ផឹកទឹកនោម និងទឹក«កាម»សត្វលា ថតដាក់ទូរទស្សន៍
នៅក្នុងកម្មវិធីទូរទស្សន៍មួយ ឈ្មោះ «កត្តាធ្វើឲ្យភ័យ (Fear Factor)» នៅសហរដ្ឋអាមេរិក យុវជនយុវនារី ជាបេក្ខជន បេក្ខនារី ចំនួន៦នាក់នៅក្នុងកម្មវិធីនោះ បានលើកយកមកផឹក នូវទឹកនោម និងទឹក«កាម» របស់សត្វលា។
ពួកគេ ត្រូវបែកចែកជាង៣ក្រុម មួយក្រុមមានពីរនាក់ ហើយត្រូវផឹកទឹកនោម និងទឹកកាម របស់សត្វលា ដើម្បីឈានទៅឈ្នះរង្វាន់ ៥ម៉ឺនដុល្លា (ត្រូវជា៤ម៉ឺន៥ពាន់អ៊ឺរ៉ូ)។
ក្នុងឈុតនេះ ដែលមានចំណងជើង ភេសជ្ជៈរបស់សត្វលា (Donkey Juice) ត្រូវបានហាមឃាត់ មិនឲ្យចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ទេ កាលពីឆ្នាំ២០១២កន្លងទៅ។ ប៉ុន្តែនៅឆ្នាំនេះ ស្ថានីយទូរទស្សន៍ ដូចជាទទួលបានសេរីភាពជាងមុន!
នរណាខ្លះ ចង់សាកល្បងដែរ?