Posts in ‘នយោបាយ’ Category

បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់នូវយន្តការចំនួន ៣ ចំណុចស្នើទៅគណបក្សប្រជាជកម្ពុជា ក្នុងការជួបចរចាគ្នា​ដើម្បីចូលរួមក្នុងសភារួចមក។ គណបក្សសង្គ្រោះជាតិ បានបង្ហាញពីជំហរចង់ចរចាជាមួយនឹងគណបក្សកាន់អំណាច នៅ​ពេលឆាប់ៗខាងមុខនេះ ដែលគណបក្សនេះអះអាងថា ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ នេះបើតាមការឲ្យដឹងពីមន្រ្តី​ជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិ។ជំហរទន់ភ្លន់របស់បក្សប្រឆាំងបែបនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន​សាទរផងដែរ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្នុងចំណោមយន្តការទាំង ៣ [...]

ឈាង វុន៖ បើ​បក្ស​ប្រឆាំង​ថា​ខ្លួន​ឈ្នះ​ឆ្នោត នោះ​គឺ​ព្រះមហាក្សត្រ​ធ្វើ​ខុស

ឈាង វុន៖ បើ​បក្ស​ប្រឆាំង​ថា​ខ្លួន​ឈ្នះ​ឆ្នោត នោះ​គឺ​ព្រះមហាក្សត្រ​ធ្វើ​ខុស

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពជា លោក ឈាង វុន បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ​នៅតែប្រកាន់​ជំហរថា គណបក្សខ្លួនឈ្នះឆ្នោតទៀតនោះ គឺមានន័យស្មើនឹងព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី ជាអ្នក​ធ្វើខុស។ ព្រោះព្រះអង្គបានទទួលស្គាល់ជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ។ ចំណែកមន្រ្តីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា មូលហេតុដែលព្រះអង្គទ្រង់ព្រះតម្រិះបែបនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា បាន​រាយ​ការណ៍​ព័ត៌មានមិនពិតថ្វាយព្រះមហាក្សត្រ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា បានអូសបន្លាយមកជាច្រើនខែមកហើយ រហូតមកទល់ពេលនេះ នៅតែ​មិនទាន់មានដំណោះស្រាយណាមួយអាចទម្លាយនូវបញ្ហានេះបាននៅឡើយ។ គណបក្សនីមួយៗដែលទទួលបាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា [...]

កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំដង្ហែអង្គកឋិនទានចូលវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹង​មានជ័យរាជធានីភ្នំពេញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីនោះថា កឋិនទាន​របស់គណបក្សសង្គ្រោះជាតិ បានមកដោយធម៌គ្មានលួចប្លន់ពីនរណា ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ជាមួយ​ការឆ្លើយតប មន្រ្តីបក្សកាន់អំណាចបានបរិហារវិញថា លោក កឹម សុខា និយាយកុហកគ្មានការពិតសោះឡើយ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកចូលរួមជាច្រើននាក់នៅក្នុងពិធីអង្គកឋិនទានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវត្ត​សាមគ្គីរង្សី នារាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ [...]

ប៊ុន រ៉ានី ហ៊ុន សែន៖ បក្ស​ប្រឆាំង​កំពុង​បោក​រាស្រ្ត

ប៊ុន រ៉ានី ហ៊ុន សែន៖ បក្ស​ប្រឆាំង​កំពុង​បោក​រាស្រ្ត

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានបិទបញ្ចប់មហាបាតុកម្មអហិង្សា និងការដង្ហែញត្តិរួចមក ប្រធានកាកបាទ​ក្រហម​កម្ពុជា បានធ្វើការចោទប្រកាន់ចំៗថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិដែលកំពុងធ្វើ គឺជាការបោកប្រាស់ប្រជា​ពលរដ្ឋ ដើម្បីជាឈ្នាន់ឡើងទៅកាន់អំណាច ខណៈប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយទឹកជំនន់។ តែការចោទ​ប្រកាន់​នេះត្រូវបានគណបក្សសង្រ្គោះជាតិ លើកឡើងថា អ្វីដែលគណបក្សខ្លួនបានធ្វើ គឺស្របតាមគោលការណ៍ច្បាប់ និងលិទ្ធិ​ប្រជាធិបតេយ្យ ហើយបញ្ហាជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ទុកឲ្យប្រជាពលរដ្ឋ និងសាធារណៈមតិជា​អ្នក​វាយតម្លៃ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)

រាជធានីភ្នំពេញ - ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់លោកនាយករដ្ឋមន្រ្តី [...]

កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ក្នុងស្ថានភាព​ចំណេះជិះកងឯងហើយនៅពេលនេះ ។ ចំណេះជិះកងឯងត្រូវបានលោក កឹម សុខា បកស្រាយថា ពីមុនមកគណបក្ស​ប្រជាជនថា ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ ចុះហេតុអ្វីពេលនេះ ប្រកាសចង់កែទម្រង់ការបោះឆ្នោតនោះទៅវិញ។ ជុំវិញ​បញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបានលើកឡើងថា មិនមែនជាចំណេះជិះកឯងនោះទេ គឺគ្រាន់តែធ្វើការ​កែ​ទម្រង់បច្ចេកទេសការបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងអាណត្តិ​ទី៥ កាលពីពេលថ្មីៗនេះ លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...