Posts in ‘សម្រាំងកំសាន្ដ’ Category

ឥណ្ឌា៖ និស្សិត​បី​រូប រួម​គ្នា​បង្កើត​​អាវ​ទ្រ​សុដន្ដ «ប្រឆាំង»​ការ​រំលោភ

ឥណ្ឌា៖ និស្សិត​បី​រូប រួម​គ្នា​បង្កើត​​អាវ​ទ្រ​សុដន្ដ «ប្រឆាំង»​ការ​រំលោភ

ដើម្បីប្រយុទ្ធប្រឆាំងនឹង ការចាប់រំលោភ ដែលតែងកើតមានជារឿយៗ ក្នុងប្រទេសឥណ្ឌានោះ និស្សិតបីនាក់ បានបង្កើត​នូវអាវទ្រនាប់ប្រឆាំងការរំលោភមួយឡើង ដោយមានដាក់បញ្ចូលនៅក្នុងនោះ ជាចរន្តអគ្គិសនី អោយឆក់ជនណាក៏ដោយ ដែលហ៊ានលូកមកប៉ះស្ទាបសុដន្ដរបស់ពួកនាង។ អាវក្នុងរបស់ស្រីនេះ នឹងអាចដាក់មកលក់ ក្នុងចុងខែមេសានេះ។


អាវទ្រនាប់ នឹងគ្រឿងបំពាក់ខ្លះៗ ដែលជម្រុញអោយមានចរន្ដឡើងដល់ ៣៨០០គីឡូវ៉ុល។

អាវក្នុងរបស់ស្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភ នៅប្រទេសឥណ្ឌា៖ ជាគំនិតរបស់និស្សិតបីរូប (ស្រីពីរ ប្រុសម្នាក់) ដែលកំពុងរៀននៅក្នុងសាលាវិស្វកម្មមួយ នៅឆេនណៃ (Chennai) ប៉ែកខាងត្បូងនៃប្រទេស។ អាវនេះមានទម្រង់មិនខុស​ពីអាវ​ទ្រ​សុដន្ដធម្មតា នោះទេ តែបានដាក់បន្ថែមនូវចរន្ដអគ្គិសនី សម្រាប់«ឆក់»ជនណា [...]

ស៊ុយអែដ៖ យក​ម៉ាស៊ីន​លាយ​បេតុង មក​ផ្សំ​ទឹក​គ្រឿង​ធ្វើ​ម្ហូប

ស៊ុយអែដ៖ យក​ម៉ាស៊ីន​លាយ​បេតុង មក​ផ្សំ​ទឹក​គ្រឿង​ធ្វើ​ម្ហូប

អធិការកិច្ចផ្នែកអនាម័យ របស់ប្រទេសស៊ុយអែដ បានរកឃើញរឿងដ៏ហួសចិត្តមួយ នៅពេលបានចូលទៅត្រួតពិនិត្យ ហាងលក់ម្ហូបរហ័សមួយកន្លែង៖ ម៉ាស៊ីនលាយបេតុងធុនមធ្យមមួយ ត្រូវបានយកមកប្រើ ដើម្បីលាយផ្សំគ្រឿង​សម្រាប់ ទុកធ្វើម្ហូប ឬប្រលាក់សាច់។


ជាម៉ាស៊ីនលាយបេតុង តែមិនមែនសម្រាប់លាយគ្រឿងផ្សំកេប៉ាប់ទេ។

អធិការទទួលខុសត្រូវរឿងនេះ លោក ស្វេន អ៊ីជ ស្វេនសុន (Sven-Inge Svensson) បានពន្យល់ប្រាប់អ្នកកាសែតថា «គេ មិនទិញម៉ាស៊ីនសម្រាប់លាយផ្សំគ្រឿងទាំងនោះទេ ព្រោះវាថ្លៃពេក។ ដូច្នេះគេសម្រេចចិត្ត ទិញម៉ាស៊ីនមួយបែបផ្សេង ទៀត។ តែម៉ាស៊ីននេះ វាពិបាកសំអាត (...) ហើយក៏មិនមែនជារឿងល្អដែរ។»

លោកអធិការ ថែមទាំងបានលឺអ្នកធ្វើការ នៅក្នុងហាងលក់ម្ហូបរហ័សមួយនេះ មិនដែលខ្វល់ខ្វាយ ពីថ្នាំពណ៌ដែលលាប ពីលើម៉ាស៊ីន [...]

បារាំង៖ លេច​ដំណឹង​ថា តារា​មាន​ទំនាក់​ទំនង​«ពិសេស» ជា​មួយ​ប្រធានាធិបតី

បារាំង៖ លេច​ដំណឹង​ថា តារា​មាន​ទំនាក់​ទំនង​«ពិសេស» ជា​មួយ​ប្រធានាធិបតី

តារាភាពយន្ដបារាំង បានប្ដឹងទៅតុលាការទីក្រុងប៉ារីស ដើម្បីរកអោយឃើញជន ដែលបានផ្សាយពាក្យចចាមអារាមនេះ តាមបណ្ដាញអាំងធើណែត ចោទនាងថាមានទំនាក់ទំនង«ពិសេស» ជាមួយប្រធានាធិបតីលោក ហ្វ្រង់ស័រ ហូឡង់ (François Hollande)។


