Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

រដូវភ្ជំបិណ្ឌ បានមកដល់។ នៅតាមទីអារាមនីមួយៗ ក្រៅពីអ្នកដែលយកម្ហូបចំណីទៅវត្ត ដើម្បីឧទ្ទិសកុសល​ឧទ្ទិស​ជូនញាតិសន្តាន ដែលបានចែកឋានទៅហើយនោះ គេនៅឃើញមានទុរគតជនជាច្រើនផ្សេងទៀត ដែលបានធ្វើដំណើរទៅវត្តដែរ តែមិនមែនដើម្បីទៅធ្វើបុណ្យ បញ្ជូនកុសលនោះទេ តែដើម្បីទៅ​«សុំទាន»​ពី​សប្បុរសជនទៅវិញ។

ភាគច្រើនពីក្នុងចំណោមនោះ ជាកុមារៗ ដែលធ្លាប់ដើរសុំទាន និងរើសអេដចាយ បានអះអាងថាការមក​សុំ​ទាននៅក្នុងវត្ត មិនត្រឹមតែបានប្រាក់ច្រើននោះទេ ថែមទាំងទទួលបានបាយម្ហូប ដែលព្រះសង្ឃចែក ដើម្បី​យកទៅផ្ទះនោះថែមទៀត។

កុមារា កក្កដា មានអាយុ១៣ឆ្នាំ ដែលធ្លាប់ដើររើសអេដចាយ ដើម្បីបានកម្រៃតិចតួច ជួយដោះទាល់​ឪពុក​ម្តាយនោះ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលបុណ្យភ្ជំបិណ្ឌនេះ ខ្លួនបានឈប់ រើសអេដចាយ ជាបណ្តោះ​អសន្ន​សិន។ កុមារាដែលមានលំនៅដ្ឋាននៅចំការដូងរូបនេះ បន្តថា ខ្លួនបានមកសុំទាននៅវត្តវិញម្តង ព្រោះ​រក​បាន​ទាំងប្រាក់ ដែលគេចែកទានឱ្យ [...]

មុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ព្រោះតែចង់បាននូវការ«គាំទ្រ» ពីប្រជាពលរដ្ឋ ពិសេសពីក្រុមយុវជន បានបង្កើតឲ្យមានក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋដែលហៅថា «គោលនយោបាយចាស់ សកម្មភាពថ្មី»។ តាមគោល​នយោបាយចាស់ សកម្មភាពថ្មីនេះ បែរជាបានបង្កឲ្យមាន«វិបត្តិ»ដីធ្លី រឹតកាន់តែធំឡើងៗ គ្មានវិធានការ​ទប់​ស្កាត់ និងដោះស្រាយបញ្ហាដែលកើតឡើងនោះ។

ឯអ្នកអនុវត្តន៍មួយចំនូនធំ (ដូចជាក្រុមនិស្សិត មន្រ្តីពាក់ព័ន្ធ និងអ្នកមានអំណាច) បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានបង្កឡើង នូវ«ទុក្ខទោស»ដល់ប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់ តាមរយៈការឆក់ប្លន់ដីធ្លី និងការប្រ់ប្រាស់នូវអំណាចយោធា ក៏ដូចជាតុលាការ ក្នុងការគម្រាមកំហែង និង​ចាប់ខ្លួនជាដើម។

