Posts in ‘សម្រាំងកំសាន្ដ’ Category

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

គ្រាន់តែចម្រៀង ហ្គាំណាំ ស្តាយ (Gangnam style) មួយបទ ព្សាយរកចំណូលបានរាប់សិបលានដុល្លា រួចទៅហើយ។ អ្នក​ចម្រៀងកូរ៉េខាងត្បូងរូបនេះ សង្ឃឹមថានឹងរកបានចំណូលបន្តទៀត ជាមួយនឹងបទចម្រៀងថ្មីមួយទៀត ដែលទើបនឹង​ចេញផ្សាយកាលពីថ្ងៃ១៣ខែមេសាកន្លងទៅ។


ការប្រគុំតន្ត្រីដ៏ធំសម្បើម នៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៣មេសា ដើម្បីបញ្ចេញបទ«ជេនធលមែន»ជាលើកដំបូង។

ចម្រៀងក្រោយនេះ មានទម្រង់ប្រហាក់ប្រហែល នឹងចម្រៀងមុន ដែលទទួលការជោគជ័យហួសពីការស្មាននោះដែរ ដូច​ជាការរៀបចំសាច់រឿង ដែលកំប្លែងក្រម៉ាច់ក្រមើម មានចង្វាក់ញ៉ាក់ជាភ្លេងអេឡិកត្រូនិក តែមានក្បាច់រាំ ខុសប្លែកគ្នា​បន្តិច។ រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃចេញផ្សាយ នៅលើគេហទំព័រចែកផ្សាយវិដេអូ យូធូប (Youtube) ដ៏ល្បី ចម្រៀង​«ជេនធលមែន (Gentleman)» [...]

អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

បុរសអាយុ៤៧ឆ្នាំម្នាក់នេះ បានរស់នៅក្នុងព្រៃដ៏ជ្រៅ មួយចំហៀងទៀតនៃពិភពលោក ហើយទើបតែ​ត្រូវបាននគរបាល​ចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់កំពុងតែលួច ម្ហូបចំណីនៅក្នុងតង់បោះជំរុំ របស់ពួកយុវជន ក្នុងរដ្ឋមែន (Maine) សហរដ្ឋអាមេរិក។


រូបថតរបស់ គ្រីស្តូហ្វើរ ក្នៃធ៍ ថតដោយនគរបាលតំបន់។

កាសែតតេលេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេសបានរាយការណ៍ថា គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បានយក​ព្រៃ​ជាជម្រក ចាប់តាំងពីព្រឹត្តិការណ៍ ផ្ទុះម៉ាស៊ីនប្រតិករ នៅក្នុងឆេណូវីល (Tchernobyl) នាឆ្នាំ១៩៨៦។ ជាព្រឹត្តិការណ៍​ធំចុង​ក្រោយបំផុត របស់ពិភពលោក ដែលបុរសរូបនេះ នៅចងចាំ ហើយបាននិយាយប្រាប់ទៅនគរបាល នៅពេលបន្ទាប់​ពីការ​ឃាត់ខ្លួន។ ប៉ុន្តែបុរសបានបញ្ជាក់ថា នេះមិនមែនជាមូលហេតុ ដែលជម្រុញអោយគាត់ មានជីវិតចេញទៅរស់នៅ [...]

ការពិត​៥​យ៉ាង និង​ពាក្យ​ពេចន៏​ល្បីៗ របស់​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ

ការពិត​៥​យ៉ាង និង​ពាក្យ​ពេចន៏​ល្បីៗ របស់​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ

តើអ្នកធ្លាប់ស្គាល់ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែរទេ? ជាក់ស្តែងគាត់ជាកីឡាករ បាល់ទាត់ម្នាក់។ ប៉ុន្តែ​តើ​ការពិតអ្វីខ្លះ ដែលកីឡាករ រ៉ូណាល់ដូ មាន?


គ្រីស្ទែណូ រ៉ូណាល់ដូ​ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អ៊ឺរ៉ូ ២០១២។

មនោរម្យព័ងអាំងហ្វូ សូមលើកយកនូវចំណុចការពិតខ្លះៗ របស់កីឡាករឆ្នើមរូបនេះ មកជម្រាបជូនដល់​ប្រិយមិត្ត​អ្នកអាន​ឲ្យបានជ្រាប។ ចំណុចទាំងនោះមានដូចជា៖

១. គាត់មិនទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យគាត់នឹកឃើញដល់ជំងឺ ដែលសម្លាប់ឪពុករបស់គាត់។
២. គាត់មិនមានស្នាមសាក់រូបអ្វីមួយ នៅលើស្បែករបស់គាត់នោះទេ ដូច្នេះគាត់អាចបរិច្ចាគឈាម២ដង ក្នុងមួយឆ្នាំ ដើម្បី​ជួយសង្រ្គោះដល់អ្នកខ្វះខាតឈាម។

