Posts in ‘សម្រាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

នេះជាការរកឃើញ របស់អ្នកជំនាញខាងពិសោធន៍ទូរស័ព្ទមួយរូប លោក «Marc Forrest» ដែលបាន​រៀប​រាប់ នូវដំណោះស្រាយនេះឡើង នៅក្នុងគេហទំព័រផ្ទាល់ខ្លួន របស់លោក។

មូលដ្ឋាននៃការផ្ដល់ល្បឿនដូចមុន ទៅឲ្យទូរស័ព្ទអាយហ្វូននោះ គឺគេត្រូវចូលទៅសម្អាតការចងចាំ​ទាំង​ឡាយ ដែលមាននៅក្នុងអង្គចងចាំរស់ (RAM) របស់វា។ បើអញ្ចឹងត្រូវធ្វើដូចម្ដេច?

១) អ្នកត្រូចចុចប៊ូតុង «Power On/Off» ឲ្យជាប់ រហូតប្រអប់មួយចេញមក សួរអ្នកថា តើអ្នកចង់បិទទូរស័ព្ទ​ឬ​ទេ។ កុំរវល់ជាមួយប្រអប់នេះ និងកុំឆ្លើយអ្វីទាំងអស់ (សូម្បីតែ Cancel ក៏កុំឆ្លើយ)។

២) ចុចឲ្យជាប់ លើប៊ូតុង «Home»។ លុះប៉ុន្មានវិនាទីក្រោយមក ទូរស័ព្ទនឹងវិលត្រឡប់ ទៅកាន់​ទំព័រ​ដើម​វិញ ឬ«Home»។

ជួយ​ទំព័រ​ហ្វេសប៊ុក មាស សុខសោភា ចេញ​ពី​​រឿង​អាស​អាភាស!

ជួយ​ទំព័រ​ហ្វេសប៊ុក មាស សុខសោភា ចេញ​ពី​​រឿង​អាស​អាភាស!

តាំងពីព្រឹកមក ទំព័រហ្វេសប៊ុករបស់តារាចម្រៀងល្បី នាង មាស សុខសោភា បានរងការវាយប្រហារ​មិន​ស្វាង។ ប្រសិនជានៅលើទំព័ររបស់នាង មិនមានការបង្ហោះអ្វីចម្លែកនោះ តែនៅលើទំព័របច្ចុប្បន្នភាព នៃ​បណ្ដា​ជន​ជាង​២លាននាក់ ដែលចុចចូលិត្ត (Like) ទំព័រហ្វេសប៊ុករបស់នាង គេអាចមើលឃើញ ការបង្ហោះ​រូបផ្ដេស​ផ្ដាស និងអាសអាភាសនោះ សឹងតែគ្រប់ៗគ្នា។

តាមពិតទៅ ហេតុការណ៍អកុសល នៅលើទំព័រហ្វេសប៊ុករបស់តារា ដែលសម្បូរដោយអ្នកតាមដានរូបនេះ បានកើត​ឡើង កាលពីលើកមុនៗ ជាច្រើនដងរួចមកហើយ។ ប៉ុន្តែតាមមើលទំនង ក្រុម ហេគើរ (Hacker) មិន​បានទុក​ឲ្យ​តារា​ចម្រៀង សប្បាយចិត្ត នឹងឃើញទំព័រហ្វេសប៊ុករបស់នាង មានភាពស្អាតស្រឡះនោះទេ។

អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំក្នុងក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា បានជួបជា​មួយ​វិស្វករ​​ផ្នែកព័ត៌មានវិទ្យា លោក សុធា មេត្តា នៅទីនោះ ដើម្បីស្វែងរកការពន្យល់ ពីករណីនេះ [...]

ភេរវកម្មនៅប៉ារីស៖ ក្រុម​អនាមិក ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

ភេរវកម្មនៅប៉ារីស៖ ក្រុម​អនាមិក ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

ពីក្នុងចំណោមវីដេអូជាច្រើន ដែលត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រចែកផ្សាយវីដេអូ ដូចយ៉ាង យូធូប (Youtube) វីម៉េអូ (Vimeo) ដេលីម៉ូឆិន (Dailymotion) ... ក្រុមអនាមិក ឬហៅតាមភាសាអង់គ្លេស «Anonymous» បានគ្រោងបើកការវាយលុកមួយ ដ៏សម្បើមដៃ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ ប្រតិកម្មរបស់ក្រុមអនាមិក បានកើត​ឡើង​ភ្លាមៗ ដើម្បីជាការឆ្លើយតប យ៉ាងចាស់ដៃ ទៅនឹងការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម កណ្ដាល​រដ្ឋធានីប៉ារីស កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន។