លោក រស់ សួរ មន្រ្តីច្បាប់របស់គណបក្សសង្គ្រោះជាតិ បានពន្យល់លើករណីនេះថា ដល់បច្ចុប្បន្ននេះ ក្រោយប្រជាពលរដ្ឋមានរឿង និងមិនអាចទ្រាំរស់នៅ ទាំងវេទនាគ្មានលំនៅ គ្មានជំរក គ្មានការហូបចុក​គ្រប់​គ្រាន់ ក៏តែងតែស្វែងរកអន្តរាគមន៍ ពីគ្រប់មន្រ្តី អាជ្ញាធរមានសមត្ថកិច្ច តែគ្មានកិច្ចអន្តរាគមន៍ ឬដំណោះ​ស្រាយ​ឡើយ។ ប្រជាពលរដ្ឋមួយភាគ បានបង្ខំចិត្តឡើងមកភ្នំពេញ ដើម្បីបានការអន្តរាគមន៍ពីថ្នាក់ជាតិ។ តែជានិច្ចកាល ការព្យាយាមរបស់ពួកគាត់ ត្រូវបានរារាំង រំខាន ឬបង្ក្រាប ដោយក្រុមអាជ្ញាធរបញ្ជាដោយ​រដ្ឋាភិបាលទៅវិញ។ មិនត្រឹមតែប៉ុណ្ណេះ បែរជាបានលាបពណ៌ឲ្យពួកគាត់ថា ជាក្រុមជ្រុលនិយម ជាក្រុម​បក្ស​ប្រឆាំង ឬជាក្រុមឈ្នះបានដី ចាញ់បានប្រាក់ទៅវិញ។

តែអ្វីដែលគួឲ្យកត់សំគាល់ក្នុងរឿងដីធ្លីនេះ បែរជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា​នេះ លើកឡើងថា«មិន»បានដឹងឮ ឬមិនបានទទួលព័ត៌មានទាល់តែសោះ ក្នុងរឿងវិវាទដីធ្លីរបស់​ប្រជា​ពលរដ្ឋ​ទៅវិញ។ មិនត្រឹមតែមិនទទួលដឹងឮ លោកបែរជាទម្លាក់ការទទួលខុសត្រូវ និងការដោះស្រាយ​ទាំង​អស់ ទៅឲ្យមន្រ្តីថ្នាក់ក្រោមឲ្យទទួលថ្មបាក់ជំនួស។ លោក រស់ សួរ បានសង្កត់ធ្ងន់ថា៖ «បើថ្នាក់លើមិនបញ្ជា ថ្នាក់ក្រោមក៏មិនងាយ នឹងហ៊ានធ្វើល្មើសច្បាប់ដែរ»។

មន្រ្តីច្បាប់រូបនេះបានចាត់ទុកថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺជាសម្តី «ក្មេងអាយុមួយឆ្នាំ» ដែល​បានទម្លាក់ការទទួលខុសត្រូវទាំងស្រុង ទៅថ្នាក់ក្រោម ក្នុងនាមខ្លួនជាប្រមុខដឹកនាំ របស់ប្រទេសទាំងមូល​នោះ។ លោកបានបន្ថែមថា «ហេតុផល» នៃការទម្លាក់ចោលការទទួលខុសត្រូវនេះ មានបួនយ៉ាង ស្មើនឹង​លោកនាយករដ្ឋមន្រ្តី បង្កើតឲ្យមានពាក្យមួយឃ្លាបន្ទាប់ពីពាក្យថា «គោលនយោបាយចាស់ សកម្មភាពថ្មី» គឺ«នយោបាយថ្មី ទ្រឹស្រ្តីចាស់»។

មន្រ្តីបក្សសង្គ្រោះជាតិនេះ បានចាត់ទុកថា«នយោបាយថ្មី ទ្រឹស្រ្តីចាស់» ដែលលោកនាយករដ្ឋមន្រ្តីកំពុង​តែ​ប្រើប្រាស់ ក្នុងរឿងដីធ្លីនេះ ព្រោះតែលោកចង់«ស្តារ»ឡើងវិញ នូវការគាំទ្រពីប្រជាពលរដ្ឋ សិស្ស និស្សិត ក្រោយពីមានការប្រឆាំងមិនឈប់ឈរ ពីប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសនោះ។

