Posts in ‘នយោបាយ’ Category

សហគមន៍​អន្តរជាតិ អំពាវនាវ​អោយ​កូរ៉េ​ខាង​ជើង «ឈប់​លេង​ភ្លើង»

សហគមន៍​អន្តរជាតិ អំពាវនាវ​អោយ​កូរ៉េ​ខាង​ជើង «ឈប់​លេង​ភ្លើង»

ខណៈពេលដែលកូរ៉េខាងជើង បានប្រកាសក្នុងរយៈពេលចុងក្រោយ ពីការដាក់ប្រទេសខ្លួន ក្នុង«ស្ថានភាពសង្គ្រាម» ទល់​នឹងប្រទេសកូរ៉េខាងត្បូង សហគមន៍អន្តរជាតិក៏បានតម្លើងសម្លេងរបស់ខ្លួន ក្នុងការអំពាវនាវ អោយគ្រប់ភាគីទាំងអស់ ងាកមករកស្ថានភាពស្ងប់ស្ងៀមវិញ។


ព្យុះហយាត្រា បង្ហាញពីកាំជ្រួចម៊ីលស៊ីល របស់ប្រទេសកូរ៉េខាងជើង។

បន្ទាប់ភ្លាមៗ ពីការសេចក្ដីប្រកាសព័ត៌មាន របស់ទីក្រុងព្យុងយ៉ាង សហរដ្ឋអាមេរិកបានថ្លែងយកជាបានការ នូវការគម្រាម​ទាំងឡាយរបស់ប្រទេសកុម្មុយនីស។ «យើងបានដឹងពីសេចក្ដីថ្លែងការណ៍ថ្មីមួយមិនល្អ ពីសំណាក់ប្រទេសកូរ៉េខាងជើង។ យើងចាត់ទុកការគម្រាមទាំងនេះ យកជាបានការ ដោយរក្សាការទាក់ទង់យ៉ាងជិតដិត ជាមួយនឹងកូរ៉េខាងត្បូង សម្ព័ន្ធមិត្ត​របស់យើង។» នេះជាការថ្លែងអោយដឹង របស់លោកស្រី [...]

កូរ៉េខាងជើង៖ អាថ៌កំបាំង​យោធា ធ្លាយ​តាម​រូប​ថត​ផ្លូវ​ការ​របស់​ខ្លួន?

កូរ៉េខាងជើង៖ អាថ៌កំបាំង​យោធា ធ្លាយ​តាម​រូប​ថត​ផ្លូវ​ការ​របស់​ខ្លួន?

តើជាការចៃដន្យ ឬមានបំណងចង់ធ្វើអោយឃើញ? ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង បានដាក់រូបថតចំនួន​ពីរ ដែលគេអាចមើលឃើញនៅក្នុងនោះ នូវផែនទីបង្ហាញផ្លូវ ពីគម្រោងវាយលុកលើទឹកដីអាមេរិក និងពីកម្លាំងទ័ពរបស់​ទីក្រុង​ព្យុងយ៉ាង។


រូបថតទីមួយ របស់ភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង។

ភ្នាក់ងារព័ត៌មានផ្លូវការរបស់ កូរ៉េខាងជើង KCNA បានផ្សាយរូបថតពីរ ដែលបង្ហាញពីការកិច្ចប្រជុំ«ជាបន្ទាន់» ត្រូវបាន​កោះហៅអោយធ្វើ នៅយប់ថ្ងៃព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រទី២៩ខែមិនា ដោយអគ្គមគ្គុទេសដ៏មហិមា គឹមជុងអ៊ុន (Kim Jong-Un)។ នៅក្នុងរូបថត គេឃើញមេដឹកនាំវ័យក្មេង អង្គុយនៅជាប់នឹងតុ អបជុំវិញដោយនាយទាហានធំៗ បួនរូប ដែលទំនងជានៅក្នុងបន្ទប់បញ្ជាការមួយ សម្រាប់យុទ្ធនាការយោធា។

[...]
អាមេរិក​ចាត់​ទុក ការ​គម្រាម​របស់​កូរ៉េ​ខាង​ជើង ថា​«បានការ»

អាមេរិក​ចាត់​ទុក ការ​គម្រាម​របស់​កូរ៉េ​ខាង​ជើង ថា​«បានការ»

សេតវិមាន របស់និយាយកាលពីថ្ងៃសុក្រទី២៩ខែមិនានេះ ថាបានយកជា«បានការ» នូវការប្រកាសរបស់​ ប្រទេសកូរ៉េ​ខាងជើង ដែលដាក់ប្រទេសខ្លួន ទៅក្នុង«ស្ថានភាពសង្គ្រាម» ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ តែសេតវិមាននៅតែ​បានកត់សម្គាល់ថា ការគម្រាមទាំងនេះ មិនមែនជារឿង ខុសមួយដងនោះទេ។


