គំរូ អាយវ័ឆ (iWatch) ថ្មី ទទួលការចាប់អារម្មណ៍ខ្លាំង (vdo)
កាលពីឆ្នាំមុនមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple មានគម្រោងនឹងចេញនូវផលិតផលថ្មី ដែលជាប្រភេទនាឡិកាអាចពាក់បាន នឹងត្រូវបានគេគិតថា ជានាឡិកាទំនើប ដែលអាចមានឈ្មោះថា iWatch ។ ពាក្យចចាមអារ៉ាមជាច្រើន ដែលបានធ្វើឲ្យលេចចេញជាបន្តបន្ទាប់ ធ្វើឲ្យគេដឹងពីរចនាគំរូនៃនាឡិកាទំនើបថ្មីនេះ ចេញជាបន្តបន្ទាប់ពីប្រភពផ្សេងៗគ្នា ។
គំរូរចនារបស់អាយវ័ឆ នាឡិការថ្មីរបស់អាប់ផល។ (រូបថត ក្រុមហ៊ុន)
បច្ចេកវិទ្យា - ដោយឡែកកាលពីចុងឆ្នាំ ២០១៣ ដែលទើបកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនល្បីល្បាញ ខាងផលិតផលដូចជា សំលៀកបំពាក់ កាបូប មួក និងស្បែកជើងជាដើម បានធ្វើការបញ្ចេញនូវនាឡិកាទំនើបថ្មីដ៏គួរឲ្យទាក់ទាញ ហើយនាឡិកានោះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Nike+ FuelBand ។
[...]