អ៊ុំ សំអាន ថា ឈាង វុន ត្រូវមើលមាត្រា៨០ នៃរដ្ឋធម្មនុញសិន
ការវាយប្រហារ ដោយពាក្យសំដី នៃអ្នកតំណាងរាស្រ្តពីរនាក់ មកពីគណបក្សផ្សេងគ្នា បានធ្វើឲ្យល្បីរន្ទឺរ កក្រើកពេញពិភពកម្ពុជា ព្រោះម្ខាង ចង់ការពារប្រធានរដ្ឋសភា និងម្ខាងទៀត ចោទប្រកាន់ប្រធានរដ្ឋសភា ថាបានរំលោភរដ្ឋធម្មនុញ្ញ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកក្កដានេះ លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចោទប្រកាន់តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ ពីករណី«ថ្លើមធំ» ប៉ុនប៉ងប្តឹងប្រធានរដ្ឋសភា លោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោកថា បើតំណាងរាស្រ្ត អ៊ុំ សំអាន ដែលល្បីខាងបញ្ហាព្រំដែននោះ មិនដកចិត្ត មិនដកបណ្តឹង ប្តឹងប្រធានរដ្ឋសភានោះទេ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការជំនួសសភាពេញអង្គ ដើម្បីឈានទៅដកអភ័យឯកសិទ្ធិសភា ពីលោក អ៊ុំ សំអាន មុននឹងប្រគល់លោក [...]