របបក្រុងព្យុងយ៉ាង បានដាក់ប្រទេសខ្លួន ទៅក្នុង«ស្ថានភាពសង្គ្រាម»។

លោកស្រី កៃលីន ហេដេន (Caitlin Hayden) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកាំង បានថ្លែងប្រកាសថា «យើង​បានឃើញពីព័ត៌មាន ស្ដីពីការប្រកាសថ្មី ដែលមិនល្អមួយ របស់កូរ៉េខាងជើង។ យើងចាត់ទុកការគម្រាមទាំងនេះ ជាបាន​ការ និងនៅតែមានជំហរយ៉ាងជិតស្និតជាមួយ កូរ៉េខាងត្បូងសម្ព័ន្ធមិត្តរបស់យើង»។

ប្រទេសកូរ៉េខាងជើង បានប្រកាសថាបាន [...]

ហ៊ុន សែន ចេញ​បញ្ជា​ការពារ​សន្តិសុខ​កម្មករ​និង​កូដកម្ម តែ​សហជីព​ថា​ជា​«ការគំរាម»​ថ្មី

ហ៊ុន សែន ចេញ​បញ្ជា​ការពារ​សន្តិសុខ​កម្មករ​និង​កូដកម្ម តែ​សហជីព​ថា​ជា​«ការគំរាម»​ថ្មី

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានចេញបទបញ្ជាជាថ្មី ស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាម​តំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម កាលពីថ្ងៃពុធទី២៧ ខែមិនា ឆ្នាំ២០១៣ ដែលការចេញបទបញ្ជានេះ បានធ្វើឲ្យថ្នាក់ដឹកនាំសហជីព និងកម្មករគិតថាជាការគំរាមកំហែង ដល់សិទ្ធិសេរីភាពក្នុងការតវ៉ាទាមទាររបស់កម្មករ។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា។

ដើម្បីអន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និងតម្រង់ទិសការអនុវត្តសិទ្ធិធ្វើ កូដកម្ម ឲ្យស្របតាមច្បាប់ស្តីពីការងារ និង​ការអនុវត្តសិទ្ធិធ្វើបាតុកម្ម ឲ្យស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធីនោះ រាជរដ្ឋាភិបាលកម្ពុជា [...]

អាមេរិក៖ ចម្រូងចម្រាស​លើ​អត្ត​សញ្ញាណ អ្នក​សម្លាប់​ប៊េន ឡាដេន

អាមេរិក៖ ចម្រូងចម្រាស​លើ​អត្ត​សញ្ញាណ អ្នក​សម្លាប់​ប៊េន ឡាដេន

វគ្គថ្មីមួយ ស្ដីពីការស្លាប់របស់ អ៊ូសាម៉ា ប៊េន ឡាដេន (Oussama Ben Laden) បានជម្រុញអោយមានចម្ងល់សារជាថ្មី ទៅ លើអត្តសញ្ញាណរបស់ជនអ្នកបានបាញ់សម្លាប់ មេបណ្ដាញភេវរកម្ម។ បណ្ដាញទូរទស្សន៍ស៊ីអ៊ីនអ៊ីន បានបកស្រាយពី​រឿងនេះ ហើយបានច្រានចោលវគ្គមុន ដែលផ្សាយដោយទស្សនាវដ្ដីអេសវ៉ាយើ  (Esquire) ពីជនម្នាក់ តាំងខ្លួនជាអ្នក​បាញ់ប៊េនឡាដេន។


អ៊ូសាម៉ា ប៊េន ឡាដេន នៅមុនការរកឃើញរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

នៅខែកុម្ភះ កន្លងទៅទស្សនាវដ្ដីអេសវ៉ាយើរ បានផ្សាយនូវកិច្ចសន្ទនាមួយយ៉ាងវែង ធ្វើជាមួយនឹងជនម្នាក់ ដែលសុំ​មិន​បញ្ចេញឈ្មោះ តែបានតាំងខ្លួនថា ជាអ្នកបាញ់សម្លាប់ មេបណ្ដាញភេវរនិយមអាល់ កៃដា (al-Qaïda) នៅក្នុងលំនៅដ្ឋាន​របស់គាត់ ក្នុងខេត្តអាប៊ុតាបាដ (ប្រទេសប៉ាគីស្ដង់) នាយប់ថ្ងៃទី១ខែមិនាឆ្នាំ២០១១។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...