គ.ជ.ប៖ ១៥ថ្ងៃនៃការចុះឈ្មោះបោះឆ្នាតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានលើកឡើងថា គ.ជ.ប បានកំណត់រយៈពេល ត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ សម្រាប់ធ្វើការចុះឈ្មោះសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ ជាលើកដំបូងនេះ។ ហើយវាជា «ទិន្នន័យ» យ៉ាងសុក្រឹតមួយ នៃបញ្ជីឈ្មោះសាកល្បង ដោយគ្មានអ្នកណាម្នាក់ អាចលួចបន្លំ ឬលួចកែបានឡើយ។
ដោយចាប់រាប់ ពីថ្ងៃទី១ ខែវិច្ឆិកា រយៈពេលសាកល្បង១៥ថ្ងៃ នៃការចុះឈ្មោះ តាមបែបបច្ចេកវិទ្យាទំនើបនេះ ទាំងលោក លោក ស៊ិក ប៊ុនហុក ប្រធាន និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប សុទ្ធតែបានអះអាងដូចគ្នាថា ការបោះឆ្នោតតាមប្រព័ន្ធទំនើបនេះ វានឹងកាត់បន្ថយ នូវភាពចម្រូងចម្រាស សម្រាប់ការបោះឆ្នោត អាណត្តិក្រោយៗទៀត ហើយអាចប្រើប្រាស់វា ជាគោលការណ៍គ្រឹះ។
ស្ថិតក្រោមកំដៅថ្ងៃ ដោយមានអង្គរក្សបាំងឆ័ត្រផងនោះ ប្រធាន គ.ជ.ប លោក ស៊ឹក ប៊ុនហុក បានថ្លែងថា ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សា [...]