ជម្លោះអាត់ ធន់-អ៊ុំ វិសាល៖ អ្នកនៅពីក្រោយ ធ្វើឱ្យស៊ីខៅឌូចុះខ្សោយ?
ជម្លោះផ្ទៃក្នុង របស់សម្ព័នសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ រវាង លោក អាត់ ធន់ និងលោក អ៊ុំ វិសាល បានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍មួយ។ តែជម្ឈដានទូទៅដែលបានតាមដានបញ្ហានេះ បានយល់ថា បញ្ហានេះជាការបំបែកបំបាក់ផ្ទៃក្នុង របស់អ្នកនយោបាយ ដើម្បីធើ្វអោយសហជីពមួយនេះធ្លាក់ចុះខ្សោយ។
លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)
ជម្លោះផ្ទៃក្នុង - មន្ត្រីជាន់ខ្ពស់មួយរូប ពីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដែលបានតាមដានវិវាទនៅក្នុងសហជីព ស៊ីខៅឌូ រហូតមក បានថ្លែងពីការកត់សម្គាល់របស់លោកថា [...]