ខ្មោចលងក្នុងមន្ទីរពេទ្យ? ចង់ថតពីអាគារទទេស្អាត តែ...
កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងមន្ទីរពេទ្យ លេដ្ស៍ (Leeds) បុគ្គលិកប្រចាំការពេលយប់ លោក អេនដ្រូវ ម៉ៃប៊ន (Andrew Milburn) មានបំណងចង់ ផ្ញើរសារចុងក្រោយមួយ ដើម្បីជូនពរ«រាត្រីសួស្ដី» ទៅឲ្យសង្សារបស់នាយ។ ប៉ុន្តែសារចុងក្រោយនេះ ក៏ដើម្បីចង់បង្ហាញទៅសង្សារបស់លោក ថាលោកពិតជាកំពុងធ្វើការ ពេលយប់ ក្នុងមន្ទីរពេទ្យនោះមែន។ ហើយដើម្បីផ្គាប់ចិត្ត និងអះអាងប្រាប់ នារីកំពូលស្នេហ៍របស់ខ្លួន លោក អេនដ្រូវ ម៉ៃប៊ន បានថតរូបមួយសន្លឹក ផ្ញើរទៅសង្សាខ្លួន តាមរយៈកម្មវិធី «Snapchat» នៅក្នុងទូរស័ព្ទដៃ។
នៅពេលនោះ បុគ្គលិកអាយុ២១ឆ្នាំ ដែលប្រចាំការនៅពេលយប់នេះ មិនបានគិតថា ទិដ្ឋភាពទូទៅដែលខ្លួនបានថតនោះ មានជាប់មកជាមួយ នូវស្រមោលមួយ ដូចខ្មោចក្មេងស្រីម្នាក់ ដែលពាក់អាវជាប់សំពត់ ពណ៌សនោះទេ។ លោក អេនដ្រូវ ម៉ៃប៊ន បានយករូបថតនេះ ទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបសលោក ហើយភ្លាមៗនោះ អ្នកចុច«Like» និង«Share» បានកើនឡើងរាប់សិបពាន់នាក់ [...]