Posts in ‘នយោបាយ’ Category

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ប្រទេសវៀតណាម និងហ្វីលីពីន បានបរិហារទីក្រុងប៉េកាំង ទាក់ទងនឹងចរិករំលោភបំពាន នៅក្នុងសមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃអាទិត្យទី១១ ខែឧសភានេះ នៅក្នុងជំនួបកំពូលអាស៊ាន ដែលបានប្រារព្ធធ្វើជាលើកទីមួយ នៅក្នុង​ប្រទេសភូមា។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៤
-----------------------------------

ជម្លោះដែនទឹក - ការប្រឈមមុខគ្នា រវាងនាវាចម្បាំងចិន និងវៀតណាមនៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល [...]

ចិន​ផ្តល់​ជំនួយ​ធនធាន​មនុស្ស ដល់​កម្ពុជា​«ទ្វេដង»

ចិន​ផ្តល់​ជំនួយ​ធនធាន​មនុស្ស ដល់​កម្ពុជា​«ទ្វេដង»

ក្នុងឆ្នាំ២០១៤នេះ សាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយ ដល់ប្រទេសកម្ពុជាទ្វេដង ហើយជំនួយ​ទាំង​នោះ ភាគច្រើនផ្តោតទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់សម្ភារៈផ្សេងៗទៀត។


លោក ស៊ី ជាំងភីង។ រូបថត AP។

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

កិច្ចសហប្រតិបត្តិការ- បន្ទាប់ពីពិធីចុះហត្ថលេខាជាមួយមន្រ្តីជាន់ខ្ពស់ចិន នៅទីស្តីការក្រសួងការពារជាតិកម្ពុជា បានបញ្ចប់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោកទា បាញ់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០១៤ [...]

វៀតណាម​រំលឹក​ខួប​ទី​៦០ នៃ​ការ​«ឈ្នះ»​បារាំង នៅ​ដៀនបៀនភូ (pic)

វៀតណាម​រំលឹក​ខួប​ទី​៦០ នៃ​ការ​«ឈ្នះ»​បារាំង នៅ​ដៀនបៀនភូ (pic)

ទាហានជើងចាស់ មេដឹកនាំបក្សកុំម្មុយនីសវៀតណាម និងក្រុមអ្នកមុខអ្នកមាត់ជាច្រើនសិបនាក់ បានជួបជុំគ្នានៅ​ថ្ងៃពុធនេះ នៅក្នុងទីក្រុងដៀនបៀនភូ ដើម្បីប្រារព្ធពិធីរំលឹកខួបទី៦០ នៃជ័យជំនះជា«ប្រវត្តិសាស្ត្រ» របស់ប្រជាជន​វៀតណាម ទៅលើកងទ័ពអាណានិគមបារាំង។


ព្យុះហយាត្រា របស់កងទ័ពប្រជាជនបដិវត្តន៍វៀតណាម ក្នុងថ្ងៃរំលឹកខួបទី៦០ នៅដៀនបៀនភូ។ (រូបថត Reuters)

ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៧ ឧសភា ២០១៤
---------------------

ដៀនបៀនភូ - រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់វៀតណាម លោក ភុង ក្វនថាញ់ (Phung Quang Thanh) [...]

កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

បញ្ហាដែលដូចជាបានស្ងប់ស្ងាត់ តាំងពីដើមឆ្នាំរហូតមក តែនៅពេលនេះជាថ្មីម្តងទៀត អនុប្រធាន​គណបក្សសង្រ្គោះ​ជាតិលោក កឹម សុខា ទំនងជាបានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីឡើងវិញ។ អនុប្រធានគណបក្សប្រឆាំង វោហាបាន​រូបនេះ មិនត្រឹមតែប្រកាសទាមទារឲ្យមានការកែទម្រង់ ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត និងឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញនោះទេ តែថែមទាំងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា«ចោរ»លួចបន្លំសន្លឹកឆ្នោត។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
------------------------

[...]
ជាម យៀប៖ កុំ​​សង្ឃឹម​​ថា​ មាន​​ការ​​បោះឆ្នោត​​ឡើង​​វិញ​ឲ្យ​សោះ

ជាម យៀប៖ កុំ​​សង្ឃឹម​​ថា​ មាន​​ការ​​បោះឆ្នោត​​ឡើង​​វិញ​ឲ្យ​សោះ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិថា ជា​គោលការណ៍ច្បាប់ គណបក្សសង្រ្គោះជាតិកុំសង្ឃឹមថា មានការបោះឆ្នោតឡើងវិញ ក្នុងអាណត្តិទីប្រាំនេះ។


លោក ជាម យៀប មន្ត្រីគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤

នយោបាយ - «បើគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលប្រជុំរដ្ឋសភា បន្តមិនចូលទៀតទៅ ដល់ឆ្នាំ២០១៨ តែ​ម្តងទៅ។ ហើយកុំនឹកស្រម័យ នឹកយល់សប្តិថាមានការបោះឆ្នោតកណ្តាលអាណត្តិ។ ខ្ញុំនៅក្នុងរដ្ឋសភា៣៣ឆ្នាំហើយ វាគ្មានច្បាប់ទេ។» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...