Posts in ‘នយោបាយ’ Category

កម្ពុជា៖ លោក​ហ៊ុន សែន ថា​មិន​បាន​«គ្រប» លើ​តុលាការ​ខ្មែរ​ក្រហម​ទេ

កម្ពុជា៖ លោក​ហ៊ុន សែន ថា​មិន​បាន​«គ្រប» លើ​តុលាការ​ខ្មែរ​ក្រហម​ទេ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានច្រានចោលនៅថ្ងៃអង្គារទី១៩ខែមិនា ពីការចោទប្រកាន់ទាំងឡាយ ដែលថា លោកជាអ្នកទទួលខុសត្រូវ ធ្វើអោយយឺតដល់ដំណើរការក្ដី នៅក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ការថ្លែងនេះ បានធ្វើឡើងមួយសប្ដាហ៍ក្រោយ បន្ទាប់ពីការស្លាប់ របស់អតីតរដ្ឋមន្ត្រីការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ លោក​អៀង សារី កាលពីសប្ដាហ៍មុន។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

«អំណាច នៅពេញដៃរបស់តុលាការ។ បើនិតិវិធីវាពន្យឺត ឬធ្វើអោយលឿន វាជារឿងរបស់តុលាការ មិនមែនខ្ញុំទេ» បុរស​ខ្លាំងរបស់ប្រទេសកម្ពុជា បាននិយាយយ៉ាងដូច្នេះ ហើយចាក់ផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

សេចក្ដីអំពាវនាវ បានចេញមកជាបន្តបន្ទាប់ ដើម្បីសុំអោយសវនាការ ធ្វើដំណើរការអោយបានឆាប់រហ័សជាងមុន [...]

M ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ ទាំង​«មាន​សិទ្ធិ»​តិច​តួច

M ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ ទាំង​«មាន​សិទ្ធិ»​តិច​តួច

មនុស្សប្រមាណជា១០០០នាក់ បានមកកកុញគ្នា នៅខាងមុខពន្ធនាគារព្រៃស ដើម្បីគាំទ្រការដើរចេញពីពន្ធនាគារ ដោយ​មានសេរីភាពរបស់ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមនអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បន្ទាប់ពីជាប់​ពន្ធនាគារអស់រយៈពេល៨ ខែ ទាក់ទិនទៅនឹងបទចោទប្រកាន់ដ៏ចម្រូងចម្រាស់មួយនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ខេត្តពីបទ​បង្កើតតំបន់អបគមន៍ប្រឆាំងទៅនឹងរដ្ឋាភិបាល។


លោកម៉ម សូណង់ដូ ត្រូវបានអ្នកគាំទ្រ ដាក់ឡើងលើគ្រែស្នែង។ រូបថត ថា ថៃ។

នៅម៉ោងប្រមាណជា ៩.៣០ នាទីព្រឹក បុរសសក់ស ម្នាក់បានដើរចេញពីពន្ធនាគារ ដោយមានបំពាក់កំរងផ្កា នៅខណៈ​សម្លេងឆៃយុំា និងសម្លេងអ្នកគ្រាំទ្របានបន្លឺឡើង ជាមួយនឹងសម្លេងស្រែកទ្រហោកងរំពងថា ៖ «លោកប្រធានមាន​សេរីភាព​វិញហើយ ឪយើងមានសេរីភាពវិញហើយ»។

លោកម៉ម [...]

មរណភាពអៀង សារី៖ បទ​ចោទ​ប្រកាន់​ត្រូវ​បាន​បញ្ចប់ តែ​សវនាការ​នៅ​បន្ត

មរណភាពអៀង សារី៖ បទ​ចោទ​ប្រកាន់​ត្រូវ​បាន​បញ្ចប់ តែ​សវនាការ​នៅ​បន្ត

ក្រមព្រហ្មទណ្ឌកម្ពុជា និងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថាមរណភាពរបស់ជនជាប់ចោទ នឹងនាំទៅ​ដល់ការរំលត់បណ្ដឹងអាជ្ញា ប្រឆាំងនឹងជនជាប់ចោទ។ តែសម្រាប់ព្រះរាជអាជ្ញារបស់សាលាក្ដីនេះ មរណភាពរបស់អៀង សារី នឹងមិនប៉ះពាល់ដល់ដំណើរការកាត់ក្ដី ដែលបានចាប់ផ្ដើមរួចមកហើយនោះទេ។


