រ្តីក្រសួងអប់រំ នៅតែប្រងើយកន្តើយ និងមិនរវីរវល់​ឬខ្វាយខ្វល់​ចំពោះការបញ្ចប់ការសិក្សារបស់និស្សិតខ្មែរ ហើយមិនបានផ្តល់ការងារសមស្របណាមួយ សម្រាប់​និស្សិត​ក្នុងប្រទេសកំណើតរបស់ខ្លួននោះ។ នេះជាការបង្ហាញពីទុកលំបាករបស់តំណាង សម្ព័ន្ធនិស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ថន ចំរើន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នៅមុខទីស្តីការក្រសួងអប់រំ។


ក្រុមបាតុករនៅមុខក្រសួងអប់រំយុវជន និងកីឡា ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ការងារយុវជន - សម្ព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បានចូលរួមការដង្ហែរ [...]

ព្រះសង្ឃ ៖ គ្មាន​ព្រះបរម​សារិរិក​ធាតុ ជា​ការ​បាត់​បង់​តម្លៃ​ជា​ខ្មែរ

ព្រះសង្ឃ ៖ គ្មាន​ព្រះបរម​សារិរិក​ធាតុ ជា​ការ​បាត់​បង់​តម្លៃ​ជា​ខ្មែរ

«លោក ប៊ិម ឃិន លោកចុះចេញទៅៗ!!» ជាសម្រែករបស់ព្រះសង្ឃប្រមាណរាប់រយអង្គ និងប្រជាពលរដ្ឋជាងមួយ​ពាន់នាក់ ដែលបាននិមន្ត និងមកពីតាមបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ដើម្បីទាមទាឲ្យលោក មិន ឃិន លាលែងពីតំណែងក្នុងរយៈពេលពីរសប្តាហ៍ ក្រោយពីការទទួលញ្ញតិរបស់ព្រះសង្ឃ ដែលមានការផ្តិតមេដៃចំនួន​មួយពាន់អង្គ។


ក្រុមព្រះសង្ឃដែលមកធ្វើបាតុកម្មទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការចុះចេញពីតំណែង។ (រូបថត MONOROOM.info/ O.Vary)

បាត់ព្រះសារីរិកធាតុ - «លោក មិន ឃិន ជាមនុស្សអសមត្ថភាព ក្នុងការដឹកនាំស្ថាប័នព្រះពុទ្ធសាសនា និង​វិស័យ​ពុទ្ធិកសិក្សា ត្រូវបានបាត់បងគុណភាព និងបង្កឲ្យមានអំពើពុករលួយក្នុង ការប្រលងគ្រូក្នុងវិស័យពុទ្ធិកសិក្សា ការ​លក់សម្បត្តិវត្ត [...]

«សម រង្ស៊ី-កឹម សុខា មិន​អាច​បង្កើត​មនសិការ​ក្នុង​ចិត្ត​មនុស្ស​បាន​ទេ»

«សម រង្ស៊ី-កឹម សុខា មិន​អាច​បង្កើត​មនសិការ​ក្នុង​ចិត្ត​មនុស្ស​បាន​ទេ»

«សូមកុំយល់ច្រលំថា អ្វីៗទាំងអស់គណបក្សសង្គ្រោះជាតិជាអ្នកចាប់ផ្តើម។ (...) ដូចករណីកម្មករធ្វើបាតុកម្ម គឺ​កម្មករខ្លួនគាត់ គាត់តវ៉ាដើម្បីផលប្រយោជន៍ខ្លួនគាត់។ អាហ្នឹងឲ្យយល់ច្បាស់! តែក្នុងនាមយើងជាអ្នក​ស្រលាញ់​ជាតិ ស្រលាញ់ប្រជាពលរដ្ឋ គោរពប្រជាពលរដ្ឋ ជាអ្នកការពារឆន្ទៈប្រជាពលរដ្ឋ គោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ យើងត្រូវតែគោរពសិទ្ធិប្រជាពលរដ្ឋដើម្បីធ្វើអ្វី បំរើ និងការពារនូវសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយយើងតែងតែ​អំពាវនាវ​គាត់ឲ្យអហិង្សា។» នេះជាសម្ដីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងការលើកឡើង​របស់​លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចោទប្រកាន់កាល​ពីថ្ងៃ​ទី២៧ ខែធ្នូ ម្សិលម៉ិញនេះនៅទីស្តីការក្រសួងការងារថា បាតុកម្មរបស់កម្មករទាំងអស់នេះ មានការនាំមុខដោយ​គណបក្ស​នយោបាយ។

ចំនួន​​កូដករ​​ថយ​​ចុះ​​ ខណៈ​​កំពុង​​រង​​ចាំ​​ចចារ ទាម​ទារ​៦​ចំណុច

ចំនួន​​កូដករ​​ថយ​​ចុះ​​ ខណៈ​​កំពុង​​រង​​ចាំ​​ចចារ ទាម​ទារ​៦​ចំណុច

នៅថ្ងៃចន្ទទី៣០ ខែធ្នូខាងមុខនេះ នឹងមានការជួបគ្នាសារជាថ្មីទៀត រវាងតំណាងរបស់ក្រសួងការងារ និងតំណាង​មកពីសហជីពដែលមិនយល់ស្រប ការប្រកាសតម្លើងប្រាក់ឈ្នូលដ៏តិចតួច របស់រដ្ឋមន្រ្តីក្រសួងការងារ កាលពី​ថ្ងៃ​ទី២៤ ខែធ្នូរកន្លងទៅនេះ។ ទំនងជាកំពុងរងចាំថ្ងៃចចារនោះហើយ ទើបចំនួនកម្មករដែលចួលរួមធ្វើបាតុកម្ម​នៅ​ថ្ងៃ​នេះ បានថយចុះជាងថ្ងៃមុនៗ។


ក្រុមកម្មករ ដែលបានធ្វើកូដកម្មនៅមុខតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នាផ្លូវជាតិលេខ៤ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រលកបាតុកម្ម - បន្ទាប់ពីកិច្ចពិភាក្សាររបស់តំណាងសហជីពទាំងប្រាំមួយ ដែលបានចូលរួមប្រជុំជាមួយតំណាង​ក្រសួង​ការងារនៅថ្ងៃទី២៧ ខែធ្នូនេះរួចមក ក្រុមសហជីពទាំងនោះបានប្រកាសថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...