Posts in ‘សម្រាំងកីឡា’ Category

បាល់ទាត់៖ អេនដឺសិន​មិន​ជោគ​ជ័យ ក្នុង​​អាជីព​ជា​មួយ​ម៉ែនឆេស្ទើ យូណៃធីត

បាល់ទាត់៖ អេនដឺសិន​មិន​ជោគ​ជ័យ ក្នុង​​អាជីព​ជា​មួយ​ម៉ែនឆេស្ទើ យូណៃធីត

កីឡាករវ័យ ២៤ឆ្នាំរូបនេះ នៅតែមានជំនឿថា គាត់នៅមានសមត្ថភាព អាចចូលលេងឲ្យក្រុម ដែលកំពុងតែនាំមុខគេ លើកំពូលតារាងបាន ហើយគាត់និយាយថា គាត់ត្រូវការចូលលេង ក្នុងការប្រកួតឲ្យបានទៀតទាត់ ដើម្បីបង្ហាញ​ពីភាព​ប៉ិនប្រសប់របស់គាត់ពិតប្រាកដ។

ខ្សែបំរើរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករអេនដឺសិន (Anderson) បានប្រាប់ឲ្យដឹងថា គាត់​មានខកចិត្តខ្លាំងណាស់ ចំពោះអាជីពរបស់គាត់ក្នុងទឹកដីអូលត្រាហ្វដ (Old Trafford) ដោយរូបគាត់ពុំសូវបានចូលលេង។

ការចូលរួមប្រកួតកាលពីថ្ងៃច័ន្ទ ក្នុងការប្រកួតអេហ្វអេខាប់ (FA Cup) ជាមួយនឹងក្រុមរីឌីង [...]

បាល់ទាត់៖ រៀលម៉ាឌ្រីដ​នៃ​ប្រទេស​អេស្ប៉ាញ នឹង​លក់​កីឡាករ​រ៉ូណាល់ដូ​នៅ​រដូវ​ក្តៅ

បាល់ទាត់៖ រៀលម៉ាឌ្រីដ​នៃ​ប្រទេស​អេស្ប៉ាញ នឹង​លក់​កីឡាករ​រ៉ូណាល់ដូ​នៅ​រដូវ​ក្តៅ

សេចក្តីរាយការណ៏ពី អតីតកីឡាករឆ្នើម របស់ក្រុម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងអាចធ្វើឲ្យពិភព​បាល់​ទាត់មានភាពញាប់ញ័រ ឬក៏គ្មានអ្វីប្លែកទេ។ ចុះអ្នកមានអារម្មណ៏ យ៉ាងណាដែរ?


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

បើយោងតាមសេចក្តីរាយការណ៏ ក្រុមបាល់ទាត់រៀលម៉ាឌ្រីដ (Real Madrid) ត្រៀមខ្លួនរួចជា ស្រេច ក្នុងការចរចារបញ្ចប់​កិច្ចសន្យា ជាមួយនឹងកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ហើយនឹងលក់ កីឡាករជំរើសជាតិព័រទុយហ្គាល់​រូបនេះ ក្នុងរដូវក្តៅខាងមុខ។

ប្រភពពត៌មានពីប្រទេសអេស្ប៉ាញ បាននិយាយថា លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) ប្រធានក្លឹបបាល់​ទាត់​រៀលម៉ាឌ្រីដ នឹងមិនអត់ទ្រាំទៀតទេ [...]

កីឡាករម៉ាតា៖ ហ្វ្រែង ឡាំផាដ ជា​​វីរបុរស​

កីឡាករម៉ាតា៖ ហ្វ្រែង ឡាំផាដ ជា​​វីរបុរស​

ក្រុមបាល់ទាត់ឆែលស៊ី (Chelsea) សំរេចចិត្តរួចហើយថា នឹងឲ្យកីឡាករហ្វ្រែង ឡាំផាដ (Frank Lampard) ចាកចេញពី​ក្រុមនៅក្នុងរដូវក្តៅខាងមុខ បន្ទាប់ពីបដិសេធសំណើរកិច្ចសន្យាថ្មីទៅ ដល់ខ្សែបំរើរូបនេះ។


កីឡាករ ចន ម៉ាតា ទាត់នៅក្នុងក្រុមឆែលស៊ី។

ស្ថិតក្នុងវ័យ ៣៤ឆ្នាំ ក្រុមឆែលស៊ីជឿថា ពួកគេបានឃើញកីឡាករដ៏ល្អបំផុតម្នាក់ ដែលបាន ខិតខំខ្លាំងណាស់ ក្នុងការជួយ​ឲ្យក្រុមទទួលបានជោគជ័យ។ ប៉ុន្តែកីឡាករឡាំផាដ ខ្វះគ្រាប់បាល់បញ្ចូលទីតែ៣គ្រាប់ទៀតប៉ុណ្ណោះ អាចស្មើនឹងកីឡាករ បប៊ី ថាមប្លីង (Bobby Tambling) ដែលជាអ្នកស៊ុតបាល់បញ្ចូលទីឲ្យក្រុមឆែលស៊ីបានច្រើន ជាងគេ។