តាមរយៈ «នយោបាយថ្មី ទ្រឹស្រ្តីចាស់» នេះមាន«បួន»ជំហាន ដែលត្រូវបានមន្រ្តីច្បាប់នេះសង្កេតឃើញ និង​លើកមកបង្ហាញ រួមមានជំហានទីមួយ ដោយលោកនាយករដ្ឋមន្រ្តីដឹងខ្លួនឯងជាមុនថា ប្រជាប្រិយភាព​របស់​ខ្លួនត្រូវបានធ្លាក់ចុះ ព្រោះតែអំពើពុករលួយ នៃមន្រ្តីក្រោមឱវាទរបស់ខ្លួនមួយចំនួន តាមរយៈ​«ទំនាស់ដីធ្លី»​ជាមួយប្រជាពលរដ្ឋ។ ខ្លួនបានដឹងច្បាស់ ពីបញ្ហាដែលកើតឡើង ដែលនាំឲ្យប្រជាពលរដ្ឋភាគច្រើន បោះបង់​នូវជំនឿទុកចិត្តលើខ្លួនតទៅទៀត។ តែលោក ហ៊ុន សែន មិនរកវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ឬធ្វើការ​ស្រាវជ្រាវ ពីឬសគល់នៃបញ្ហាឡើយ។ ហើយជឿតាមតែរបាយការណ៍ខុសពីការពិត នៃក្រុមជំនិតខ្លះ​របស់​ខ្លួន បែរជាបង្គាប់បញ្ជា ឲ្យបង្កើត«បញ្ហាក្នុងបញ្ហា»ទៅវិញ ដូចជាការប្រើប្រាស់​កម្លាំង«ហិង្សា»​របស់​សមត្ថកិច្ច​ចម្រុះជាតិ មកលើប្រជាពលរដ្ឋជាដើម។

ជំហានទីពីរដែលជាដំណាក់កាលមួយ លោកនាយករដ្ឋមន្រ្តី មិនអាចអន្តរាគមន៍ខ្លួនឯងលែងបាន ក្នុងរឿង​ទំនាស់ដីធ្លីនេះ ព្រោះតែចង់រក្សានូវ«មុខមាត់»របស់ខ្លួន។ មានន័យថា អ្នកណាបង្កឡើង អ្នកនោះត្រូវតែ​ទទួលខុសត្រូវ (តាមតំបន់ និងបណ្តាខេត្តរៀងៗខ្លួន)។ ជំហានទីបី ការគ្រប់គ្រង ឬបង្គាប់បញ្ជាមន្រ្តី​ក្រោម​ឱវាទ លែងមានប្រសិទ្ធិភាព មានន័យថា ពួកគេ(មន្រ្តីក្រោមឱវាទ) «ដុះស្លាប» អាចរស់ និងហើរដោយខ្លួន​ឯង​បានហើយ ដោយមិនចាំបាច់ស្តាប់ការបង្គាប់ ឬបង្រៀនពីអ្នកណាឡើយ។ និងជំហានទីបួនចុងក្រោយ គឺ អនុសាសន៍ ឬបទបញ្ជា របស់ខ្លួន(នាយករដ្ឋមន្រ្តី) លែងមានប្រសិទ្ធិភាព មានន័យថា អ្វីដែលប្រមុខ​រដ្ឋាភិបាល​លើកឡើង ជាសំដីដូច«ក្មេងបៀមដៃ»។ ព្រោះតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក​និយម មន្រ្តីទាំងនោះមិនខ្វល់ មិនស្តាប់ មិនគោរព ឬមិនអនុវត្តន៍តាមអនុសាសន៍ បទបញ្ជា ឬច្បាប់ដែល​មានជាធរមានឡើយ។

