Posts in ‘សង្គម’ Category

ហ៊ុន សែន គួរ​ចុះ​ចេញ​ពី​តំណែង បើ​បន្ត​ឲ្យ​ក្រុម​សន្តិសុខ​ធ្វើ​អ្វី​តាម​ចិត្ត?

ហ៊ុន សែន គួរ​ចុះ​ចេញ​ពី​តំណែង បើ​បន្ត​ឲ្យ​ក្រុម​សន្តិសុខ​ធ្វើ​អ្វី​តាម​ចិត្ត?

ក្នុងព្រឹត្តិការណ៍វាយបំបែក កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ការរៀបចំពិធិបុណ្យ វិសាខបូជា របស់ក្រុមការងារ​ដើម្បី​សន្តិភាព ត្រូវបានក្រុមយុវជន សិស្ស និស្សិត និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនចាត់ទុក ការដេញ វាយ បំបែក របស់ក្រុមសន្តិសុខទាំងនោះ (វា) ជាការបង្កឲ្យមានភាព អសន្តិសុខទៅវិញទេ។ ពីក្នុងចំណោមនោះ សកម្មជន​មួយ​ចំនួន បានលើកឡើងពីអសមត្ថភាពរបស់រដ្ឋាភិបាល ដែលបានបង្កើតក្រុមសន្តិសុខនេះឡើង និងបានទាមទារឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងនោះទៀត។


ការជួបជុំរបស់ក្រុមពលរដ្ឋ ក្នុងឱកាសបុណ្យវិសាខបូជា ក្រោមការឃ្លាំមើលរបស់ក្រុមសន្ដិសុខបិទមុខ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖

ទិវា​វិសាខ​បូជា​អន្តរជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បំបែក ដោយ​កង​សន្តិសុខ

ទិវា​វិសាខ​បូជា​អន្តរជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បំបែក ដោយ​កង​សន្តិសុខ

នៅព្រឹកថ្ងៃអង្គារទី១៣ ខែឧសភានេះ ទីរមណីយដ្ឋានវត្តភ្នំ និងជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរ តាម​ទំនៀម​ទម្លាប់បែបព្រះពុទ្ធសាសនានោះ ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានមកប្រមូលផ្តុំគ្នា ចូលរួម​អបអរសាទ និងបន់ស្រន់ ក្នុងថ្ងៃវិសាខបូជានេះ។ តែការជួបជុំនេះត្រូវបានក្រុមសន្តិសុខ​ខណ្ឌ ធ្វើការហាមឃាត់ និង​បំបែកមិនឲ្យមានការជួបជុំគ្នាលើសពី១០នាក់ ដោយលើកពីការ«បិទ»ទីលានប្រជាធិបតេយ្យ ដោយសាលារាជធានី នាពេលកន្លងមក មកអះអាងពីមូលហេតុ។


ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានរៀបចំចេញដំណើរពីវត្តភ្នំ ឆ្ពោះទៅព្រះអង្គដងកើរ។ (រូបថត MONOROOM.info/ S.Tith)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ [...]

អាត់ ធន់ រៀបចំ​បណ្តឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ

អាត់ ធន់ រៀបចំ​បណ្តឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ

ចំពោះការពិន័យជាទឹកប្រាក់ ដ៏ច្រើនលើសលប់ និងការបំបិទសិទ្ធមួយចំនួន របស់តុលាការរាជធានីភ្នំពេញ ត្រូវបាន​លោក អាត់ ធន់ អះអាងថាលោកនឹងដាក់ពាក្យបណ្តឹងប្តឹងជំទាស់វិញ ដើម្បីឱ្យតុលាការដកសេចក្តីសម្រេច។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៣ ឧសភា ២០១៤
-----------------------------------------------

ប្រព័ន្ធយុត្តិធម៌ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខាវឌូ លោកអាត់ ធន់ បានបញ្ជាក់កាលពីថ្ងៃទី១២ [...]

អ្នកវិភាគ៖ រដ្ឋាភិបាល​មិន​ទាន់​ឲ្យ​តម្លៃ​សង្គម​ស៊ីវិល បានពេញលេញ

អ្នកវិភាគ៖ រដ្ឋាភិបាល​មិន​ទាន់​ឲ្យ​តម្លៃ​សង្គម​ស៊ីវិល បានពេញលេញ

អ្នកវិភាគនយោបាយ និងសង្គមឯករាជ្យកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលបានលើកឡើងថា រដ្ឋាភិបាល​មិនត្រូវ​យល់ច្រឡំថា គ្រប់ស្ថាប័នសង្គមស៊ីវិលទាំងអស់ មាននិន្នាការប្រឆាំងរដ្ឋាភិបាលនោះទេ តែគប្បីផ្តើមឲ្យតម្លៃ​ពេញ​លេញដល់គ្រប់ស្ថាប័នសង្គមស៊ីវិល និងសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដើម្បីចូលរួមចំណែក​អភិវឌ្ឍន៍សង្គមជា​មួយគ្នា។


លោក ហ៊ុន សែន (រូបលើកដៃចង្អុលនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សង្គម - លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម [...]

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក នៅតាមគ្រប់ក្រុមហ៊ុនកាល់តិច នៅរាជធានីភ្នំពេញ បានចាប់ផ្តើមនាំគ្នាធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែឧសភា​នេះមក ដើម្បទាមទារប្រាក់ខែ១៦០ដុល្លា ប្រាក់ដំណាច់ឆ្នាំ និងលក្ខខណ្ឌមួយចំនួនទៀត។ បុគ្គលិកទាំងនោះ រក្សា​គោលជំហរថា ប្រសិនបើមិនមានការចរចាព្រៀងព្រៀងគ្នានោះទេ ពួកគេនឹងបន្តធ្វើមិនបញ្ឈប់ឡើយ។


បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច អង្គុយធ្វើបាតុកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
--------------------------

ប្រាក់ខែកម្មករ - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...