អេស្ប៉ាញ៖ រក​ឃើញ​កូកាអ៊ីន ១០០​គីឡូក្រាម ក្នុង​«ចេក»​លក់​នៅ​ឯ​ផ្សារ

អេស្ប៉ាញ៖ រក​ឃើញ​កូកាអ៊ីន ១០០​គីឡូក្រាម ក្នុង​«ចេក»​លក់​នៅ​ឯ​ផ្សារ

កូកាអ៊ីន ប្រមានជា១០០គីឡូក្រាម ត្រូវបានរកឃើញដោយនគរបាលអេស្ប៉ាញ នៅក្នុងប្រអប់ដាក់ចេក សម្រាប់យកទៅ​លក់ឯផ្សារ។ ប្រអប់ដែលពោពេញ ទៅដោយចេកនោះ មានមួយចំនួនបានដាក់ ចេញទៅលក់ខ្លះទៅហើយ ក្នុងទីក្រុង​បាសឺឡូន (Barcelona)។


ម្សៅកូកាអ៊ីន ដាក់បន្លំនៅក្នុងផ្លែចេក។

ការប្រកាសហេតុការណ៍នេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ នៅខណៈពេលដែលអ្នកលក់ម្នាក់ នៅផ្សារដ៏ធំ​មួយក្នុងទីក្រុងបាសឺឡូន ឈ្មោះផ្សារ ម៉ែកាបាណា (Mercabarna) បានជូនដំណឹងនេះទៅអោយនគរបាលតំបន់ ពីវត្តមាន​របស់កញ្ចប់គ្រឿងញៀន នៅក្នុងប្រអប់ដាក់ចេកសម្រាប់លក់។

អ្នកលក់រូបនោះ បានថ្លែងប្រាប់អ្នកកាសែតថា ភ្នាក់ងារនគរបាលបាន ប្រមូលយកទៅពិនិត្យទាំងអស់ នូវប្រអប់ដាក់ចេក​ទាំងនោះ ដែលមានមួយចំនួនត្រូវបានលក់ដាច់ និងមួយចំនួនទៀតត្រូវបាន [...]

ទិញ​សំបុត្រ​យន្ដហោះ ដែល​មាន​តម្លៃ​ទៅ​តាម​«ទម្ងន់»​របស់​អ្នក

ទិញ​សំបុត្រ​យន្ដហោះ ដែល​មាន​តម្លៃ​ទៅ​តាម​«ទម្ងន់»​របស់​អ្នក

«ចំណាយលុយ ទៅតាមទម្ងន់ដែលអ្នកមានប៉ុណ្ណោះ» ជាការផ្សាយអោយដំណឹង នៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ នៅលើទំព័របន្ទាប់មកទៀត សម្រាប់ការកក់សំបុត្រ គេនឹងឃើញតម្លៃក្នុងមួយគីឡូក្រាម។ ជាឧទាហរណ៍ ជើងហោះ​ហើរ​មួយពីទីក្រុងហ្វាឡេអូឡូ (Faleolo) ទៅតំបន់ម៉ាតាវ (Matao) សំបុត្រយន្ដហោះនឹងលក់តាមចំនួនគីឡូ ដែលគិតមួយ​ដុល្លា​អូស្ត្រាលី ក្នុងមួយគីឡូ។ ចំណែកជើងហោះហើរពី ហ្វាឡេអូឡូ ទៅតំបន់មួយទៀត ឈ្មោះអាស៊ូ (Asau) មានតម្លៃ១,៣២​ដុល្លាអូស្ត្រាលី ក្នុងមួយគីឡូ។

និយាយអោយខ្លី បើអ្នកមានមាឌតូច ឬស្គម អ្នកនឹងចំណាយថ្លៃសំបុត្រយ៉ាងថោកជាទីបំផុត។ តែជាអកុសល សម្រាប់អ្នក​ដែលធាត់ចុះខ្លាញ់ អ្នកនឺងត្រូវចំណាយលុយ ទិញសំបុត្រយ៉ាងលើសលប់។

អោយសម្ភាសតាមវិទ្យុអូស្ត្រាលី អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ សាម៉ាវ អ៊ែរ គ្រីស ឡង់ថុន (Chris Langton) បាន​អះអាងថា គ្រួសារដែលមានសមាជិកច្រើន និងតូចៗ ជាអ្នកដែលទទួលបាននូវការផ្ដល់ជូនពិសេសនេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...