ទារិកាចំម្លែកកើតមកខ្លួនមួយក្បាលពីរ រស់បានតែមួយម៉ោង
ស្ត្រីជាម្ដាយ ដែលបង្កើតបានកូនចម្លែកនេះ មានឈ្មោះ តូច វឿន អាយុ ២៨ឆ្នាំ ជាភរិយារបស់លោក ពេជ្រ សំអុន អាយុ៣០ឆ្នាំ។ អ្នកទាំងពីររូប ជាកសិករនៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក ខេត្ដស្វាយរៀង។ កូននេះ ជាកូនដំបូងរបស់អ្នកស្រី នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមី អស់រយៈពេលជិត២ឆ្នាំមកនេះ។
លោក ពេជ្យ សំអុន ជាស្វាមីបានរៀបរាប់ថា ដំបូងប្រពន្ធរបស់គាត់សម្រាលកូននេះមិនរួចទេ នៅឯស្រុករមាសហែក រហូតមកដល់មន្ទីរពេទ្យបង្អែកខេត្ត ទើបគ្រូពេទ្យសម្រេចចិត្តវះកាត់។ លោកបន្តថា ពេលវះកាត់ហើយភ្លាមៗ កូនរបស់លោកមានសុខភាពល្អធម្មតាទេ មានទម្ងន់២,៩០គីឡូក្រាម។
បុរសជាឪពុកទារិកាខាងលើ និយាយទាំងហួសចិត្ត ដោយមិននឹកស្មានថាកូនរបស់ខ្លួន កើតមកមានរូបរាងខុសពីក្មេងដ៏ទៃដូច្នេះសោះ ហើយរឿងដែលគួរឲ្យសោកស្តាយបំផុតនោះ [...]