ព័តមានជ័យគ្រត៖ ធនញ្ជ័យ ចាំចំការ
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ៖ ជ័យគ្រត - រលាក់កងជើង ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: March 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
- ជ័យ៖ ជម្រាបសួរ បងធនញ្ជ័យ អើយ!
- ធនញ្ជ័យ៖ អើជម្រាបសួរ ... ហើយវារម៉េច មានការអី?
- ជ័យ៖ អញ្ចេះ ខ្ញុំបាទជ័យ អ្នកយកព័ត៌មានអោយមជ្ឈមណ្ឌលជ័យគ្រត។ ខ្ញុំបាទចង់ជួបសម្ភាសបងខ្លះ ថាតើបងធនញ្ជ័យកំពុងធ្វើអី ថ្ងៃនេះនៅទីនេះណ្នឹង?
- ធនញ្ជ័យ៖ យីមិនមានអីច្រើនទេ ខ្ញុំកញ្ជះគេវាតែប៉ុណ្ណឹង។ លោកសេដ្ឋី អោយអញមកចាំចំការ អញក៏មកចាំចំការនេះទៅ។ មកតាំងពីព្រឹកព្រលឹមអុល អញដើរបោះបង្គោលជុំវិញចំការហើយ ហើយថែមទាំងចងខ្សែរទៀត ព្រោះខ្លាចចំការ«វារត់»ទៅណាបាត់។ លុះមើលឃើញថា បង្គោលបោះរួចស្រេចហើយ និងចងខ្សែរមាំរួចកាលណា មិនមានអីត្រូវធ្វើទៀត ក៏គិតតែពីដេកទៅ។ លង់លក់នោះ បានជិតមួយរសៀលទៅហើយ ទើបអន្ទិតជ័យឯងដើរចូលមកនេះ បានជាភ្ញាក់ឡើងណ្នឹង ...
- ជ័យ៖ អញ្ចឹងបងដាំបង្គោលរួចហើយ ចងខ្សែរវាទៀត មែនទេ?
- ធនញ្ជ័យ៖ អើត្រូវហើយ។ ព្រោះខ្លាចវារត់បាត់ ទាល់តែដាំបង្គោល ចងខ្សែរវាជុំវិញទៅ ទើបចិត្តនឹងវានឹងនរ ថាវាមិនទៅណា។
- ជ័យ៖ រួចចុះគោ ក្របី ដំរី ខ្លែងឆាប គ្រៀលត្រដក់ ដែលវាចូលមក ឈូសឆាយ ដំណាំដាំដុះ ខ្ទេចទឹក ខ្ទេចដី បង្ហិចព្រៃព្រឹក្សានេះ បងគិតយ៉ាងម៉េចដែរ?
- ធនញ្ជ័យ៖ ឯណាសត្វណ្នឹងនោះ? អូនៅម្ដុំខាងកើតបន្តិច នៅខាងលិចខ្លះណ្នឹងឬ? យី ទៅខ្វល់អី លោកសេដ្ឋីអោយចាំតែចំការ មិនបានថាអោយទៅដេញមើល សត្វអស់ទាំងណ្នឹងនោះឯណា។ ពួកវាធ្វើអី ក៏ស្រេចតែវាទៅ។
- ជ័យ៖ អូ៎ ... អញ្ចឹងទៅវិញទេ? ហើយបើសត្វអស់ណ្នឹង វាឈូសឆាយដីខ្ទេចខ្ទីទៅ បាក់ទំនប់នៅខាងកើតនោះ មិនទឹកលិចបាត់ដីចំការនេះហើយទេឬ? ហើយលោកបងចាំចំការអី បើលិចទឹកអស់ហើយនោះ?
- ធនញ្ជ័យ៖ យីអាអន្ទិតនេះ មកសម្ភាសអញ និយាយវិភាគអីវែងឆ្ងាយណាស់វើយ។ បើវាដល់ដំណាក់កាលណ្នឹង ក៏មិនជាបញ្ហាអីដែរ ធនញ្ជ័យអញនឹងទៅដោះស្រាយ ជួសជុលលើកទំនប់នោះវិញទៅ។ បើដោះស្រាយមិនកើត ច្រើនណាស់ដោះស្រាយជាមួយលោកសេដ្ឋីទៅ វាស្រេចទៅហើយ។ ទៅណាវា ប្រាជ្ញាមនុស្ស ...
- ជ័យ៖ អូ៎ ... ចំជាមានប្រាជ្ញាមែន បងឯងនេះ។ តែព័ត៌មាន ដែលខ្ញុំបាទមកសម្ភាសនេះ នឹងត្រូវដាក់ផ្សាយ ហើយអាចលឺដល់លោកសេដ្ឋីណា ...
- ធនញ្ជ័យ៖ យី អាអូនឯងធ្វើនេះ គេហៅថា«បរិហាកេរ្តិ៍» ហើយអញអាចប្ដឹងបានណា។ តែកុំអោយទៅណាវែងឆ្ងាយ គ្រាន់ចង់និយាយប្រាប់ អាអូនឯងខ្លះៗអោយហើយ ថាអញនៅជាប់ជិត លោកសេដ្ឋីច្រើនជាងអាអូនឯង។ ធ្វើខ្ញុំកញ្ជះគាត់ជិត៣០-៤០ឆ្នាំ តាំងពីតូចមក អញស្គាល់ចិត្តថ្លើមគាត់ច្បាស់។ ចង់គាត់គិតយ៉ាងម៉េច ក៏អញដឹងដែរ? ឥឡូវនេះ អញមានវិធីមួយ អាចអោយស្រួលទាំងសងខាង។ អាអូនឯងកាត់បទសម្ភាសនេះ ពាក់កណ្ដាលចុងក្រោយចេញទៅ ទុកតែអា«ពាក់កណ្ដាលមុន»ទៅបានហើយ ...
- ជ័យ៖ ....???!!!