លោកអៀងសារី (រូបកណ្ដាល) ក្នុងចំណោមទាហ៊ានខ្មែរក្រហម។ រូបថត EMMANUEL DUNAND / AFP។

លោក អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩២៥ និងត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០០៧ សម្រាប់​វិនិច្ឆ័យទោស ក្នុងតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ ដែលគេហៅថា សាលាក្ដីខ្មែរក្រហម ឬ អ.វ.ក.ត។ លោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺ [...]

សំនុំរឿងម៉ម សូណង់ដូ៖ នៅ​ក្រៅ​ឃុំ តែ​ជា​អ្នក​ទោស នឹង​​បទ​ចោទ​«ថ្មី»

សំនុំរឿងម៉ម សូណង់ដូ៖ នៅ​ក្រៅ​ឃុំ តែ​ជា​អ្នក​ទោស នឹង​​បទ​ចោទ​«ថ្មី»

ប្រធានអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៏ លោក ឃុន លាងម៉េង បានអានសាលដីកាជាសាធារណៈ ប្រកាសម្រេចចោទ​ប្រកាន់លោក ម៉ម សូណង់ដូ ពាក់ពន្ធ័នឹងរឿងព្រៃឈើ និងត្រូវទទួលទោស«ប្រាំឆ្នាំ» ជាផ្លូវការនាព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ​២០១៣នេះ ពី«បទញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ»ដោយខុសច្បាប់។ តែទោសនេះ សាលាឧទ្ធណ៍បានកំណត់ ឲ្យលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ អនុវត្តទោសក្នុងពន្ធនាគារចំនួន៨ខែ ទោសក្រៅពីនេះព្យួរសាកល្បងចំនួន៣ឆ្នាំ។


លោកម៉ម សូណង់ដូ ពេលត្រូវបញ្ជូនត្រឡប់ទៅ ពន្ធនាគារព្រៃសរវិញ នៅថ្ងៃទី១៤ខែមិនានេះ។ MONOROOM.info Photo/ O. Vary។

ទោះជាមានការលើកលែងទោសយ៉ាងដូច្នេះក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ មេធាវី រួមទាំងពី​របស់​ជនជាប់ចោទផង បានសម្តែងនូវការមិនសប្បាយចិត្ត [...]

លោកម៉ម សូណង់ដូនឹងត្រូវ​មានសេរីភាព នៅ​ថ្ងៃ​ទី​១៥​ខែ​មិនា

លោកម៉ម សូណង់ដូនឹងត្រូវ​មានសេរីភាព នៅ​ថ្ងៃ​ទី​១៥​ខែ​មិនា

សាលាឧទ្ទរណ៍បានសម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមនអ្នកប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋភូមិប្រម៉ា ២នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៣ឆ្នាំ ទៅ៥ឆ្នាំ ដោយតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារ​ម្នាក់ៗចាប់ពី៨ខែ ដល់១០ខែ ដោយទោសសល់ទាំងប៉ុន្មាន តម្រូវឲ្យព្យូសាកល្បងក្រៅឃុំ។


លោកម៉ម សូណង់ដូ ពេលមកដល់សាលាឧទ្ទរណ៍ថ្ងៃទី១៤ខែមិនានេះ។ MONOROOM.info Photo/ O. Vary។

នៅក្នុងបន្ទប់សវនាការដែលបានចាប់ផ្តើមនៅម៉ោង៨ព្រឹក ចង្អៀតណែនទៅដោយមន្ត្រីអង្គទូត អង្គការក្រៅរដ្ឋាភបាលជាតិ និងអន្តរជាតិ នៅខណៈលោក ម៉ម សូណង់ដូ ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ចងក្រវ៉ាត់កនិងជនជាប់ចោទ ទូច រាម និង កាន់ សុវណ្ណ ស្លៀកពាក់ក្នុងឈុតអ្នកទោសឈរ ក្នុងរង្វង់ក្រចកចេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...