ឡានក្រុងយក្សរត់កន្លងលើថ្នល់ធំ បានបង្ហាញខ្លួនជាផ្លូវការ
សហគ្រាសចិន «Transit Explore Bus» បានប្រកាសកាលពីខែឧសភា ថាខ្លួនកំពុងធ្វើការ នៅលើគម្រោងរថយន្ដក្រុងមួយ ដែលនឹងជំនះឲ្យបាន នូវការស្ទះចរាចរណ៍។ នៅថ្ងៃអង្គារកន្លងមកនេះ រថយន្ដក្រុងនោះ បានចេញជារូបរាងពិតប្រាកដហើយ និងត្រូវបានសហគ្រាស យកមកដាក់ឲ្យរត់ ជាការសាកល្បង នៅពីលើថ្នល់ធំ នៃទីក្រុង «Qinhuangdao» របស់ខេត្ត «Hebei» ភាគខាងកើតនៃប្រទេសចិន។ រថយន្ដក្រុងនោះ មានឈ្មោះ «TEB» ដែលបានមកពីអក្សរកាត់ នៃពាក្យ «Transport Elevated Bus»។
ប្រសិនជាអ្នកជិះរថយន្ដផ្ទាល់ខ្លួន នោះអ្នកមិនដឹងថា ត្រូវនឹងធ្វើយ៉ាងដូចម្ដេចឡើយ នៅពេលដែលមានការកកស្ទះចរាចរណ៍។ អ្នកច្បាស់ជាក្ដៅក្រហាយណាស់ ព្រោះអ្នកទៅមុខមិរួច ទៅក្រោយក៏មិនបាន។ ប៉ុន្តែឡានក្រុង «TEB» ដែលមានកំពស់ទាំងអស់ ៥ម៉ែត្រនេះ នឹងរត់កន្លងពីលើការកកស្ទះ យ៉ាងរំភើយជាទីបំផុត។ ជាមួយទំហំដ៏ធំទូលាយ ទាំងទទឹង ទាំងបណ្ដោយនោះ រថយន្ដក្រុង «TEB» ក្នុងជំហានដំបូងនេះ [...]