Posts in ‘នយោបាយ’ Category

កុបកម្ម​វៀតណាម​ប្រឆាំង​ចិន​​៖ ស្លាប់​២១​នាក់ ចិន​ភៀស​ខ្លួន​ចូល​កម្ពុជា

កុបកម្ម​វៀតណាម​ប្រឆាំង​ចិន​​៖ ស្លាប់​២១​នាក់ ចិន​ភៀស​ខ្លួន​ចូល​កម្ពុជា

តាំងពីថ្ងៃអង្គារទី១៣ ខែឧសភាមក ការដាក់ពង្រាយមូលដ្ឋាន ចម្រាញ់ប្រេងរបស់ប្រទេសចិន នៅលើប្រជុំកោះ ដែល​ប្រទេសទាំងពីរ (ចិន-វៀតណាម) កំពុងឈ្មោះដណ្ដើមគ្នានោះ បានដុតប្រជាជនវៀតណាម ឲ្យផ្ទុះកំហឹងនៅ​ពាស​ពេញផ្ទៃប្រទេស។ កំហឹងដែលបានក្លាយជាកុបកម្មហិង្សា ហើយធ្វើឲ្យមនុស្សយ៉ាងតិច២១នាក់ស្លាប់ និងមាន​ជនជាតិ​ចិនជាច្រើន បានភៀសខ្លួន ចូលប្រទេសកម្ពុជា។


រោងចក្របរទេសមួយកន្លែង ត្រូវបានក្រុមកុបករវៀតណាមដុតកម្ទេច។ (រូបថត Reuters)

-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
-----------------------------------

អានពិស្ដារ
មេ​ឃុំ​ខ្នាឆ្មា​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​អុជ​អាល​បំបែក​បក្ស​ប្រឆាំង

មេ​ឃុំ​ខ្នាឆ្មា​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​អុជ​អាល​បំបែក​បក្ស​ប្រឆាំង

ពីខេត្តកំពង់ឆ្នាំង ក្នុងស្រុកសាមគ្គីមានជ័យ ឃុំខ្នាឆ្មា មានករណីចោទប្រកាន់ ពីតំណាងគណបក្សសង្គ្រោះជាតិ ទៅ​លើលោក ទា កុំ មេឃុំខ្នាឆ្មា ពីបទអុចអាល ញុះញង់ ធ្វើឲ្យមានការភ័ន្ដច្រលំ និងបែកបាក់ផ្ទៃក្នុងនៃគណបក្ស​សង្គ្រោះ​ជាតិ។


ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)

----------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៤
----------------------------

វិវាទបោះឆ្នោត -  លោក កែវ ថៃ ប្រធានគណកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកិច្ចសម្ភាស​ជា​មួយទស្សនាវដ្តី​

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

បន្ទាប់ពីបានអះអាងថា មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត បានចុះចូលជាមួយ​គណបក្សសង្រ្គោះជាតិនោះ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមទិញអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ តែមិនបានសម្រេច។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------------

នយោបាយ - «នៅសល់ប៉ុន្មានថ្ងៃ គេកំពុងតែដើរទិញហើយ។ (...) រហូតដល់ម៉ោងនេះ [...]

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានគណបក្សសង្រ្គោះជាតិ មិនឲ្យយកការ​ឃោសនាបោះឆ្នោត ដើម្បីជាលេសធ្វើបាតុកម្ម តវ៉ាផ្នែកនយោបាយនោះទេ។ ការព្រមានរបស់លោក ស ខេង គឺស្រប​ពេលដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី​-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ យ៉ាងគគ្រឹកគគ្រេង។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
---------------------

នយោបាយ - «គណបក្សប្រជាជនកម្ពុជា ឃោសនា តែនៅទីស្នាក់ការ និងទីកន្លែងឯកជន [...]

រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលបណ្ដោះអាសន្នថៃ បានថ្លែងព្រមាននៅថ្ងៃអាទិត្យ ថាការគម្រាមរបស់ក្រុមប្រឆាំង ដែលមានបំណងចង់​បង្កើតរដ្ឋាភិបាល ដែលមិនចេញពីការបោះឆ្នោត នៅក្នុងឱសានវាទមួយផុតកំណត់នៅថ្ងៃចន្ទទី១២ ខែឧសភានេះ នឹងដាក់ស្ថានការណ៍របស់ប្រទេសថៃ ឲ្យធ្លាក់ទៅក្នុងវិបត្តិនៃអំពើហិង្សាកាន់តែខ្លាំងឡើង។


បាតុករ នៃក្រុមប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ។ (រូបភាព Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------

នយោបាយថៃ - ក្រុមប្រឆាំងរដ្ឋាភិបាល ដែលបានចុះទៅតាមដងផ្លូវ តាំងពីជាង៦ខែមកហើយនោះ មិនបាន​រាថយ​សោះឡើយ ពីគំនិតរបស់ពួកគេថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...