សារព័ត៌មានអេស្ប៉ាញតម្លើងសម្លេង បន្ទាប់ពីក្រុមខ្លួនចាញ់ហូឡង់ ១-៥
បន្ទាប់ពីបរាជ័យដ៏«ជូចត់» និង«រន្ធត់» ទល់នឹងក្រុមហូឡង់ដ៏«មហិមា» របស់ក្រុមអេស្បាញ ម្ចាស់ជើងឯកពិភពលោក និងអ៊ឺរ៉ុប កាលពីថ្ងៃទីមួយនៃការប្រកួតវគ្គជម្រុះនោះមក បណ្ដាញសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ មិនបានថ្នមសំដីនៅក្នុងអត្ថបទរបស់ខ្លួននោះឡើយ។ ការបន្ទសម្លេងឡើងព្រមៗគ្នា ធ្វើឲ្យគេកាន់តែយល់ថា នេះជាបរាជ័យជាប្រវត្តិសាស្ត្រ នៃក្រុមបាល់ទាត់ជម្រើជាតិរបស់ពួកគេ។
កីឡាករចាំទីរបស់អេស្ប៉ាញលត់ជង្គង់ នៅចំពោះការទាត់បញ្ចូលទីជាច្រើនគ្រាប់ របស់ក្រុមហូឡង់។ (រូបថត AP)
បាល់ទាត់ពិភលោក - សារព័ត៌មានជាភាសាអេស្ប៉ាញសឹងតែទាំងអស់ បានធ្វើប្រតិកម្មព្រមៗគ្នា បន្ទាប់ពីការ«ប៉ះទង្គិច»យ៉ាងធ្ងន់ធ្ងរមួយ [...]