លោក រស់ សួរ បានធ្វើការពន្យល់ទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងនោះ លោកនាយករដ្ឋមន្ត្រី ត្រូវមាន​វិធានការ​ដោះស្រាយជាបន្ទាន់ កុំទុកដល់ក្លាយជា«ដំបៅរីក ឬទំនប់បាក់» ហើយទើបខ្នះខ្នែងមកធ្វើជា​ជួយ​នោះ។ ច្បាប់ស្តីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ច្បាប់ភូមិបាល ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ ច្បាប់នីតិវិធីរដ្ឋប្បវេណី និងច្បាប់នីតិវិធីព្រហ្មទណ្ឌ ទាំងអស់នេះ គ្រប់​គ្រាន់សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុវត្ត និងកំរិតដាក់ទោស ទៅលើមន្រ្តីក្រោមឱវាទរបស់ខ្លួន ឬបុគ្គលមានអំណាចណាមួយ ដែលប្រព្រឹត្តិខុសបាន។ តែនេះលោកមិនអនុវត្ត មានន័យស្មើនឹងលោក «បើកដៃ» ឲ្យក្រុមទាំងនោះ ប្រព្រឹត្តខុសតទៅទៀត។ ដល់ពេលមានរឿង ឬទឹកដល់ច្រមុះ«រត់»យករួចខ្លួន​តែរៀងខ្លួន៕

មន្ត្រី​បក្ស​ប្រឆាំង៖ ហ៊ុន សែន កំពុង​អនុវត្តន៍​«នយោបាយ​ថ្មី ទ្រឹស្តី​ចាស់» ក្នុង​រឿង​ដីធ្លី
សុខ សំអឿន៖ អនុសាន៍ និង​ស.ជ.ណ មិន​មែន​ជា​«ច្បាប់»

សុខ សំអឿន៖ អនុសាន៍ និង​ស.ជ.ណ មិន​មែន​ជា​«ច្បាប់»

កងកម្លាំងរបស់អាជ្ញាធរ ដែលត្រូវបានបញ្ជូនទៅដាក់នៅមុខពលរដ្ឋអ្នកតវ៉ា។ (រូបថត MONOROOM.info/ N.W)

ពាក់ព័ន្ធនឹងបញ្ហាអនុសាសន៍ ឬស.ជ.ណ នេះ ច្រើនកើតឡើងក្នុងរឿងទំនាស់ដីធ្លី។ មន្រ្តីរដ្ឋាភិបាល​ទាំង​ថ្នាក់ក្រោម ទាំងថ្នាក់លើមួយចំនួនធំ មិនបានអនុវត្តច្បាប់ ដែលមានជាធរមាននោះឡើយ ហើយតែងតែបង្ក​ហេតុនេះ ឬហេតុនោះ តាមរយៈអនុសាសន៍ ឬ ស.ជ.ណ ជាមួយប្រជាពលរដ្ឋ មិនចេះចប់ មិនចេះហើយ ឲ្យតែមានប្រយោជន៍សម្រាប់ខ្លួន ឬបក្សពួករបស់ខ្លួន។

តែផ្ទុយមកវិញ បើអនុសាសន៍ ឬស.ជ.ណ នោះមិនមានប្រយោជន៍សម្រាប់បក្សពួកខ្លួនទេ នោះពូកខ្លួន (ជា​ពិសេសបុគ្គលមានអំណាចមួយចំនួន) ក៏មិនបានគោរពដែរ ហើយថែមទាំងអនុវត្តផ្គើន (ផ្ទុយ) ទាំងកំរោល រហូតដល់យកកម្លាំងសមត្ថកិច្ចរបស់ជាតិទៅសំឡុត ឬកំហែងប្រជាពលរដ្ឋរងគ្រោះ ទាំងនោះថែមទៀត។ ក្រុមនោះ [...]

