ប្រជាពលរដ្ឋរងគ្រោះដីធ្លី «នឹង»ត្រឡប់ទៅខេត្ត តែត្រូវមាន«ល័ក្ខខណ្ឌ»
ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងដីធ្លី កាលពីថ្ងៃទី១៨ ខែសីហា បានធ្វើប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សម្តែងការគាំទ្រក្នុងការ«បញ្ជា»ឲ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាបន្ទាន់ ជាមួយនឹងការស្តីបន្ទោសមន្រ្តីក្រោមឱវាទទាំងនោះ ដែលគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយនាពេលកន្លងមក។ ដោយឡែកពលរដ្ឋ ដែលបានធ្វើដំណើរពីខេត្តក្រចេះ មកតវ៉ានៅរាជធានីភ្នំពេញ និងកំពុងស្នាក់នៅក្នុងវត្តសាមគ្គរង្សី ក៏បានយល់ឃើញប្រហាក់ប្រហែលគ្នានេះដែរ ហើយសម្រេចថានឹងវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ តែតម្រូវឲ្យអាជ្ញាធរគោរពល័ក្ខខ័ណ្ឌរបស់ខ្លួនសិន។
[...]