បុរសជាតិបារាំងម្នាក់ឆ្លងមហាសាគរ អាត្លង់ទិក ដោយចែវទូក
ជនជាតិបារាំងអាយុ៣៨ឆ្នាំមួយរូប លោក នីកូឡា ហ្សារ៉ូសៃ (Nicolas Jarossay) បានចាប់ផ្ដើមធ្វើដំណើរ ចេញពីកំពង់ផៃក្រុងប្រារីយ៉ា (Praia) នៃកោះ «Cap Vert (ខាងលិចទ្វីបអាហ្វ្រិក)» ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទិក តាមទូកចែវមួយ ដោយគ្មានត្រូវការជំនួយ អ្វីផ្សេងទាំងអស់។ នេះបើតាមការអះអាងឲ្យដឹង របស់ក្រុមអ្នករៀបចំដំណើរផ្សងព្រេង ដែលកម្រកើតមានមួយនេះ។ ក្រុមអ្នករៀបចំបានឲ្យដឹងទៀតថា វាជាការប៉ុនប៉ងមុនគេ និងលើកដំបូងបង្អស់ ក្នុងការឆ្លងកាត់មហាសាគរ អាត្លង់ទិក ជាមួយនឹងមធ្យោបាយ ត្រឹមតែ«ទូកចែវ» និងតាមលក្ខណៈ«ធម្មជាតិ»សុទ្ធសាធ។
លោក នីកូឡា ហ្សារ៉ូសៃ ដែលជាអ្នកជំនាញខាងជួយសង្គ្រោះ (Pompier professionnel) មានកំពស់១ម៉ែត្រ៩០ និងដែលមានទំងន់៩០គីឡូក្រាម បានអនុវត្តវិញ្ញាសារ ចែវទូក របៀបនេះ តាំងពី៨ឆ្នាំមកហើយ។ លោកតែងធ្វើការចែវគាស់ទឹក ដោយឈរនៅលើក្ដារាបស្មើមួយ។ អ្នកធ្វើដំណើរផ្សងព្រេងរូបនេះ [...]