នៅចំពោះហេតុការណ៍ ដែលមានស្លាប់មនុស្ស មិនតិចជាង១២៩នាក់ និងរបួសប្រមាណជា ៣៥២នាក់នោះ ក្រុម​អនាមិកខាងព័ត៌មានវិទ្យា បានសន្យាថា នឹងស្វែងរកអ្នកទទួលខុសត្រូវ នៃការវាយប្រហារ ជាមួយ​នឹង​សកម្មភាព នៃសមាជិករបស់ខ្លួន ដែលមាននៅជុំវិញផែនដី។ នៅក្នុងវីដេអូមួយ ដែលនិយាយជា​ភាសា​បារាំង បានឲ្យដឹងថា៖ [...]

Google ដាក់​ទង់ជាតិ​កម្ពុជា​នៅ​ទំព័រ​មុខ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ

Google ដាក់​ទង់ជាតិ​កម្ពុជា​នៅ​ទំព័រ​មុខ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ

ទង់ជាតិកម្ពុជាត្រូវបានគេហទំព័រ ហ្គោហ្គ័ល​ ឯកទេសខាងរុករក ដ៏ល្បីជាងគេនៅលើពិភពលោក ដាក់​នៅ​លើ​ទំព័រមុខរបស់ខ្លួន នៅចំថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលត្រូវជាថ្ងៃខួបលើកទី៦២ នៃការ​ទាមទារ​ឯករាជ្យ​ភាព​ទាំងមូលរបស់កម្ពុជា ពី​ប្រទេស​បារាំង ក្រោយការដឹកនាំ​របស់​ព្រះបរមរតនកោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម សីហនុ។

គេហទំព័រ ហ្គូហ្គ័ល ជាខេមរភាសា ដែលមានអាស័យដ្ឋាន google.com.kh បានជំនួសស្រះ«O»មួយ នៃ​ពាក្យ «GOOGLE» របស់ខ្លួន ដោយទង់ជាតិកម្ពុជា ដាក់នៅពីមុខទេសភាព វាលស្រែនៅជាប់នឹង​ព្រៃភ្នំ​របស់​កម្ពុជា យ៉ាងបៃតងល្វឹងល្វើយ។ ហើយបើគេចុចទៅលើរូបនេះ គេនឹងបានទៅដល់ទំព័រមួយ ដែល​មាន​សរសេរ ជា​ភាសា​អង់គ្លេសថា៖ «November 9, 2015. Cambodia Independence Day 2015» មាន​ន័យ​ជា​ខេមរភាសា៖ «ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថ្ងៃបុណ្យឯករាជ្យនៃប្រទេសកម្ពុជា»។

នៅពីក្រោមឃ្លានោះ [...]

ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

«យើងពិតជាបានស្ដាប់ឮ នូវការចង់បានរបស់លោកអ្នក» នេះជាចម្លើយខ្លី តែមានន័យវែង របស់អគ្គនាយក​ស្ថាបនិក របស់ក្រុមហ៊ុន ហ្វេសប៊ុក លោក ម៉ាក ហ្សូគ័រប៊ែរ (Mark Zuckerberg) នៅក្នុង​វេទិកាសំណួរ​និង​ចម្លើយ រៀបចំធ្វើជាសាធារណៈ ពីឧទ្យាន«Menlo Park» នៃសង្កាត់«Silicon Valley» ក្នុង​រដ្ឋ​កាលីហ្វ័រនី សហរដ្ឋ​អាមេរិក។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសួរទៅកាន់លោកនាយកវ័យក្មេង របស់ហ្វេសប៊ុក ថាហេតុអ្វី​បាន​ជាគ្មានប៊ូតុង «ខ្ញុំសោកស្ដាយ» «គួរឲ្យចាប់អារម្មណ៍» ឬ«មិនចូលចិត្ត» បន្ថែមពីលើប៊ូតុង «ចូលចិត្ត» ដែល​ជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ហ្វេសប៊ុក ដើម្បីអាចឲ្យគេបញ្ចេញយោបល់ យ៉ាងឆាប់បំផុត ទៅលើ​ការ​ចុះផ្សាយអ្វីមួយ នៅលើបណ្ដាញសង្គម?

តបនឹងសំនួរនេះ លោក ម៉ាក ហ្សូគ័រប៊ែរ បានថ្លែងឡើងថា៖ «មនុស្សជាច្រើន បានស្នើសុំបង្កើតប៊ូុង "មិន​ចូលចិត្ត" តាំងពីច្រើនឆ្នាំមកហើយ។ ប៉ុន្តែថ្ងៃនេះ ជាថ្ងៃដ៏ពិសេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...