Posts in ‘នយោបាយ’ Category

នាយករដ្ឋមន្រ្តី​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ឡាវ​ពីរ​ថ្ងៃ

នាយករដ្ឋមន្រ្តី​ហ៊ុនសែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ឡាវ​ពីរ​ថ្ងៃ

នៅថ្ងៃទី៦ និងទី៧ខែកុម្ភៈខាងមុខនេះ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេស​ឡាវ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន និងលោកថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នឹង​ត្រូវ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ​ចំនួន​៧ផងដែរ។


លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)

ការទូត - លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេស​ឡាវចំនួន​ពីរ​ថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ តាមការអញ្ចើញរបស់លោក ថងស៊ីង ថាំម៉ាវង្ស [...]

ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជាថ្មីម្តងទៀតប្រទេសជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះជម្លោះនយោបាយនៅកម្ពុជា ដោយប្រទេស​ជប៉ុនបានបន្តជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីបន្តការចរចានយោបាយ​ឡើងវិញ​ឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ និងជាការធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា វិល​ទៅរក​ភាពប្រក្រតីឡើងវិញ។


ទង់ជាតិជប៉ុន និងកម្ពុជាចង់ផ្អោបជាប់គ្នា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងជុំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោកគូម៉ាម៉ារ៉ូ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើក​ឡើងថា រាជរដ្ឋាភិបាលជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង [...]

កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រតិកម្មភ្លាមៗទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុន ដែលប្រកាសចង់ដាក់បញ្ហជម្លោះ​ដណ្តើមកោះ ជាមួយប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងចិន ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សារបស់​ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលនូវគម្រោងនេះជាបន្ទាន់។


ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។

ជម្លោះដែនទឹក - រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ បាន​ចេញមុខបរិហារភ្លាមៗចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។ ទីក្រុងតូក្យូ ដែលមានបំណងដាក់បញ្ហាជម្លោះ​ដែន​កោះជាមួយប្រទេសជិតខាង ទៅក្នុងកម្មវិធីសិក្សាសិស្សអនុវិទ្យាល័យ [...]

ជន​​ចម្ពាម​កៅស៊ូ​នៅ​ស្ពាន​នាគ និង​ជន​វាយ​ក្បាល សុខ នី ជា​ជន​តែ​មួយ?

ជន​​ចម្ពាម​កៅស៊ូ​នៅ​ស្ពាន​នាគ និង​ជន​វាយ​ក្បាល សុខ នី ជា​ជន​តែ​មួយ?

ប្រភពច្បាស់ការណ៍មួយបានបង្ហើបថា បុរសម្នាក់ក្នុងឯកសណ្ឋានជាសន្តិសុខ ដែលបានលោតវាយក្បាល លោក សុខ នី អ្នករត់ម៉ូតូឌុប នៅមុខក្រសួងព័ត៌មានថ្ងៃទី២៧ ខែមករានោះ ជាមនុស្សតែ«មួយ»នឹងជនប្រដាប់ដោយ ចម្ពាមកៅស៊ូគ្រាប់ដែក ដែលត្រូវបានប្រជាពលរដ្ឋ និងតំណាងសហជីពកម្មករឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ជិតក្បាលនាគលើផ្លូវនរោត្តម។ ជនសង្ស័យដែលស្ថិតនៅក្នុងក្រុមពិសេស ជួលនិងគ្រប់គ្រងបញ្ជាដោយសាលា​រាជធានីភ្នំពេញ។


លោក ហាំ ហ៊ុត ជនសង្ស័យប្រដាប់ដោយជំពាមកៅស៊ូគ្រាប់ដែក និងស្នាប់ដៃ នៅពេលត្រូវក្រុមពលរដ្ឋ និងកម្មករ ចាប់ឃាត់ខ្លួន នៅស្ពាននាគថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ព្រឹត្តិការណ៍ថ្ងៃទី២៧ ខែមករា [...]

ផ្សាយផ្ទាល់ ពី​កិច្ច​ប្រជុំ​​ស្ដី​ពី​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ទីក្រុង​​ហ្សឺណែវ​​ (live)

ផ្សាយផ្ទាល់ ពី​កិច្ច​ប្រជុំ​​ស្ដី​ពី​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ទីក្រុង​​ហ្សឺណែវ​​ (live)

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប ដែល​មាន​ទីស្នាក់ការ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កំពុងបើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​មើល​របាយការណ៍​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការចូលរួម ពីតំណាង​រដ្ឋាភិបាល​កម្ពុជានោះផង។ កិច្ចប្រជុំ​នេះ​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅថ្ងៃ​អង្គារ វេលាម៉ោង ២និង​៣០​រសៀល ម៉ោង​នៅទីក្រុង​ហ្សឺណែវ (ត្រូវ​នឹង​ម៉ោង ៨និង​៣០នាទី​យប់ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា)។

កិច្ចប្រជុំនេះ​ត្រូវ​បាន​ផ្សាយ​​ផ្ទាល់ ដោយ​ទូរទស្សន៍តាមបណ្ដាញអាំងធើណែត (WEBTV) របស់​អង្គការ​សហ​ប្រជាជាតិ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយក​មក​ផ្សាយ​បន្ត​ផ្ទាល់ នៅ​ខាង​ក្រោម​នេះ (សូមចុចលើ ប៊ូតុង PLAY នៅលើវីដេអូ ដើម្បីឲ្យវីដេអូនេះចាប់ផ្ដើមដំណើរការ)៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...