មតិ៖ យុត្តិសាស្រ្ត នៃ​ការ​ឈ្លានពាន​ខ្មែរ​របស់​យួន តាម​រយៈ​«ច្រែះ​ស៊ី​ដែក»

មតិ៖ យុត្តិសាស្រ្ត នៃ​ការ​ឈ្លានពាន​ខ្មែរ​របស់​យួន តាម​រយៈ​«ច្រែះ​ស៊ី​ដែក»

ម្ចាស់គណនេយ្យ​ហ្វេសប៊ុក​មួយរូប លោក ហុង សុខ (Hong Sok) បានធ្វើការបកស្រាយពី «ហេតុនិងផល» ដែល​អាច​នាំ​ឲ្យ​មាន​«ច្រែះស៊ីដែក»នេះ ដោយបានយក«លំហូរ» នៃជនអន្តោប្រវេសន៍​​វៀតណាម​ចូលកម្ពុជា ដោយ​សេរី និងគ្មានវិធានការទប់ស្គាត់ ពីរដ្ឋាភិបាល មកបកស្រាយ និងពន្យល់​យ៉ាង​ក្បោះក្បាយ។ ប្រិយមិត្ត​ហ្វេសប៊ុក​រូបនេះ បានសរសេរថា៖ «បច្ចុប្បន្ននេះ ប្រទេសវៀតណាម កំពុង​ផ្ដើមប្រើ​យុទ្ធសាស្រ្ដ​ច្រែះស៊ីដែក ជា​លើក​ទី៤ តាម​រយៈ​​ការ​​បំភ្លៃប្រវត្តិសាស្រ្ត ខ្មែរ​កម្ពុជា​ក្រោម»។

នៅក្នុងការពិពណ៌នាជាបន្ត លោក ហុង សុខ បានទទួលស្គាល់ថា លោក ហូ ជីមិញ គឺជាអតីត​ថ្នាក់​ដឹកនាំ​កំពូល​របស់​​ប្រទេស​វៀតណាម ​ដែលបានដឹកនាំ ឲ្យប្រទេសនេះមានភាពរឹងមាំ ក្នុងការបន្ត​ឈ្លាន​ពាន​យក​ទឹកដី​​កម្ពុជា។ ដើម្បីពង្រឹងនូវអំណាចរបស់ខ្លួន លោក ហូ ជីមិញ បានបង្រៀនជនជាតិរបស់ខ្លួន ចេះប្រើនូវ​យុទ្ធសាស្រ្ត​​«ច្រែះ​ស៊ីដែក»ជាមួយកម្ពុជា។ លោក ហុង សុខ [...]

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

ទស្សនៈ - អ្វីដែលជាការពិតនោះ នរណាៗក៏ដឹងដែរថា ទាំងលោក សម រង្ស៊ី និងទាំងលោក កឹម សុខា សុទ្ធសឹង​ជា​បញ្ញាជនដែលមានសញ្ញាប័ត្រខ្ពស់ៗ។ ពួកលោកនៅពេលនេះ អាចទទួលបានការគាំទ្រ ដែលមានចំនួនកាន់តែច្រើន​ឡើងៗ ពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងពីប្រទេសធំៗមួយចំនួននោះថែមទៀត។ លោក សម រង្ស៊ី ផ្ទាល់ អាចត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញខាងសេដ្ឋកិច្ចមួយរូប ដែលនឹងធ្វើឲ្យប្រទេសជាតិងើប​ស្ទុះលឿនទៅ​មុខ ប្រសិនណាជាលោកមានអំណាចនៅក្នុងដៃ។

ប៉ុន្តែមុននឹងគុណសម្បត្តិខាងលើ ត្រូវបានយកមកអនុវត្តន៍ដោយប្រសិទ្ធិភាពនោះ គណបក្សប្រឆាំងត្រូវឆ្លងកាត់​ដំណាក់កាលសំខាន់ៗជាច្រើន និងត្រូវត្រៀមខ្លួនឲ្យបានពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការកាន់អំណាចមួយ ប្រកបដោយឧត្ដមភាព និរន្ដភាព និងគ្មានការបង្ហូឈាម។ ហើយដំណាក់កាលដែលសំខាន់នោះ គឺការគាំទ្រពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...