កីឡាករ ចន ម៉ាតា (Juan Mata) បាននិយាយកោតសរសើរដល់ ខ្សែបំរើអន្តរជាតិអង់គ្លេសរូប នេះថា «ខ្ញុំយល់ថា ហេតុអ្វី​បានជា [...]

កីឡាករ​បាល់​ទាត់ អេដេន ឌីស្សិកូ ត្រៀម​ត្រឡប់​ទៅ​អាឡឺម៉ង់​វិញ

កីឡាករ​បាល់​ទាត់ អេដេន ឌីស្សិកូ ត្រៀម​ត្រឡប់​ទៅ​អាឡឺម៉ង់​វិញ

កីឡាករខ្សែប្រយុទ្ធអេដិន ឌីស្សិកូ (Edin Dzeko) អាចបញ្ចុះតំលៃខ្លួនសល់ត្រឹមតែ ២០លានផោនក្នុង រដូវក្តៅដើម្បីប្តូរ​ទៅ​កាន់ក្រុមបូរ៉ូស៊ែ ដ៉តម័នដ៏ (Borussia Dortmund) ។


កីឡាករអេដិន ឌីស្សិកូ របស់ម៉ែនឆេស្ទើ បន្ទាប់ពីទាត់បញ្ចូលទី របស់លីវើភូលរួចមក។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានចំណូល ១២ម៉ឺនផោនក្នុងមួយសប្តាហ៏នៅក្នុងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។ ហើយក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ ជឿថាខ្សែប្រយុទ្ធអន្តរជាតិបូស្នៀរូបនេះ នឹងចាប់យក ឪកាសដើម្បីទៅចូលរួម​ជាមួយ​នឹងក្រុមដ៉តម័នដ៏ ហើយជាកន្លែងដែលគាត់នឹងក្លាយទៅជា «បុរសដ៏សំខាន់»។

ឌីស្សិកូ បានមកចូលរួមជាមួយនឹងក្រុមម៉ែនឆេស្ទើ ស៊ីធី ក្នុងតំលៃខ្លួន២៧លានផោន ដែលផ្ទេរ មកពីក្រុមវ៉លស្បឺក (Wolfsburg) [...]

កីឡាករម៉ូ ហ្វារ៉ា មាន​ចំណូល​២៥​ម៉ឺន​ផោន ពី​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង

កីឡាករម៉ូ ហ្វារ៉ា មាន​ចំណូល​២៥​ម៉ឺន​ផោន ពី​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង

កីឡាករ ម៉ូ ហ្វារ៉ា (Mo Farah) បានវ៉ាផ្តាច់កីឡាការិនី ជេស៊ីកា អេនីស (Jessica Ennis) ដែលមាន ចំណូលច្រើនជាងគេ​នៅក្នុងក្រុមជីប៊ី (Team GB ) ដោយចុះកិច្ចសន្យារត់ ត្រឹមតែពាក់កណ្តាលម៉ារ៉ាតុង ក្នុងទីក្រុងឡុងឆ្នាំនេះ។


កីឡករ ម៉ូ ហ្វារ៉ា ក្នុងពេលយកជ័យជំនះ កាលពីប្រកួតល្បែងអូឡាំពិក ឆ្នាំ២០១២នៅទីក្រុងឡុង។

តារារត់ប្រណាំងរូបនេះ បានទទួលយកប្រាក់ ២៥ម៉ឺនផោន ដោយគ្រាន់តែរត់ រយះចម្ងាយដំបូង ១៣ម៉ៃ នៅថ្ងៃទី២១ ខែ​មេសា។ ហើយគាត់ នឹងទទួលបានកន្លះលាន បន្ថែមទៀត ក្នុងការរត់ចម្ងាយសរុបទាំងអស់ ២៦ម៉ាយ ក្នុងព្រឹត្តិការណ៏​ឆ្នាំ​២០១៤។ សក្តានុពលរបស់គាត់ ដែលបានបង្ហាញក្នុងការប្រកួតអូឡាំពិក ទទួលបានអ្នក«ជួយឧបត្ថម្ភ»បន្ថែមចំនួន ៣.៧​លានផោន។

យើងអាចឃើញកីឡាករម៉ូ វ័យ២៩ឆ្នាំ ដែលកំពុងតែបង្ហាញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...