អ្នកស្រីហ្សូលី ហ្គាវេ នៅក្នុងភាពយន្ដ«គ្មានទុកស្លាកស្នាម»។

មេធាវីរបស់តារាភាពយន្ដ លោកវ៉ាំងសង់ តូលេដាណូ (Vincent Tolédano) បានដាក់ពាក្យបណ្ដឹងនេះ នៅថ្ងៃព្រហស្បត្តិ៍​ទី២៨ខែមិនាកន្លងមកនេះ។ ប្រភពស្និតនឹងប្រព័ន្ធយុត្តិធម៌ ក៏បាននិយាយថាតុលាការទីក្រុងប៉ារីស បានទទួលរួចហើយ នូវពាក្យបណ្ដឹងរបស់អ្នកស្រីហ្សូលី ហ្គាវេ (Julie Gayet) នៅថ្ងៃដដែលនេះ ដែលប្ដឹងពីបទ «ជ្រៀតជ្រៀកចូលក្នុងរឿងរ៉ាវ​ផ្ទាល់ខ្លួន និងជីវិតឯកជន»។

នៅក្នុងសេចក្ដីប្រកាសមួយផ្សាយក្នុងថ្ងៃដដែល លោកវ៉ាំងសង់ [...]

ព័តមានជ័យគ្រត៖ ធនញ្ជ័យ ចាំចំការ

ព័តមានជ័យគ្រត៖ ធនញ្ជ័យ ចាំចំការ

- ជ័យ៖ ជម្រាបសួរ បងធនញ្ជ័យ អើយ!

- ធនញ្ជ័យ៖ អើជម្រាបសួរ ... ហើយវារម៉េច មានការអី?

- ជ័យ៖ អញ្ចេះ ខ្ញុំបាទជ័យ អ្នកយកព័ត៌មានអោយមជ្ឈមណ្ឌលជ័យគ្រត។ ខ្ញុំបាទចង់ជួបសម្ភាសបងខ្លះ ថាតើបងធនញ្ជ័យ​កំពុងធ្វើអី ថ្ងៃនេះនៅទីនេះណ្នឹង?

- ធនញ្ជ័យ៖ យីមិនមានអីច្រើនទេ ខ្ញុំកញ្ជះគេវាតែប៉ុណ្ណឹង។ លោកសេដ្ឋី អោយអញមកចាំចំការ អញ​ក៏មក​ចាំចំការនេះ​ទៅ។ មកតាំងពីព្រឹកព្រលឹមអុល អញដើរបោះបង្គោលជុំវិញចំការហើយ ហើយថែមទាំង​ចង​ខ្សែរទៀត ព្រោះខ្លាចចំការ​«វារត់»​ទៅណាបាត់។ លុះមើលឃើញថា បង្គោលបោះរួចស្រេចហើយ និងចង​ខ្សែរមាំរួចកាលណា មិនមានអីត្រូវធ្វើទៀត ក៏គិត​តែពីដេកទៅ។ លង់លក់នោះ បានជិតមួយរសៀល​ទៅ​ហើយ ទើបអន្ទិតជ័យឯងដើរចូលមកនេះ បានជាភ្ញាក់ឡើងណ្នឹង ...

- ជ័យ៖ អញ្ចឹងបងដាំបង្គោលរួចហើយ ចងខ្សែរវាទៀត មែនទេ?

- [...]

ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

សាលាក្រុងម៉ូស្គូ បានប្រកាសកាលពីដើមអាទិត្យនេះ ថាខ្លួននឹងបង្កើតអោយមាន នូវបណ្ណាល័យចម្រៀងសត្វស្លាបមួយ ដើម្បីអាចអោយគេទាញយកបាន តាមអាំងធើណែត ដោយឥតគិតថ្លៃ។ ការបង្កើតនេះ ក្នុងគោលបំណង​ចង់អោយ​គេ​ស្គាល់ពី ការស្រឡាញ់ជីវិតពណ៌បៃតង នៃបណ្ដាជនរស់នៅក្នុងទីក្រុងម៉ូស្គូ។


រូបជំនួស និយាយពីសត្វស្លាបស្រុកមួយ ដែលរស់នៅក្បែរមនុស្ស។

ចម្រៀងរបស់សត្វស្លាប ដែលមានកាន់តែច្រើនទៅៗ នៅក្នុងទីក្រុង និងតំបន់ជុំវិញ នឹងត្រូវរៀបចំផ្ទុកទុក នឹងថតចម្លងទុក​នៅក្នុង កម្រងអាល់ប៊ុមមួយ ដែលនឹងចែកផ្សាយ នៅក្នុងសួនកំសាន្ដ សាលារៀន និងតាមបណ្ណាល័យ។ នេះជាការ​អោយ​ដឹង របស់លោកនាយកការិយាល័យបរិដ្ឋាន នៃសាលាក្រុង លោក អង់តុន គូបាតឆេវស្គី (Anton Koulbatchevski)។

សៀវភៅចម្រៀងនេះ នឹងមានការដាក់បង្ហាញ នូវការពន្យល់ពីគ្រប់ប្រភេទសត្វ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...