អាសឺណល រងសន្ធឹកជើងយ៉ាងធ្ងន់ធ្ងរ ពីក្រុម បាយ៉ឺន ៥-១
ក្នុងរវាងតែ១០នាទីប៉ុណ្ណោះ ក្រុមអាសឺណល (Arsenal) ហៅក្រុមកាំភ្លើងធំ មកពីប្រទេសអង់គ្លេស បានបាក់អស់កម្លាំងប្រយុទ្ធ ទល់នឹងក្រុមបាល់ទាត់ បាយ៉ឺន មូនិក (Bayern Munich) ដែលជាក្រុមយក្សមួយ មកពីប្រទេសអាល្លឺម៉ង់ សម្រាប់ការប្រកួត កាលពីយប់ម៉ិញ ក្នុងវគ្គ១ភាគ៨ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League)។
ហើយគ្រោះថ្នាក់នេះ មិនមែនក្រុមកាំភ្លើងធំខ្លួនឯង មិនបានដឹងជាមុននោះទេ។ នៅពាក់កណ្ដាលម៉ោងដំបូង ក្រុមបាល់ទាត់មកពីប្រទេសអង់គ្លេស ទំនងជានៅមានសង្ឃឹមខ្លះ ជាមួយនឹងពិន្ទុស្មើគ្នា ជាមួយនឹងក្រុម បាយ៉ឺន។ ប៉ុន្តែរាប់ចាប់តាំង ពីនាទីទី៥៣ មកទល់នឹងនាទី៦៣ ក្រុមកាំភ្លើងធំ បែរជារងការបាញ់ពីក្រុម បាយ៉ឺន ចូលក្នុងទីរបស់ខ្លួន ចំនួនបីគ្រាប់ផ្ទួនៗ។
ពិន្ទុ ៤ទល់នឹង១ នេះ នៅមិនទាន់ស្ងប់នៅឡើយ ព្រោះកីឡាករ ថូម៉ាស មីល័រ (Thomas Müller) របស់ក្រុមអាល្លឺម៉ង់ [...]