Posts in ‘នយោបាយ’ Category

កឹម សុខា៖ ចង់​ស្រាយ​បញ្ហា​ជាតិ​ធំៗ ទាល់​តែ​យើង​កាន់​អំណាច

កឹម សុខា៖ ចង់​ស្រាយ​បញ្ហា​ជាតិ​ធំៗ ទាល់​តែ​យើង​កាន់​អំណាច

សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ គួរនាំគ្នាងាកមកគិតគួ រឿងរៀបចំការបោះឆ្នោតវិញ ប្រសើរជាងគិតគួរឿងអ្វីផ្សេងទៀត។ នេះជាការថ្លែងឡើង របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ទាប់ពីលោក បានវិលត្រឡប់មកកម្ពុជាវិញភ្លាមៗ កាលពីថ្ងៃទី៩ ខែកញ្ញានេះ ដើម្បីស្នើទៅកាន់​សកម្ម​ជន និងអ្នកគាំទ្រគណបក្សរបស់លោក។ នៅក្នុងភាពប្រញាប់ប្រញាល់ ចូលក្នុងរថយន្ត នាព្រលានយន្ដហោះ​អន្តរជាតិនោះផង លោក កឹម សុខា បានបង្ហើបទៀតថា នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកនឹង​ចុះសួរសុខទុក្ខ សកម្មជនរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារព្រៃស។

ក្នុងនាមជាប្រធានគណបក្ស សង្គ្រោះជាតិស្តីទី លោក កឹម សុខា បានបញ្ជាក់ជាសាធារណៈ ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោកបានស្នើដល់មន្រ្តី ក្រោមឱវាទទាំងអស់ ឲ្យបញ្ឈប់លើកយកបញ្ហាព្រំដែន បញ្ហាផែនទី ផ្សា​ភ្ជាប់​ជាមួយ នឹងបញ្ហានយោបាយ។ លោកថ្លែងថា បច្ចុប្បន្ននេះ បញ្ហានយោបាយកំពុងតានតឹង [...]

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

គេចាំបានថា ក្នុងឆ្នាំ២០១២ ក្នុងអាណត្តិទី៤ មុនការបោះឆ្នោត លោក ហ៊ុន សែន បានសន្យាថា បើអស់ព្រៃ លោក (ហ៊ុន សែន) នឹងកាត់ក្បាលរបស់លោក ដោយផ្ទាល់ចោល។ ជាមួយនឹងការដាក់គម្នាប លើមន្រ្តី​ក្រោម​ឱវាទ និងឈ្មួញទាំងឡាយ ដែលកំពង់រកស៊ីកាប់ឈើ លោកបានលើកឡើងថា បើអ្នកទាំងនោះ ហ៊ានបន្ត​កាប់​ឈើទៀត លោកនឹងបញ្ឈប់រោងចក្រ ឬក៏ដកព្រៃនោះមកវិញ។

នោះពេលនោះ លោកបានថ្លែងដូច្នេះថា៖ «សូមសាកលមើលទៅ បើមិនគោរពក៏សូមសាក បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់ករខ្ញុំ ក្រវាត់ចោល នេះជាសម្តីនាយករដ្ឋមន្រ្តី។ ខ្ញុំចាញ់រឿងអីក៏សុខចិត្ត តែរឿង​និយាយ ជាមួយប្រជាពលរដ្ឋហើយ មិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ ខ្ញុំត្រូវធ្វើឲ្យបាន។ (...) ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ។ ខ្ញុំមិនបានមកបោកទេ ហើយខ្ញុំក៏មិនចេះបោក ហ៊ុន សែន គឺមិនចេះបោក។ ហ៊ុន សែន ប្រែមក គឺ “ត្រង់”។»

» សូមស្តាប់ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីដូចខាងក្រោម៖